មនុស្សជាង ៣០ ម៉ឺននាក់សម្រុកមកលេងសង្ក្រាន្តវត្តភ្នំ ថ្ងៃចុងក្រោយ​ពិធីបុណ្យចូលឆ្នាំខ្មែរ

​​​កាលពី​ថ្ងៃ​ទី ​១៦​ ខែ មេសា​ ឆ្នាំ ​២០២៤​ ដែល​ជា​ថ្ងៃ​ចុង​ក្រោយ​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ ​ភ្ញៀវ​ទេសចរ​​ជាតិ​ និង​អន្តរជាតិ​ប្រមាណ ​​៣០ ម៉ឺន​នាក់​បាន​សម្រុក​មក​លេង​​នៅ​សង្ក្រាន្ត​​វត្ត​ភ្នំ ​ក្នុង​រាជធានី​ភ្នំពេញ​។​ នេះ​បើ​តាម​ប្រភព​​ផ្លូវ​ការ​របស់​ក្រសួង​ព័ត៌មាន​។

​​ដើម្បីអបអរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ​រមណីយដ្ឋាន​វត្ត​ភ្នំ​​​បាន​រៀប​ចំ​កម្មវិធី​សង្ក្រាន្ត​រយៈពេល​ ៤​ ថ្ងៃ​ជាប់​គ្នា​ចាប់​​ពី​ថ្ងៃ​ទី​ ១៣​ ដល់​ថ្ងៃ​ទី ​១៦​ ខែ​ មេសា ​ឆ្នាំ ​២០២៤​។ ​​ក្នុង​រយៈពេល​ ៤​ ថ្ងៃ​នេះ​បងប្អូន​ប្រជាពលរដ្ឋ​បាន​មក​ប្រមូល​ផ្ដុំ​កក​កុញ​ និង​ចូល​រួម​លេង​កម្សាន្ត​នៅ​​​សង្ក្រាន្ត​​វត្ត​ភ្នំ​ ក្នុងរាជធានីភ្នំពេញ។​ តាម​ការ​ឱ្យ​ដឹង​ពី​លោក​ ម៉េត​ មាស​ភក្ដី​​ អ្នក​នាំ​ពាក្យ​សាលា​រាជ​ធានី​ភ្នំពេញ ​នៅ​ថ្ងៃ​ចុង​ក្រោយ​នៃ​​ការ​ប្រារព្ធ​ធ្វើ​កម្មវិធី​សង្ក្រាន្ត​វត្ត​ភ្នំ​​ ភ្ញៀវ​ទេសចរណ៍​ជាតិ ​និង​អន្តរជាតិ​ប្រមាណ ​​៣០​ ម៉ឺន​នាក់​បាន​នាំ​គ្នា​សម្រុក​មក​លេង​​កម្សាន្ត​ក្នុង​តំបន់​រមណីយដ្ឋាន​វត្ត​ភ្នំ​ ក៏ដូចជាតំបន់មួយចំនួនផ្សេងទៀតដូចជា ផ្សារចាស់​ និងផ្សារកណ្ដាលផងដែរ។​

គួរ​បញ្ជាក់​ដែរ​ថា​ ចំពោះ​សង្ក្រាន្ត​វត្ត​ភ្នំ​ក៏​មាន​ការ​រៀប​ចំ​កម្មវិធី​បែប​ប្រពៃណី​ជាតិជាច្រើន​ដូច​ជា ​កម្មវិធី​ទទួល​ទេវតា​ឆ្នាំ​ថ្មី​ ការ​ដង្ហែ​ព្រះពុទ្ធរូប ​ពូន​ភ្នំខ្សាច់ ​​ស្រង់​ព្រះ​ ការ​សម្ដែង​សិល្បៈ​របាំ​ប្រពៃណី​ របាំ​បុរាណ​ ល្បែង​ប្រជាប្រិយ​ខ្មែរ​ ដូច​ជា​ទាញព្រ័ត្រ​ បោះ​អង្គញ់ ​វាយ​ក្អម​ ចោល​ឈូង​ លាក់​កន្សែង ​ចាប់​កូន​ខ្លែង​ និង​ដណ្ដើម​ស្លឹក​ឈើ​ជាដើម ​​មិន​តែ​ប៉ុណ្ណោះ​ក៏​មាន​ការ​ប្រគំ​តន្ត្រី​បុរាណ​ និង​មាន​ការ​រាំ​លេង​កម្សាន្ត​ ការ​តាំង​បង្ហាញ​គំនូរ​បុរាណ​ និង​វត្ថុ​សិល្បៈ​វប្បធម៌​ថែម​ទៀត​ផង​៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តឯកសារ LOOT ផ្លាស់ប្ដូរ​ផ្នត់​​គំនិត​យុវជន​ខ្មែរ​សម័យថ្មី​ ឱ្យ​ងាក​មកស្វែងយល់​ប្រវត្តិសាស្ត្រ និងតម្លៃ​ដួងព្រលឹងដូនតាកាន់តែខ្លាំងលើសការរំពឹងទុក

បន្ទាប់ពីចាក់បញ្ចាំងនៅរោងភាពយន្តបានរយៈពេល ២ សប្ដាហ៍ ភាពយន្តឯកសារ «LOOT: ការវិលត្រលប់មកវិញនៃរតនសម្បត្តិរបស់កម្ពុជា» បន្តទទួលបានការគាំទ្រយ៉ាងច្រើនពីទស្សនិកជន

