ងាយ លឿន ហើយឆ្ងាញ់! ៥ របៀបធ្វើសាំងវិចជាអាហារពេលព្រឹក

១. សាំងវិចពងមាន់

គ្រឿងផ្សំ៖

នំប៉័ងសាំងវិច ២ បន្ទះ

ពងមាន់ស្ងោរ ១ គ្រាប់

អំបិល ១ ចុងស្លាបព្រាកាហ្វេ

ម្រេច ១ ចុងស្លាបព្រាកាហ្វេ

ម៉ាយ៉ូណេស (តាមចំណូលចិត្ត)

វិធីធ្វើ៖

  • ដំបូងសង្កត់ពងមាន់ឱ្យបែកជាមុនសិន។
  • បន្ទាប់មកលាយអំបិល ម្រេច និងម៉ាយ៉ូណេសជាមួយពងមាន់ហើយកូរឱ្យសព្វ។
  • ចុងក្រោយយកទៅលើពីលើនំប៉័ងសាំងវិចជាការស្រេច។

២. សាំងវិចហតដក និងពងមាន់

គ្រឿងផ្សំ៖

នំប៉័ងសាំងវិច ២ បន្ទះ

ពងមាន់ ១ គ្រាប់

ហតដក (តាមចំណូលចិត្ត)

សាឡាដ ២ សន្លឹក (អាចប្រើសាឡាដក្ដោបបាន)

ទឹកប៉េងប៉ោះ (តាមចំណូលចិត្ត)

ម៉ាយ៉ូណេស (តាមចំណូលចិត្ត)

ម្រេច ១ ចុងស្លាបព្រាកាហ្វេ

ប័រ

ឈីសបន្ទះ (cheddar cheese)

វិធីធ្វើ៖

  • ដំបូងគោះពងមាន់ដាក់ចូលចានសិនសឹមដាក់អំបិល ម្រេច និងសាច់ក្រកចូល។
  • បន្ទាប់មកដាក់ខ្ទះឱ្យក្ដៅសឹមដួសប័របន្តិចដាក់ចូលឱ្យរលាយបន្តិច ហើយយកនំប៉័ងទៅចៀន។
  • ក្រោយមកចាប់ផ្ដើមចៀនពងមាន់ដោយឆាត្រលប់ទៅមកបន្តិច។
  • បន្ទាប់ពីឆាហើយ យើងត្រូវយកម៉ាយ៉ូណេស និងទឹកប៉េងប៉ោះពីលើនំប៉័ង។
  • ចុងក្រោយតម្រៀបសាឡាដហើយដួសពងមាន់ដាក់ពីលើជាការស្រេច។

៣. សាំងវិចហេមជាមួយសាច់បាក់យ៉ុង

គ្រឿងផ្សំ៖

នំប៉័ងសាំងវិច ២ បន្ទះ

ម្ទេសឆា (តាមចំណូលចិត្ត)

សាច់បាក់យ៉ុង (តាមចំណូលចិត្ត)

ម៉ាយ៉ូណេស (តាមចំណូលចិត្ត)

ហេម (តាមចំណូលចិត្ត)

វិធីធ្វើ៖

  • ដំបូងលាបម្ទេសឆាពីលើនំប៉័ងសិន។
  • បន្ទាប់មកដាក់សាច់បាក់យ៉ុង និងច្របាច់ម៉ាយ៉ូណេសពីលើនំប៉័ងមួយចំហៀង។
  • ចំណែកឯនំប៉័ងមួយចំហៀងទៀត យើងត្រូវយកទៅបៀកជាមួយម៉ាយ៉ូណេស និងតម្រៀបសាច់ហេមពីលើ។
  • ចុងក្រោយយកនំប៉័ងទាំងពីរចំហៀងមកដាក់ជាមួយគ្នាជាការស្រេច។

៤. សាំងវិចហេមឈីស

គ្រឿងផ្សំ៖

នំប៉័ងសាំងវិច ២ បន្ទះ

សាច់ហេម

ឈីស

ម៉ាយ៉ូណេស

សាឡាដ

ឈីសបន្ទះ (cheddar cheese)

វិធីធ្វើ៖

  • ដំបូងច្របាច់ម៉ាយ៉ូណេសពីលើនំប៉័ងទាំង ២ បន្ទះសិន។
  • បន្ទាប់មកយកឈីស និងហេមមកដាក់តម្រៀបពីលើ។
  • ចុងក្រោយច្របាច់ម៉ាយ៉ូណេសពីលើម្ដង ហើយយកនំប៉័ងមួយចំហៀងទៀតមកបិទពីលើជាការស្រេច។

៥. សាំងវិចត្រីធូណា

គ្រឿងផ្សំ៖

នំប៉័ងសាំងវិច ២ បន្ទះ

សាច់ត្រីធូណា ១ កំប៉ុង

ម៉ាយ៉ូណេស (តាមចំណូលចិត្ត)

សាឡាដក្ដោប

អំបិល ១ ចុងស្លាបព្រាកាហ្វេ

ម្រេច ១ ចុងស្លាបព្រាកាហ្វេ

វិធីធ្វើ៖

  • ដំបូងគាស់ត្រីធូណាហើយចាក់ទឹកចេញឱ្យពីកំប៉ុងសិន។
  • បន្ទាប់លាយម៉ាយ៉ូណេសជាមួយសាច់ត្រី ហើយច្របល់រហូតដល់សព្វគ្នាល្អ។
  • ក្រោយមើលថាវាចូលសព្វសាច់គ្នាហើយ យើងអាចដាក់អំបិល និងម្រេចចូលរួចច្របល់ម្ដងទៀត។
  • ចុងក្រោយតម្រៀបសាឡាដក្ដោបពីលើនំប៉័ងហើយលាបសាច់ត្រីធូណាជាការស្រេច។

ដូច្នេះប្រិយមិត្តទាំងអស់អាចសាកជាមួយវិធីអាហារពេលព្រឹកទាំង ៥ ខាងលើបាន។ ចំណេញពេលវេលា ហើយឆ្ងាញ់!



