វិធីសាស្ត្រ ៦យ៉ាងដើម្បីរក្សាជាតិទឹកក្នុងរាងកាយ សម្រាប់រដូវក្ដៅបែបនេះ

ការ​កើន​ឡើង​នៃ​កម្ដៅ​​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ខ្លាំង​ដល់​ស្បែក ​និង​ការ​គេង​នៅ​ពេល​យប់ ​ជា​ពិសេស​នោះ​គឺ​ធ្វើ​ឱ្យ​បាត់​បង់​ជាតិ​ទឹក​នៅ​ក្នុង​ខ្លួន​។​​​​ ប្រសិនបើមាន​​​​សញ្ញា​មួយចំនួនដូច​ជា​បែក​ញើស​ខ្លាំង ​ឈឺ​ក្បាល ​វិល​មុខ ​ស្ងួត​មាត់​ អស់​កម្លាំង​​​ មាន​​ក្អួត​ចង្អោរ​ និង​សម្ពាធ​ឈាម​ធ្លាក់​ចុះ នោះ​បានន័យថា​រាង​កាយ​របស់​អ្នក​កំពុង​ប្រឈម​​​ការ​បាត់​បង់​ជាតិ​ទឹក​ហើយ ដូច្នេះ​អ្នក​ចាំ​បាច់​ត្រូវ​បង្គ្រប់ជាតិ​ទឹក​ក្នុង​ខ្លួន​ឱ្យ​បាន​គ្រប់​គ្រាន់ និងភ្លាម​ៗ។

​ខាង​ក្រោម​នេះ​ជា​វិធី​សាស្ត្រ​ ៦​ យ៉ាង​ដើម្បី​រក្សា​ជាតិ​ទឹក​ក្នុង​ខ្លួន​ឱ្យ​បាន​គ្រប់​គ្រាន់​៖

ទី១. កុំរង់ចាំ​​រហូត​ដល់​ស្រេក​ទឹក​

ទទួល​ទាន​​ឱ្យ​បាន​មុន​ស្រេក ​ព្រោះ​ក្នុង​រដូវ​ក្ដៅ​បែប​នេះ​ជាតិ​ទឹក​ងាយ​ឆាប់​​បាត់​បង់​ណាស់​ ជា​ពិសេស​តាម​ញើស​តែ​ម្ដង​។​ ត្រូវទទួល​ទាន​ទឹក​​ឱ្យ​បាន​១​ ថ្ងៃ​ពេញ​​ គិត​ចាប់​ពី​ពេល​ព្រឹក ​រហូត​ដល់​ពេល​យប់​។

ទី​២​.​ត្រួត​ពិនិត្យ​មើល​ពណ៌​ និង​កម្រិត​ទឹក​នោម​

កត្តា​មួយ​ទៀត​ដែល​អ្នក​អាច​ពិនិត្យ​មើល​ពី​កម្រិត​នៃ​ការ​បាត់​បង់​ជាតិ​ទឹក​ក្នុង​ខ្លួន​នោះ​គឺ​ពណ៌​ទឹក​នោម​។​​ ​ប្រសិន​បើ​​ទឹក​នោម​ពណ៌​លឿង​ខ្លាំង​ និង​មាន​ក្លិន​ឆ្អេះ​ បាន​ន័យ​ថា​រាង​កាយ​របស់​អ្នក​កំពុង​បាត់​បង់​ជាតិ​ទឹក​ហើយ​ ត្រូវ​បំពេញ​បន្ថែម​ជាតិ​ទឹក​ជា​បន្ទាន់​។​

ទី​៣​.​ ទទួល​ទាន​អាហារ​ដែល​មាន​ជាតិ​ទឹក

ការ​បង្គ្រប់​ជាតិ​ទឹក​ដ៏​មាន​ប្រសិទ្ធភាព​ក្នុង​រដូវ​ក្ដៅ​ គឺ​ការ​បរិភោគ​អាហារ​​បន្លែ​ ឬ​ផ្លែឈើ​ដែល​ផ្ទុក​​សារធាតុ​ទឹក​ខ្ពស់​​ចំនួន​ដូច​ជា ផ្លែ​ប៊ឺរី ផ្លែ​ឪឡឹក​ ផ្លែ​ប៉ោម ផ្លែ​ប៉េស នៅ​ក្នុង​រដូវ​ក្ដៅ​បែប​នេះ​​​ប្រភេទ​ផ្លែ​ឈើ​ទាំង​នេះ​អាច​បន្ថែម​ជាតិ​ទឹក​ក្នុង​រាង​កាយ​របស់​អ្នក​បាន​ល្អ​ ចៀស​វាង​បរិភោគ​អាហារ​ដែល​មាន​ជាតិ​កាបួ​អ៊ី​ដ្រាត​ ព្រោះ​​វា​មាន​ជាតិ​ប្រៃ​ធ្វើ​ឱ្យ​អ្នក​ឆាប់​ស្រេក​ទឹក​។​

