ចង់ទទួលអារម្មណ៍ដូចតួអង្គក្នុង K-drama ទេ? ទាំងនេះជាទីតាំងថតរឿងកូរ៉េដ៏ពេញនិយមទាំង ៧ ដែលអ្នកគាំទ្រមិនគួររំលង!

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញា​សិប្បនិម្មិត្ត។

នៅពេលទស្សនារឿងភាគកូរ៉េខាងត្បូងម្ដងៗ ទស្សនិកជនប្រាកដជាធ្លាប់បានឃើញទីតាំងស្អាតៗជាច្រើន និងមានបំណងចង់ទៅលេងកន្លែងទាំងនោះតាមអ្វីដែលតួអង្គបានធ្វើជាក់ជាមិនខាន។ ដូច្នេះហើយ ប្រើជ្រុលជាបានទៅលេងកូរ៉េទៅហើយ នេះជាឱកាសមាសឱកាសប្រាក់សម្រាប់អ្នកក្នុងការទទួលបានបទពិសោធន៍ដូចគ្នានឹងតួអង្គទាំងនោះ។ អ៊ីចឹង! ថ្ងែនេះ AMS សូមណែនាំ ៧ កន្លែងដែលអ្នកគាំទ្ររឿងភាគ K-drama មិនគួររំលង។ 

១. Deoksugung Stonewall Walkway

តើមានអ្នកគាំទ្ររឿងភាគកូរ៉េខាងត្បូងណាខ្លះដែលនៅចំណាំផ្លូវនេះបាន? ទីតាំងនេះមានឈ្មោះថា Deoksugung Stonewall Walkway ជាទីកន្លែងដែលបានលេខមុខក្នុងរឿងភាគជាច្រើនរឿង ដូចជា Do Do Sol Sol La La Sol, The Beauty Inside, Do You Like Brahms និង Goblin។ ក្រៅពីសម្រស់ដ៏ស្រស់ស្អាត ផ្លូវដើរដែលមានប្រវែង ១១០០ម៉ែត្រក៏ជាទីតាំងប្រវត្តិសាស្ត្រដ៏សំខាន់មួយដែរ ដោយទីនេះជាផ្លូវដើរក្នុងរាជវាំង Deoksugung ដែលជារាជវាំងដ៏ធំមួយក្នុងចំណោមរាជវាំងទាំងប្រាំក្នុងទីក្រុងសេអ៊ូល របស់រាជវង្សក្នុងសម័យចូសុន។ 

២. Gwanghwamun Square

អ្នកគាំទ្រ របស់ Lee Min-ho នឹងធ្លាប់បានឃើញទីតាំងនេះពីមុនប្រាកដណាស់ ព្រោះទីនេះបានលេចមុខនៅក្នុងរឿង The King: Eternal Monarch ជារឿងដំបូងដែល Lee Min-ho ទទួលថតក្រោយពីបញ្ចប់កាតព្វកិច្ចជានាយទាហាន។ មិនត្រឹមតែប៉ុណ្ណោះ Gwanghwamun Square ក៏កន្លែងដែលរដ្ឋាភិបាលទីក្រុងសេអ៊ូល និងក្រុមប្រឹក្សាភាពយន្តទីក្រុងសេអ៊ូលបានចាត់ទុកជា ១ក្នុងចំណោម១០០ទីតាំងសម្រាប់ភាពយន្ត និងរឿងភាគផងដែរ។ អ្វីដែលធ្វើឱ្យ Gwanghwamun Square ក្លាយជាទីតាំងពិសេសជាងទីតាំងដទៃទៀត នោះក៏ដោយសារតែទីនេះជាធ្លាកណ្ដាលមួយដែលផ្សារភ្ជាប់អាគារទំនើប និងទីតាំងប្រវត្តិសាស្រ្តនៃរាជវាំង Gyeongbokgung បានយ៉ាងល្អឥតខ្ចោះ។ ក្រៅពីរឿង The King: Eternal Monarch ទីនេះក៏ធ្លាប់មានវត្តមាននៅក្នុងរឿង The Devil Judge, Memories of the Alhambra និង The Last Empress ផងដែរ។ 

៣. អគារណាំសាន

មាននៅចាំកន្លែងដែលតួអង្គឯកទាំងពីនៅក្នុងរឿង F4 (Boys Over Flowers) ណាត់ជួបគ្នាជាលើកដំបូងទេ? យើងអាចរៀបចំឆាកនេះសាជាថ្មីនៅឯ Namsan Tower ដើម្បីទទួលបានបទពិសោធន៍តែមួយជាមួយតួអង្គ Gu Jun-pyo (Lee Min-ho) និង Jan-di (Goo Hye-sun) នៅក្នុងកន្រ្តកខ្សែកាប។ 

ប៉មណាំសាន មានកម្ពស់ ២៣៧ម៉ែត្រស្ថិតនៅពីលើភ្នំណាំសាន។ ជាទីកន្លែងដែលពេញនិយមក្នុងរង្វង់អ្នកទេសចរ ដោយសារតែភាពស្រស់ស្អាតនៃទេសភាពនៃទីក្រុងសេអ៊ូល និងទីក្រុងជុំវិញនោះ។ កន្លែងទេសចរណ៍មួយនេះកាន់តែពេញនិយមបន្ថែមទៀត ក្រោយពីមានវត្តមាននៅក្នុងរឿង True Beauty, Hotel Del Luna និង The Legend of the Blue Sea។ 