វិទ្យាល័យព្រះអង្គឌួង បានធ្វើមុនគេនូវ “ប្រអប់ទុកទូរសព្ទ” របស់សិស្សក្នុងម៉ោងរៀន

កាលពី​ម្សិលមិញ​សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត គឺជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន​ណែនាំ​ឲ្យ​លោក​គ្រូ​អ្នក​គ្រូ​ទាំងអស់ ដក​យក​ទូរសព្ទ​ដៃ​ពី​សិស្ស​សាលា

ម្ចាស់ស្នាដៃសៀវភៅ The Man Who stole the gods នឹងបង្ហាញវត្តមាននៅកម្ពុជា

ម្ចាស់​ស្នាដៃ​សៀវភៅ «The Man Who stole the gods» នឹង​បង្ហាញ​វត្តមាន​ដោយ​ផ្ទាល់​នៅ​កម្ពុជា​ដើម្បី​ចូលរួម​ចែក​រំលែក និង​បក​ស្រាយ​រឿងរ៉ាវ​នៃ​ការ​លួច​និង​ជួញ​ដូរ​វត

“រឿងរ៉ាវក្មេងប្រុសកម្សត់ AI” ក្លាយជាអន្ទាក់ផ្លូវចិត្ត បោកប្រាស់យកប្រាក់ពីមនុស្សចាស់នៅចិន

មនុស្សចាស់នៅប្រទេសចិនចាញ់បោកវីដេអូដែលបង្កើតដោយ AI ដោយជួយទិញទំនិញដែលមានតម្លៃខ្ពស់ជាងទីផ្សារ ខណៈជនខិលខូចអាចរកប្រាក់កម្រៃចន្លោះ ២ ០០០ ទៅ ៣ ០០០ យ៉ន់

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតកំពុងវាយលុកប្រព័ន្ធទូទឹកកកផ្សារទំនើបទូទាំងអឺរ៉ុប ស្របពេលប្រទេសជាច្រើនប្រកាសឱ្យប្រជាជនទិញស្បៀងត្រៀមទុក

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតបានវាយលុកលើហាងទំនិញគ្រឿងទេស និងផ្សារទំនើបនានានៅក្នុងប្រទេសអឺរ៉ុបយ៉ាងហោចណាស់ចំនួនប្រាំបួន កាលពីថ្ងៃចន្ទ ដែលបានជំរុញឱ្យសហភាព

បុរសចិនម្នាក់ប៉ងធ្វើអត្តឃាតក្រោយបែកធ្លាយវីដេអូអាក្រាត និងទិន្នន័យផ្ទាល់ខ្លួនទាំងអស់ បន្ទាប់ពីធ្លាក់ចូលក្នុងអន្ទាក់ Romance Scam

ថ្មីៗនេះយោងតាមតម្រុយរាយការណ៍ពីប្រជាពលរដ្ឋ សមត្ថកិច្ចប៉ូលិសទីក្រុង Huludao ខេត្ត Liaoning បានបំបែកក្រុមឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងអំពើទុច្ចរិតថ្មីមួយដែលដឹកនាំដោយ

ឱកាសសម្រាប់អ្នក Single! ហ្វាំងឡង់ផ្តល់ដំណើរកម្សាន្តឥតគិតថ្លៃដល់អ្នកឥតគូ មកស្វែងរកស្នេហ៍ពិតលើទឹកដីប្រទេសខ្លួន

ប្រទេសហ្វាំងឡង់កំពុងស្វែងរកអ្នកនៅលីវពីជុំវិញពិភពលោកចំនួន ១៦ នាក់ ដែលស្ម័គ្រចិត្តចូលរួមដំណើរកម្សាន្តដោយឥតគិតថ្លៃរយៈពេល ៤ ថ្ងៃ ដើម្បីធ្វើការណាត់ជួបបែប Blind date

មាលា ជាប់ក្នុងបញ្ជីឈ្មោះបេក្ខភាព The 100 most beautiful faces 2026 ពី វេទិកា​កម្សាន្ត TC Candler

កូន​ខ្មែរ​កាត់​បារាំង Mélia Constantin ត្រូវ​បាន TC Candler ដែល​ជាវេទិកាកម្សាន្ត​ដ៏​ល្បីល្បាញ​លើ​ពិភពលោក បាន​ជ្រើសរើស​ឲ្យ​មាន​ការ​បោះឆ្នោត ដើម្បី​ក្លាយ​ជា​បេក្ខ

អបអរសាទរ! ក្រសួងវប្បធម៌ប្រកាសពីការប្រគល់ត្រលប់វត្ថុសិល្បៈខ្មែរចំនួន ១៨ ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

នៅល្ងាចថ្ងៃទី៣០ ខែតុលានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសអំពីការប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុសិល្បៈខ្មែរចំនួន១៨ រូប/បំណែក ដែលបានស្វែងរកឃើញ

កម្ពុជា​រក​ឃើញ​ផូស៊ីល​ឈើ​បុរាណ ៣ កន្លែងទៀតក្នុង​ស្រុកសេសាន ខេត្ត​ស្ទឹងត្រែង

ថ្មីៗ នេះ​ក្រុម​ការងារ​ជំនាញ​នៃ​ការងារ​កំណាយ​ស្រាវជ្រាវ​ផូស៊ីល​ឈើ​បុរាណ ដែល​មាន​អាយុកាល​ចាប់​ពី ១០ម៉ឺន​ឆ្នាំ ដល់ ២ លាន​ឆ្នាំ បាន​ស្វែង​រក​ឃើញ​រណ្ដៅ​សំខាន់ៗ​ចំនួ