តំបន់​ទេសចរណ៍​ដែល​មាន​សក្ដានុពល​ទាំង ៣ ក្នុង​ខេត្ត​ប៉ៃលិន​ ទេសចរមិន​គួរ​រំលង!

ខេត្ត​ប៉ៃលិន គឺ​ជា​ខេត្ត​មួយ​ស្ថិត​នៅ​ខាងជើង​ជួរ​ភ្នំ​ក្រវាញ ​នៅ​​ភាគ​ខាងលិច​នៃ​ប្រទេស​កម្ពុជា ​មាន​ព្រំ​ប្រទល់​ជាប់​ខេត្ត​បាត់​ដំបង និង​មាន​ចម្ងាយ​ប្រមាណ ២៥ គីឡូម៉ែត្រ​តែ​ប៉ុណ្ណោះ​ពី​ប្រទេស​ថៃ។ បើ​កាលណា​គេ​និយាយ​ដល់​ខេត្ត​ប៉ៃលិន មនុស្ស​ជាច្រើន​ប្រាកដ​ជា​នឹក​ឃើញ​ដល់​រ៉ែ​ត្បូង និង​ពេជ្រ​មាន​តម្លៃ​ជាច្រើន​​​ ដែល​នេះ​គឺ​ជា​គុណ​តម្លៃ​ដ៏​ល្អ​ឯក​ដែល​ធម្មជាតិ​បាន​ផ្ដល់​ឲ្យ​អ្នក​ខេត្ត​ប៉ៃលិន។ បង្វែរ​អារម្មណ៍​ទៅ​មើល​រមណីយដ្ឋាន​ទេសចរណ៍​វិញ ខេត្ត​ប៉ៃលិន​គឺ​ជា​ខេត្ត​មួយ​ដែល​សម្បូរ​ទៅ​ដោយ​ធនធាន​ធម្មជាតិ​ជាច្រើន បូករួម​ជាមួយ​និង​ទស្សនីយភាព​ជួរភ្នំ ទឹកជ្រោះ និង​ព្រៃឈើ​ជាដើម​សម្រាប់​ជា​សោភ័ណ​ទាក់ទាញ​អ្នក​ទេសចរណ៍​ឲ្យ​ចូល​ទៅ​ទស្សនា។

ដើម្បី​លើក​ស្ទួយ​ដល់​វិស័យ​ទេសចរណ៍​នៅ​ក្នុង​ខេត្ត​ប៉ៃលិន AMS Infotainment សូម​ណែនាំ​ តំបន់​ទេសចរណ៍​ដែល​មាន​សក្ដានុពល​ទាំង ៣ កន្លែង​ស្ថិត​នៅ​ក្នុង​ខេត្ត​ប៉ៃលិន​មក​ពណ៌នា​ដូច​ខាង​ក្រោម៖

១. ទីក្រុង​ប៉ៃលិន

អ្វី​ដែល​អ្នក​ទេសចរ​មិន​គួរ​រំលង​មុន​គេ​នោះ​គឺ ទីក្រុង​ប៉ៃលិន​ ដោយ​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ក្រុង​ប៉ៃលិន​ទទួល​បាន​ពាន​រង្វាន់​ទីក្រុង​ស្អាត ផ្កា​រំដួល ២ ទង​ក្នុង​ឆ្នាំ ២០២៣ នេះ​ស​បញ្ជាក់​ឲ្យ​ឃើញ​ថា ​សោភ័ណភាព​របស់​ទីក្រុង​មួយ​នេះ គឺ​ជា​គោល​ដៅ​ទេសចរណ៍​ដ៏​សំខាន់​មួយ​ដែល​មិន​អាច​ខ្វះ​បាន។ អ្វី​ដែល​ជា​ចំណែក​ដ៏​សំខាន់​នៅ​ក្នុង​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច គឺ​វិស័យ​ទេសចរណ៍ ​ដូច្នេះ​ហើយ​ដើម្បី​រួម​ចំណែក​សេដ្ឋកិច្ច​នៃ​ខេត្ត​ប៉ៃលិន ​អ្នក​ទេសចរ​ក៏​អាច​រួម​ចំណែក​បាន​តាម​រយៈ​ការ​ធ្វើ​ដំណើរ​កម្សាន្ត​ទៅ​កាន់​ខេត្ត​មួយ​នេះ​បាន​ដែរ។