ទី​៤​. បន្ថែម​ទឹកផ្អែមជំនួយ​

ក្រៅ​ពី​ទឹក​អ្នក​អាច​បន្ថែម​នូវ​សារធាតុ​ទឹក​ផ្អែម​បន្ថែម​ដូច​ជា​ទឹក​ក្រូច​ឆ្មា​ តែ​ ប្រភេទ​ទឹក​ផ្លែ​ឈើ​​ ឬទឹកដោះគោ ដើម្បី​បន្ថែម​នូវ​ភាព​ស្រស់​ស្រាយ​និង​រក្សា​បាន​លំនឹង​ជាតិ​ទឹក​នៅ​ក្នុង​ខ្លួន​។ ប៉ុន្តែ​អ្នក​ត្រូវ​មាន​​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​ជ្រើស​រើស​ប្រភេទ​ភេសជ្ជៈ​បន្ថែម​​ទាំងនោះដើម្បី​ចៀស​វាង​ការ​បង្ក​បញ្ហា​ដល់​រាង​កាយ​របស់​​អ្នក​ក្រោយ​ពេល​ទទួល​ទាន​។​

ទី​៥​.​ចៀស​វាង​ទទួល​ទាន​សុរា​

កាត់បន្ថយ​ការ​ទទួល​គ្រឿង​ស្រវឹង​ជា​ពិសេស​ក្នុង​រដូវ​ក្ដៅ​ព្រោះ​ធ្វើ​ឱ្យ​រាង​កាយ​របស់​​អ្នក​បាត់​បង់​ជាតិ​កាន់​តែ​ច្រើន​ ឈឺក្បាល​ និង​អស់​កម្លាំង​។​ ប៉ុន្តែ​ប្រសិន​បើ​អ្នក​ចៀស​មិន​បាន​គួរ​ណាស់​ពិសា​ទឹក​ស្រប​ពេល​ដែល​អ្នក​ពិសា​ស្រា​។​

ទី​៦​.​កុំ​ពិសា​កាហ្វេ​ច្រើន​ពេក​

រដូវ​ក្ដៅ​បែប​នេះ​អ្នក​មិន​គួរ​ពិសា​កាហ្វេ​ច្រើន​ពេក​នោះ​ទេ​ព្រោះ​​កាហ្វេ​ធ្វើ​ឱ្យ​បាត់​បង់​ជាតិ​ទឹក​នៅ​ក្នុង​ខ្លួន​។​ ចៀស​វាង​ទទួល​ទាន​ច្រើន​កែវ​ក្នុង​១​ថ្ងៃ​។


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ជប៉ុនផលិត «ទូទឹកកកក្លាសេមនុស្ស» ដើម្បីទប់ទល់នឹងកម្ដៅដែលកើនឡើងដល់ ៤០ អង្សាសេ

បញ្ហាកម្ដៅឡើងខ្លាំង បានរុញច្រានឱ្យក្រុមហ៊ុនមួយនៅជប៉ុនផលិតទូរទឹកកកសម្រាប់ក្លាសេមនុស្ស លក់ចេញក្នុងតម្លៃ ៩ ៣០០ ដុល្លារអាមេរិក ដោយមានអតិថិជនគោលដៅជាអ្នកធ្វើការតាមការដ្ឋានសំណង់ រោងចក្រ និងឃ្លាំង

អ្នកដឹកនាំរឿង Odyssey៖ ភាពយន្តខ្លាំងមិនបាច់ពឹង CG ជីវិតពិតមិនបាច់ពឹងស្មាតហ្វូន

អ្នកគាំទ្រភាពយន្តហូលីវូដភាគច្រើនអាចនឹងចងចាំហើយថាភាពយន្តរបស់ Christopher Nolan ដែលជាផលិតករ អ្នកដឹកនាំ និងជាអ្នកនិពន្ធពីក្រោយភាពយន្តធំៗដូចជា The Odyssey, Oppenheimer និង Interstellar... គឺ

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្ដល់អនុសាសន៍បំផុសគំនិតលើកស្ទួយមង្គលការខ្មែរ

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រី​ទី​១​នៃ​កម្ពុជា​បាន​បង្ហាញ​វត្តមាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​ពិព័រណ៍​អាពាហ៍ពិពាហ៍ លើក​ទី៣។ ជាមួយ​គ្នា លោក​ជំទាវ​ក៏​បាន​ផ្ដល់​ជា​អនុសាសន៍​សំខាន់ៗ ៥ ចំណុច​ដើម្បី​ឱ្យ​មង្គលការ​

ប្រជាជនជប៉ុនពិចារណាទិញ “ផ្ទះមានខ្មោច” ក្នុងពេលទីផ្សារអចលនទ្រព្យឡើងថ្លៃ

ប្រសិនបើដឹងថាផ្ទះមួយនេះធ្លាប់មានប្រវត្តិគួរឱ្យខ្លាច តើអ្នកនៅតែហ៊ានទិញ ឬជួលដែរឬទេ? សម្រាប់ប្រជាជនជប៉ុន សំណួរនេះអាចមិនមែនត្រឹមតែជាជំនឿទាក់ទងនឹងរឿងខ្មោចនោះទេ ប៉ុន្តែវាក៏ជះឥទ្ធិពលដល់ទីផ្សារ

Julia Russell បវរកញ្ញាកូនកាត់ខ្មែរ-អង់គ្លេស មានទាំងចំណេះដឹង និងរូបសម្រស់ អាចចេញទៅប្រកួតលើឆាកអន្តរជាតិម្ដងទៀតឬទេ?

