មកស្គាល់កន្លែងដើរលេង ៥ កន្លែងនៅក្នុងប្រទេសព្រុយណេ

ព្រុយណេ ជាប្រទេសតូច ប៉ុន្តែមានទ្រព្យសម្បត្តិច្រើន ។ ប្រទេសមួយនេះ ត្រូវបានគេស្គាល់ថាជាស្តេចប្រេងនៅអាស៊ីអាគ្នេយ៍ និងជាប្រទេសដែលមានស្តង់ដានៃការស់នៅខ្ពស់នៅលើពិភពលោក ។ បើនិយាយពីកន្លែងកំសាន្តនៅក្នុងទីក្រុង Bandar Seri Begawam នៃប្រទេសអ្នកមានមួយនេះ អ្នកគួរតែបានស្គាល់វិហារឥស្លាមដ៏អស្ចារ្យ ផ្ទះទឹកក្នុងភូមិដ៏ធំសម្បើម និងទេសភាពព្រៃកោងកាងខៀវស្រងាត់។ ថ្ងៃនេះ AMS នឹងណែនាំ ៥ កន្លែងដើរលេង នៅក្នុងប្រទេសព្រុយណេ ។

ទី១. វិហារឥស្លាម Omar Ali Saifuddien

វិហារឥស្លាម Omar Ali Saifuddien ជានិមិត្តរូបនៃប្រទេសព្រុយណេ ។ ដំបូលរបស់ព្រះវិហារដ៏អស្ចារ្យមួយនេះធ្វើឡើងពីមាសសុទ្ធ ថែមទាំងរចនាបថនៃស្ថាបត្យកម្មដ៏អស្ចារ្យដែលលេចឡើងលើតួព្រះវិហារទាំងមូល ។ វិហារឥស្លាមដ៏ប្រណិតនេះជាកន្លែងដ៏ល្បីល្បាញបំផុតនៅក្នុងទីក្រុង Bandar Seri Begawam រដ្ឋធានីរបស់ប្រទេសព្រុយណេ និងជាកន្លែងគោរពបូជាដ៏ស្រស់ស្អាតបំផុតនៅអាស៊ីអាគ្នេយ៍ផងដែរ ។

ទី២. ឧទ្យានជាតិ Ulu Temburong

ឧទ្យានជាតិ Ulu Temburong ជាតំបន់ព្រៃទឹកភ្លៀងដ៏ស្រស់ស្អាតនៅក្នុងប្រទេសព្រុយណេ ។ អ្នកត្រូវធ្វើដំណើរឆ្លងកាត់ស្ពានយោល ចូលទៅកាន់ព្រៃជ្រៅ ដើម្បីអាចទស្សនាតំបន់ព្រៃទឹកភ្លៀងដ៏អស្ចារ្យក្នុងតំបន់មួយនេះ ។ នៅក្នុងឧទ្យានដ៏អស្ចារ្យមួយនេះ មានសត្វព្រៃកម្រច្រើនប្រភេទ ដែលជាចំណីភ្នែកសម្រាប់អ្នកទេសចរដែលចូលចិត្តធម្មជាតិ និងចូលចិត្តប្រើជីវិតជាមួយធម្មជាតិ ។

ទី៣. សួនកម្សាន្ត Jerdong

DCIM100MEDIADJI_0015.JPG

Jerdong សួនកម្សាន្តដ៏ល្បីមួយនៅប្រទេសព្រុយណេ ។ សួនកម្សាន្តបែបលក្ខណៈគ្រួសារមួយនេះជាទីកន្លែងទាក់ទាញសម្រាប់ការកំសាន្តរបស់ប្រជាជននៅក្នុងតំបន់ ដែលមានហ្គេមកំសាន្តច្រើនប្រភេទអាចឱ្យអ្នកទេសចរកម្សាន្តបានយ៉ាងរីករាយ ។ អ្នកប្រហែលជាមើលឃើញថាធម្មតា ចំពោះសួនកម្សាន្តមួយនេះ ប៉ុន្តែសម្រាប់ពលរដ្ឋនៅព្រុយណេ គឺអត់ទេ ។អ៊ីចឹងបើអាចគួរសាកល្បងនាំក្រុមគ្រួសារមកលេងឱ្យបានម្តង ។

ទី៤.  វិមានផ្ទុកប្រេង Seria

គ្រប់គ្នាសុទ្ធតែបានដឹងពីភាពអស្ចារ្យនៃតំបន់មួយនេះ ព្រោះជាដង្ហើមរបស់ប្រទេសព្រុយណេ មិនតែប៉ុណ្ណោះវាបានផ្តល់ការងារដល់មនុស្សរាប់ពាន់នាក់នៅក្នុងប្រទេសព្រុយណេថែមទៀតផង ។ កន្លែងផ្ទុកប្រេងរាប់ពានបារ៉ែល មិនមែនជាកន្លែងកម្សាន្តដ៏អស្ចារ្យ តែក៏ជាកន្លែងដែលផ្តល់ទាំងដង្ហើមដក និងការងារដល់ប្រជាពលរដ្ឋរបស់ប្រទេសព្រុយណេ។

ទី៥. ឧទ្យានកម្សាន្ត Tasek Lama

ឧទ្យានធម្មជាតិមួយនេះមិនត្រឹមតែជាសួនកម្សាន្ត តែជាកន្លែងដែលអ្នកអាចរីករាយជាមួយសកម្មភាពជាច្រើន អមជាមួយទេសភាពដើមឈើបៃតងខ្ចី និងបឹងដែលមានទឹកថ្លាឈ្វេង ។ ឧទ្យានធម្មជាតិមួយនេះ ជាកន្លែងដ៏ល្អសម្រាប់ការចាកចេញពីសំឡេងអ៊ូអរ ព្រោះវាមានភាពស្ងប់ស្អាត់ល្អ ហើយស័ក្តសមបំផុតសម្រាប់អ្នកស្រលាញ់ និងចូលចិត្តការរស់នៅជាមួយធម្មជាតិ។ អ្នកទេសចរអាចកម្សាន្តសប្បាយជាមួយការជិះទូកកាយ៉ាក់ ស្ទូចត្រី ឡើងភ្នំ បោះតង់ មើលសត្វស្លាប និងសកម្មភាពជាច្រើនទៀត ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក

បេក្ខនារី Universal Woman 2026 បង្ហាញភាពស្រស់ស្អាតយ៉ាងលេចធ្លោក្នុងឈុត «ស្បៃខ្មែរ» នៅប្រាសាទអង្គរវត្ត

បេក្ខនារីទាំងអស់របស់​កម្មវិធី Universal Woman 2026 ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ បាន​ដំណើរការ​មក​ប្រមាណ ១ សប្ដាហ៍​ហើយ។ ដោយ​ថ្មី​ៗ​នេះ អ្នក​រៀបចំ​ខាង​កម្ពុជា​

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។