រូបថត៖ ប្រភព រដ្ឋបាលខេត្តប៉ៃលិន

២. រមណីយដ្ឋាន​ភ្នំយ៉ាត

អ្នក​ដំណើរ​ទាំងឡាយ​ដែល​ធ្វើ​ដំណើរ​ចេញ ឬ​ចូល​ខេត្ត​ប៉ៃលិន​តែងតែ​ឆ្លង​កាត់​តាម ជើង​ភ្នំយ៉ាត និង​គយគន់​សំណង់​ប្រវត្តិសាស្ត្រ​មួយ​ចំនួន ដែល​នៅ​ជាប់​ជើង​ភ្នំយ៉ាត។ ដី​នៅ​លើ​ភ្នំ​យ៉ាត គឺ​ជា​ដី​រ៉ែ​ធម្មជាតិ ​និង​មាន​ត្បូង​ពេជ្រ​មាន​តម្លៃ​យ៉ាង​ច្រើន​ផង​ដែរ។ នៅ​លើ​កំពូល​ភ្នំ​យ៉ាត មាន​វត្ត​អារាម​មួយ ឈ្មោះថា វត្ត​គិរី​រតនារាម​ភ្នំ​យ៉ាត ឬ​ហៅថា វត្ត​ភ្នំ​យ៉ាត និង​មាន​សំណង់​បូរាណ, សំណង់​ថ្មី​ៗ​និង​អាស្រម​ជាច្រើន។ នៅ​នឹង​ជើង​ភ្នំ​យ៉ាត​ក៏​មាន​អាស្រម​លោក​យាយ​យ៉ាត​ផង​ដែរ ​ពិសេស​អាស្រម​ធំ​របស់​លោក​យាយ​យ៉ាត នៅ​ភាគ​ខាង​កើត​នៃ​ភ្នំយ៉ាត ដែល​មាន​រូប​សំណាក​លោក​យាយ​យ៉ាត ធ្វើ​អំពី​ថ្ម​ភ្នំ​ព្រះវិហារ ឆ្លាក់​ដោយ វិចិត្រករ​ខ្មែរ​នៅ​ស្រុក​សន្ទុក ខេត្ត​កំពង់ធំ មាន​ទម្ងន់​ជាង​ ៣៣​ តោន។ ប្រជាពលរដ្ឋ អ្នកដំណើរ និង​ភ្ញៀវ ទេសចរណ៍​ទាំងឡាយ​ដែល​មក​លែង​កម្សាន្ត​នៅ​ក្នុង​ខេត្ត​ប៉ៃលិន តែងតែ​ចូល​មក​អុជ​ធូប បួងសួង​សុំ សេចក្ដីខុស សប្បាយ ពី​លោកយាយ​យ៉ាត ដោយ​ពួកគេ​យល់​ថា ​លោកយាយ​យ៉ាត​មាន​បារមី ស័ក្ដិសិទ្ធិ។

រូបថត៖ ប្រភពកម្ពុជាមាតុភូមិខ្ញុំ

អត្ថបទ​ដក​ស្រង់​​ពី៖ គេហទំព័រ​ព្រះរាជាណាចក្រ​កម្ពុជា

ទីតាំង៖ ​ រមណីយដ្ឋានភ្នំយ៉ាត ស្ថិតនៅជាប់ផ្លូវជាតិលេខ៥៧ និងនៅជិតវត្តរតនសោភ័ណ ហៅវត្តកោងកាង, គឺជាបេះដូងខេត្តប៉ៃលិន ។