រ៉ូសស្យែល ហ្សូលីយ៉ា កូន​ខ្មែរ​កាត់​អង់គ្លេស​ដែល​មាន​ទាំង​ចំណេះដឹង រូប​សម្រស់ និង​ធ្លាប់​តំណាង​កម្ពុជា​លើ​ឆាក​អន្តរជាតិ​ទៀត​នោះ បាន​វិល​មក​កាន់​ឆាក​ប្រកួត​បវរកញ្ញា​ក្នុង​ស្រុក​ម្ដង​ទៀត​ហើយ ដើម្បី​អាច​មាន​ឱកាស​ចេញ​ទៅ​តំណាង​កម្ពុជា លើ​ឆាក​បវរកញ្ញា​

Angelina Jolie បង្ហាញអារម្មណ៍ក្ដុកក្ដួលចំពោះប្រជាជនកម្ពុជា ក្នុងគម្រប់ខួបមួយឆ្នាំនៃការផ្ទុះអាវុធនៅព្រំដែន

នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ដែលជាគម្រប់ខួបមួយឆ្នាំនៃការឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា កំពូលតារាសម្ដែងស្រីអាមេរិក Angelina Jolie បានបង្ហោះសារបង្ហាញពីការលំបាករបស់ប្រជាជនកម្ពុជាដែលមិនទាន់

មូលនិធិម៉ាដក្សរបស់ Angelina Jolie ជួយប្រជាជនសំឡូតអស់ពេលជាង ២៣ ឆ្នាំ

នៅថ្ងៃទី២៣​ ខែកក្កដា នេះ តារាសម្ដែងហូលីវូដ Angelina Jolie បានចែករំលែកព័ត៌មានពីមូលនិធិម៉ាដក្សភ្ជាប់ជាមួយនឹងរូបភាពកាលដែលលោកស្រីបានធ្វើដំណើរមកកាន់ទឹកដីស្រុកសំឡូត ខេត្តបាត់ដំបង។

ហេតុផលគួរឱ្យភ្ញាក់ផ្អើលដែល Madonna, Shakira, BTS និង Justin Bieber មិនទទួលបានប្រាក់ឈ្នួលសូម្បី ១ ដុល្លារពីការសម្ដែងនៅ World Cup

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រដែលការប្រកួតផ្តាច់ព្រ័ត្រ FIFA World Cup ឆ្នាំ 2026 បានបង្ហាញនូវកម្មវិធីសម្តែងពេលសម្រាកពាក់កណ្តាលតង់តាមបែប Super Bowl។ ខណៈដែលអេស្ប៉ាញ និងអាហ្សង់ទីនចាកចេញពី

ស្ថានីយប៉ូលិសចិន ទទួលចិញ្ចឹមឆ្មាគ្មានផ្ទះសម្បែង និងឱ្យធ្វើជា «ប៉ូលិសឆ្មា» ជួយចាប់សត្វកណ្តុរ

ស្ថានីយប៉ូលិសជាច្រើននៅប្រទេសចិន បានចាប់ផ្តើមទទួលចិញ្ចឹមសត្វឆ្មាគ្មានផ្ទះសម្បែងដែលត្រាច់ចរតាមដងផ្លូវជិតស្ថានីយ និងបានធ្វើការតែងតាំងក្រៅផ្លូវការឱ្យឆ្មាទាំងនេះធ្វើជា «ប៉ូលិសឆ្មា» ប្រចាំការនៅតាមស្ថានីយ

យុវជន Gen Z ចិនយកសម្លៀកបំពាក់បុរាណ ជាការរត់គេចពីភាពហត់នឿយនឹងពិភពបច្ចុប្បន្ន

ការរស់នៅក្នុងសង្គមដែលទីផ្សារការងារមានការប្រកួតប្រជែងកាន់តែខ្លាំង ជាការដាក់សម្ពាធលើបញ្ហាសេដ្ឋកិច្ច រហូតដល់ប្រជាជនចិនជាច្រើនបានសម្រេចចិត្តពន្យារពេលរៀបការ និងមានកូន ទុក្ខលំបាកទាំងនេះបានរុញច្រានឱ្យឧស្សាហកម្មសម្លៀកបំពាក់