៤. Dongdaemun Design Plaza

Dongdaemun Design Plaza (DDP) ជាទីតាំងដ៏លេចធ្លោមួយ ជាមួយស្ថាបត្យកម្មដ៏ប្លែកភ្នែក។ ហេតុដូចនេះហើយបានជាទីនេះជាកន្លែងដែលល្អបំផុតសម្រាប់ឆាកបិទដ៏រ៉ូមែនទិកនៅក្នុងរឿង Vincenzo ដែលសម្ដែងដោយ Song Joong-ki និង Jeon Yeo-bin។ ក្រៅពី ជាទីតាំងសម្រាប់ថតរឿងល្បីៗដូចជា Record of Youth, Love Alarm និង She was Pretty  ទីនេះក៏ជាកន្លែងសម្រាប់រៀបចំកម្មវិធីជាច្រើន ដូចជាការដាក់បង្ហាញម៉ូដ និងពិព័រណ៍ស្នាដៃសិល្បៈជាដើម។  

៥. The Hyundai Seoul

Hyundai Seoul ជាផ្សារទំនើបដ៏ពេញនិយមសម្រាប់ប្រជាជនកូរ៉េ ប៉ុន្តែក្រោយពីក្លាយជាទីតាំងសម្រាប់ថតនៅក្នុងរឿង K-drama ផ្សារទំនើបដ៏ធំមួយនេះបានផ្សព្វផ្សាយប្រជាប្រិយភាពរបស់ខ្លួនទៅកាន់លំដាប់ពិភពលោកតែម្ដង។ តួយ៉ាង ផ្សារទំនើបមួយនេះបានលេខមុចក្នុងភាពយន្តភាគរឿង Queen of Tears ក្នុងឈ្មោះជា Queens Department Store ដែល​គ្រប់គ្រង​ដោយ​តួឯក Hong Hae-in សម្ដែងដោយ Kim Ji-won។ បច្ចុប្បន្នទីនេះក្លាយទៅជាទីតាំងដែល Fan រឿង K-drama ជុំវិញពិភពលោកមិនអាចរំលងបាន ព្រោះក្រៅពីទីនេះជាទីប្រជុំទៅដោយហាងទំនិញប្រណិត និងទំនិញស្ទីលកូរ៉េទេ ទីនេះក៏ជាកន្លែងថតរឿងកូរ៉េល្បីៗផងដែរ។ 

៦. Yonsei University

នៅក្នុងប្រទេសកូរ៉េខាងត្បូងមានសាកលវិទ្យាល័យស្អាតៗមិនតិចទេ តែមិនមែនគ្រប់សាកលវិទ្យាល័យសុទ្ធតែអាចទាញយកបេះដូងរបស់អ្នកគាំទ្ររឿងភាគកូរ៉េបានឡើយ។ សាកលវិទ្យា Yonsei ដែលមានការច្នៃម៉ូដតាមបែប Gothic-style នេះ បានក្លាយជាទីតាំងថតរឿងដ៏ពេញនិយម។ តួយ៉ាង សាកលវិទ្យាYonsei ក៏ជាទីតាំងដ៏សំខាន់មួយនៅក្នុងរឿងភាគ Snowdrop ជារឿងដំបូងដែល Jisoo មានឱកាសបានក្លាយជាតួឯក ដោយក្នុងរឿងសាកលវិទ្យាល័យមួយនេះមានឈ្មោះថា Hosu Women’s University។ បន្ថែមពីរឿង Snowdrop ទីកន្លែងមួយនេះក៏ជាទីតាំងដែលអ្នកទស្សនារឿង Extraordinary You, True Beauty, Reply 1992 និង My Sassy Girl ចង់ទៅលេងផងដែរ។

៧. Mishmash

ជឿជាក់ថា អ្នកដែលធ្លាប់ទស្សនារឿង Marry My Husband ប្រាកដជាអាចចំណាំភោជនីយដ្ឋានមួយនេះបានជាមិនខាន ព្រោះទីនេះជាកន្លែងដែលតួអង្គឯក Kang Ji-won (Park Min-young) និង Yoo Ji-hyuk (Na In-woo) បានញ៉ាំអាហាររួមគ្នាជាលើកដំបូង។ សម្រាប់អ្នកចូលចិត្តមើលរឿងកូរ៉េ ហើយតែងស្រក់ទឹកមាត់តាមមុខម្ហូបដែលតួអង្គញ៉ាំនោះ អ្នកប្រាកដជាមិនអាចរំលងភោជនីយដ្ឋាន Mishmash បានទេ។ ដោយមានម្ចាស់ជាមេចុងភៅ Minzi Kim Wind ដែលបានបញ្ចប់ការសិក្សាជំនាញនេះពីប្រទេសបារំាង និងធ្លាប់ធ្វើការនៅហាងអាហារលំដាប់ Michelin ផង អ្នកប្រាកដជាអាចទទួលបានបទពិសោធន៍ញ៉ាំ ម្ហូបបែបកូរ៉េរសជាតិអន្តរជាតិជាក់ជាមិនខាន។ ជាពិសេសទីនេះនៅជាប់នឹងរាជវាំង Changdeokgung ទៀតផង។ ដូចនេះ នៅពេលដែលអ្នកទៅលេងរាជវាំង Changdeokgung អ្នកពុំគួររំលងភោជនីយដ្ឋាន Mishmash ឡើយ ៕ 



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ



Leave a Reply

Your email address will not be published.Required fields are marked *