១. សាំងវិចពងមាន់
គ្រឿងផ្សំ៖
នំប៉័ងសាំងវិច ២ បន្ទះ
ពងមាន់ស្ងោរ ១ គ្រាប់
អំបិល ១ ចុងស្លាបព្រាកាហ្វេ
ម្រេច ១ ចុងស្លាបព្រាកាហ្វេ
ម៉ាយ៉ូណេស (តាមចំណូលចិត្ត)
វិធីធ្វើ៖
- ដំបូងសង្កត់ពងមាន់ឱ្យបែកជាមុនសិន។
- បន្ទាប់មកលាយអំបិល ម្រេច និងម៉ាយ៉ូណេសជាមួយពងមាន់ហើយកូរឱ្យសព្វ។
- ចុងក្រោយយកទៅលើពីលើនំប៉័ងសាំងវិចជាការស្រេច។
២. សាំងវិចហតដក និងពងមាន់
គ្រឿងផ្សំ៖
នំប៉័ងសាំងវិច ២ បន្ទះ
ពងមាន់ ១ គ្រាប់
ហតដក (តាមចំណូលចិត្ត)
សាឡាដ ២ សន្លឹក (អាចប្រើសាឡាដក្ដោបបាន)
ទឹកប៉េងប៉ោះ (តាមចំណូលចិត្ត)
ម៉ាយ៉ូណេស (តាមចំណូលចិត្ត)
ម្រេច ១ ចុងស្លាបព្រាកាហ្វេ
ប័រ
ឈីសបន្ទះ (cheddar cheese)
វិធីធ្វើ៖
- ដំបូងគោះពងមាន់ដាក់ចូលចានសិនសឹមដាក់អំបិល ម្រេច និងសាច់ក្រកចូល។
- បន្ទាប់មកដាក់ខ្ទះឱ្យក្ដៅសឹមដួសប័របន្តិចដាក់ចូលឱ្យរលាយបន្តិច ហើយយកនំប៉័ងទៅចៀន។
- ក្រោយមកចាប់ផ្ដើមចៀនពងមាន់ដោយឆាត្រលប់ទៅមកបន្តិច។
- បន្ទាប់ពីឆាហើយ យើងត្រូវយកម៉ាយ៉ូណេស និងទឹកប៉េងប៉ោះពីលើនំប៉័ង។
- ចុងក្រោយតម្រៀបសាឡាដហើយដួសពងមាន់ដាក់ពីលើជាការស្រេច។
៣. សាំងវិចហេមជាមួយសាច់បាក់យ៉ុង
គ្រឿងផ្សំ៖
នំប៉័ងសាំងវិច ២ បន្ទះ
ម្ទេសឆា (តាមចំណូលចិត្ត)
សាច់បាក់យ៉ុង (តាមចំណូលចិត្ត)
ម៉ាយ៉ូណេស (តាមចំណូលចិត្ត)
ហេម (តាមចំណូលចិត្ត)
វិធីធ្វើ៖
- ដំបូងលាបម្ទេសឆាពីលើនំប៉័ងសិន។
- បន្ទាប់មកដាក់សាច់បាក់យ៉ុង និងច្របាច់ម៉ាយ៉ូណេសពីលើនំប៉័ងមួយចំហៀង។
- ចំណែកឯនំប៉័ងមួយចំហៀងទៀត យើងត្រូវយកទៅបៀកជាមួយម៉ាយ៉ូណេស និងតម្រៀបសាច់ហេមពីលើ។
- ចុងក្រោយយកនំប៉័ងទាំងពីរចំហៀងមកដាក់ជាមួយគ្នាជាការស្រេច។
៤. សាំងវិចហេមឈីស
គ្រឿងផ្សំ៖
នំប៉័ងសាំងវិច ២ បន្ទះ
សាច់ហេម
ឈីស
ម៉ាយ៉ូណេស
សាឡាដ
ឈីសបន្ទះ (cheddar cheese)
វិធីធ្វើ៖
- ដំបូងច្របាច់ម៉ាយ៉ូណេសពីលើនំប៉័ងទាំង ២ បន្ទះសិន។
- បន្ទាប់មកយកឈីស និងហេមមកដាក់តម្រៀបពីលើ។
- ចុងក្រោយច្របាច់ម៉ាយ៉ូណេសពីលើម្ដង ហើយយកនំប៉័ងមួយចំហៀងទៀតមកបិទពីលើជាការស្រេច។
៥. សាំងវិចត្រីធូណា
គ្រឿងផ្សំ៖
នំប៉័ងសាំងវិច ២ បន្ទះ
សាច់ត្រីធូណា ១ កំប៉ុង
ម៉ាយ៉ូណេស (តាមចំណូលចិត្ត)
សាឡាដក្ដោប
អំបិល ១ ចុងស្លាបព្រាកាហ្វេ
ម្រេច ១ ចុងស្លាបព្រាកាហ្វេ
វិធីធ្វើ៖
- ដំបូងគាស់ត្រីធូណាហើយចាក់ទឹកចេញឱ្យពីកំប៉ុងសិន។
- បន្ទាប់លាយម៉ាយ៉ូណេសជាមួយសាច់ត្រី ហើយច្របល់រហូតដល់សព្វគ្នាល្អ។
- ក្រោយមើលថាវាចូលសព្វសាច់គ្នាហើយ យើងអាចដាក់អំបិល និងម្រេចចូលរួចច្របល់ម្ដងទៀត។
- ចុងក្រោយតម្រៀបសាឡាដក្ដោបពីលើនំប៉័ងហើយលាបសាច់ត្រីធូណាជាការស្រេច។
ដូច្នេះប្រិយមិត្តទាំងអស់អាចសាកជាមួយវិធីអាហារពេលព្រឹកទាំង ៥ ខាងលើបាន។ ចំណេញពេលវេលា ហើយឆ្ងាញ់!






















Account
Security
Favourite Content