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

​សាស្ត្រាចារ្យ​សិល្បៈ ប៉ុក សុវណ្ណា ចំណុច​ពិសេស «ល្ខោន​និយាយ» តួ​អង្គ​ចេះ​បង្កើត​ទំនាក់ទំនង​ជាមួយទស្សនិកជន

មិន​បត់​បែន​វែង​ឆ្ងាយ​បែក​ជា​អូរ​ហូរ​ជា​ស្ទឹង សាស្ត្រាចារ្យ​សិល្បៈ​ខ្មែរ​អ្នក​គ្រូ ប៉ុក សុវណ្ណា បង្ហាញ​ប្រាប់​ពី​តម្លៃ​ពិត​នៃ​ទម្រង់​ល្ខោន​និយាយ ថា​បើ​សិន​រៀប​ច

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​

មកស្គាល់អ្នកវិទ្យាសាស្ត្រវ័យក្មេងចិន ៥ រូប ដែលបានជួយបង្កើតប្រព័ន្ធ AI ធំៗបំផុតរបស់អាមេរិក

អ្នកវិទ្យាសាស្ត្រជំនាន់ថ្មីដែលកើត និងទទួលការអប់រំនៅប្រទេសចិន កំពុងជួយបង្កើតប្រព័ន្ធ AI ជឿនលឿនបំផុតមួយចំនួនរបស់អាមេរិក ចាប់ពី ChatGPT និង Grok

មកស្គាល់ពីតារាវ័យក្មេងប្រុសស្រី និងកូនក្មួយរបស់សិល្បករល្បីៗ ទើបប្រឡងជាប់បាក់ឌុបថ្មីៗ

នៅ​ព្រឹក​ថ្ងៃ ២ ខែ​កញ្ញា ឆ្នាំ ២០២៦ នេះ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។ បេក្ខភាព​ប្រឡង​បាក់​ឌុប​

នាយករដ្ឋមន្ត្រីកម្ពុជា និងភរិយា សម្រេចផ្ដល់អាហារូបករណ៍ ៤៦៥០ កន្លែងដល់សិស្ស-និស្សិត

ដំណឹង​ល្អ! អាហារូបករណ៍​ជិត ៥ ពាន់​កន្លែង​ពី​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សម្រាប់​សិស្ស​ទី១២ លើ​មុខ​ជំនាញ​សិក្សា​ជា​

សិស្សទី១២ អាចដាក់ពាក្យប្រឡងអាហារូបករណ៍មួយនេះបាន ទោះជាប់ ឬធ្លាក់បាក់ឌុបក៏ដោយ

​សិស្ស​ទី១២ ដែលជាប់​ និងធ្លាក់បាក់ឌុប អាច​ដាក់​ពាក្យ​ប្រឡង​អាហារូបករណ៍ ១០០% សម្រាប់​កម្រិត​សញ្ញាប័ត្រ​ជាន់​ខ្ពស់​បច្ចេកទេស (Diploma Level) លើ​ជំនាញ​ឯក​ទេស​ចំនួន

បន្ថែមការការពារអ្នកដែលជាធនធានមានស្នាដៃ សមាគមទិញសេវាធានារ៉ាប់រង​អាយុជីវិត ដល់សិល្បករខ្មែរ

ដោយ​មើល​ឃើញ​ពី​តម្លៃ​នៃ​ការ​លះបង់​របស់​សិល្បករ​ខ្មែរ ប្រធាន​សមាគម​សិល្បករ​ខ្មែរ លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន បាន​បន្ថែម​​ការ​ការពារ​ផ្នែក​សុវត្ថិភាព​បន្ត​ដល់​អ្នក​ថែរក្សា និង​បណ្ដុះបណ្ដាល​វប្បធម៌​ទាំង​នោះ​

សម្បូរខ្លាឃ្មុំចូលខាំមនុស្សពេក ប្រទេសជប៉ុនប្រើ AI, ដ្រូន និងរូប៉ូតឆ្កែព្រៃ ដើម្បីទប់ស្កាត់

ការវាយប្រហារដោយខ្លាឃ្មុំនៅប្រទេសជប៉ុនបានកើនឡើងដល់កម្រិតកំណត់ត្រា ដោយបានសម្លាប់មនុស្ស ១៣ នាក់ និងបង្ករបួសជាង ២២០ នាក់ ចន្លោះពីខែមេសា ឆ្នាំ២០២៥ ដល់ខែមីនា ឆ្នាំ

ដូចការរំពឹងទុកពិតមែន លទ្ធផលប្រឡងបាក់ឌុបរបស់តារាចម្រៀង កែវ ទិត្យផល្លី ទទួលបាននិទ្ទេស B

កញ្ញា កែវ ទិត្យផល្លី ដែល​ជា​តារា​ចម្រៀង​វ័យ​ក្មេងសំឡេងពីរោះ មានសមត្ថភាព ចំណេះដឹង និង​ជា​សិស្ស​ប្រឡង​បាក់ឌុបឆ្នាំ ២០២៦ បាន​ទៅ​ស្ដាប់ ​មើល​ការ​ប្រកាស​លទ្ធផល​នៅ​ព្រឹក​នេះ ដោយ​តារា​វ័យ ១៨ ឆ្នាំ​រូប​នេះ​ទទួល​បាន​បាន​