៣. រមណីយដ្ឋាន​ទឹកធ្លាក់​អូរតាវ៉ៅ ឬ​ទឹកធ្លាក់​ភ្នំ​ខៀវ

រមណីយដ្ឋាន​ទឹកធ្លាក់​អូរតាវ៉ៅ ឬ​​ទឹកធ្លាក់​ភ្នំ​ខៀវ ជា​រមណីយដ្ឋាន​ទេសចរណ៍​ធម្មជាតិ​ដ៏​ស្រស់​ស្អាត​មួយ​ប្រចាំ​ខេត្ត​ប៉ៃលិន។ រមណីយ​ដ្ឋា​ន​នេះ​មាន​ស្ទឹង​ធម្មជាតិ​ដែល​មាន​ទឹកថ្លា​ឆ្វង់ មាន​ជ្រោះ​ទឹក​ហូរ​ធ្លាក់​លើ​ល្បាក់​ថ្មដា​យ៉ាង​ខ្ពស់ ខ្យល់អាកាស​ត្រជាក់​ដល់​ក្រអៅបេះដូង ​ដែល​ធ្វើ​ឲ្យ​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ បាន​សប្បាយរីករាយ និង​បំភ្លេច​អស់​នូវ​​ទុក្ខ​កង្វល់​នានា​។ ពិសេស​នោះ គឺ​ម្ចាស់​វិនិយោគ​បាន​កែច្នៃ​កញ្ចុះ​កន្លែង​អង្គុយលេង​នៅ​ក្បែរ​មាត់​ស្ទឹង​អូរ​តា​វ៉ៅ​ជាច្រើន​កន្លែង មាន​កញ្ចុះ​អង្គុយ​នៅ​ខាងលើ​ច្រាំង និង​ខាងលើ​កន្លែង​ចត​ឡាន សម្រាប់​ភ្ញៀវ​ទេសចរ​រង់ចាំ​ក្រុម​គ្រួសារ​ចុះទៅ​លេង​ទឹកជ្រោះ​ធ្លាក់​បែក​ផ្កាត្រែង​៕

រូបថត៖ ប្រភពមន្ទីរទេសចរណ៍ខេត្តប៉ៃលិន

ទីតាំង៖ រមណីយដ្ឋាន​ទឹកធ្លាកអូរតាវ៉ៅ ឬទឹកធ្លាក់ភ្នំខៀវ មាន​ទី​តាំង​ស្ថិត​នៅ​ក្នុង​សង្កាត់​អូរ​តាវ៉ៅ ខ័ណ្ឌ​ប៉ៃលិន មាន​ចំងាយ ៥គម ពី​ក្រុង​ប៉ៃលិន។



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក

បេក្ខនារី Universal Woman 2026 បង្ហាញភាពស្រស់ស្អាតយ៉ាងលេចធ្លោក្នុងឈុត «ស្បៃខ្មែរ» នៅប្រាសាទអង្គរវត្ត

បេក្ខនារីទាំងអស់របស់​កម្មវិធី Universal Woman 2026 ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ បាន​ដំណើរការ​មក​ប្រមាណ ១ សប្ដាហ៍​ហើយ។ ដោយ​ថ្មី​ៗ​នេះ អ្នក​រៀបចំ​ខាង​កម្ពុជា​

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង

ពណ៌ក្បិនរបស់អ្នកហាត់រាំរបាំបុរាណខ្មែរ បញ្ជាក់ពីតួនាទី

ក្បិន ត្រូវ​បាន​ជនជាតិ​ខ្មែរ​ប្រើ​តាំង​ពី​លទ្ធិ​ព្រហ្មញ្ញ​សាសនា ឬ​ហិណ្ឌូ​ចូល​ក្នុង​ស្រុក​នៅ​សតវត្សរ៍​ទី១។ ការ​ប្រើប្រាស់ ក្បិន​មាន​ភាព​ពេញ​និយម​ខ្លាំង​ណាស់ ក្នុ

ទស្សនិកជនបង្ហាញអារម្មណ៍ក្ដុកក្ដួលក្រោយទស្សនាភាពយន្ត “LOOT” ដែលលាតត្រដាងការពិតពីក្រោយដំណើរវិលត្រឡប់មកកាន់មាតុភូមិរបស់វត្ថុបុរាណកម្ពុជា

ក្រោយពីបានទស្សនាភាពយន្តឯកសាររឿង “LOOT៖ ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា” ទស្សនិកជនបានបង្ហាញពីអារម្មណ៍ស្រណោះដល់ចម្លាក់បុរាណខ្មែរដែលរសាត់អណ្ដែតទៅផុត

ភាពយន្តខ្លីរបស់សមិទ្ធិករខ្មែរ និងបរទេសជាច្រើន ត្រូវបានគណៈ​កម្មការជ្រើសរើស សម្រាប់មហោស្រពភាពយន្តខ្លីចតុមុខនៅក្នុងឆ្នាំ ២០២៦

កាលពីថ្ងៃទី២៥ ខែកញ្ញា មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ (Chaktomuk Short Film Festival/ CSFF) បានប្រកាសនៅគ្រប់បណ្តាញសង្គមអំពីការបិទទទួលរឿងខ្លី ពីសមិទ្ធិករជាតិ និងអន