​ទៅ​លេង​​​អរិយក្សត្រ​ជាមួយ​មិត្តភ័ក្ដិ ៣ កន្លែង​នេះ ស្អាត​មិន​ខាត​សាំង​ ហើយ​បាន​សប្បាយ​ទៀត

ឲ្យ​តែ​ដល់​ថ្ងៃ​ចុង​សប្ដាហ៍​ម្ដង​ៗ ខ្ញុំ​និង​មិត្តភ័ក្ដិ​តែងតែ​មាន​បំណង​ចង់​ទៅ​ដើរ​លេង​បន្ធូរ​អារម្មណ៍​ស្ត្រេស​នៅ​កន្លែង​ណា​មួយ​ដែល​សក្ដិសម ប៉ុន្តែ​អ្វី​ដែល​ធ្វើ​ឲ្យ​បំណង​របស់​ពួក​យើង​ត្រូវ​បាន​បញ្ចប់​គឺ​មិន​ស្គាល់​កន្លែង​ដើរ​លេង មួយ​វិញ​ទៀត​បើ​បាន​ស្គាល់​កន្លែង​ដែល​ចង់​ទៅ​ហើយ ក៏​ពួក​យើង​គ្មាន​លទ្ធភាព​អាច​ទៅ​ដល់​ដែរ។ ត្រលប់​ទៅ​ខាង​ប្រិយមិត្ត​ទាំង​អស់​គ្នា​វិញ តើ​អ្នក​ធ្លាប់​ជួប​បញ្ហា​នេះ​ដែរ ឬ​ទេ?

តោះ! ថ្ងៃ​នេះ AMS ​នឹង​នាំ​អ្នក​ទាំង​អស់​គ្នា​ទៅ​ស្គាល់​កន្លែង​ដើរ​លេង​ទាំង ៣​កន្លែង​ដែល​មាន​បរិយាកាស និង​ទេសភាព​ស្អាត ប្លែក​អារម្មណ៍​នៅ​ត្រើយ​ម្ខាង​អរិយក្សត្រ​ម្ដង៖

១. Maya Garden

កន្លែង​ទី​មួយ​ដែល​ខ្ញុំ​ចង់ Recommend គឺ​មាន​ឈ្មោះ​ថា «Maya Garden»។ បរិយាកាស​នៅ​ទីនេះ​អាច​និយាយ​បាន​ថា ជា​កន្លែង​មួយ​​ស្ងប់​ស្ងាត់​ល្អ ជា​ពិសេសទេសចរទាំង​អស់​នឹង​ទទួល​បាន​ផ្ទះ​ស្នាក់​នៅ Private មួយ សាងសង់​ឡើង​ពី​ឈើ​តាម​របៀប​បែបបទ​ផ្ទះ​ខ្មែរ​ ជា​ហេតុ​នាំ​ចិត្ត​មនុស្ស​គ្រប់គ្នា​ឲ្យ​គិត​ត្រលប់​ទៅ​ដល់​អតីត​កាល​ដ៏​ស្រស់​បំព្រង​កាល​ពី​កុមារភាព។ ក្រៅ​ពី​នេះ «Maya Garden» មាន​ដើម​ឈើ​តូច​ធំ​ជាច្រើន​អម​ជាមួយ​ផ្ទះ​ខ្មែរ​បុរាណ​ស្រស់​សោភា មាន​ខ្យល់​អាកាស​បរិសុទ្ធ អាកាសធាតុ​ត្រជាក់​ល្មម​មិន​ចាំ​បាច់​ប្រើប្រាស់​ម៉ាស៊ីន​ត្រជាក់​ដែល​ជា​បទ​ពិសោធន៍​ថ្មី​មួយ​ប្លែក​ពី​គេ​។

ទីតាំង៖ https://goo.gl/maps/uV5ZuTPoFTn8o7yf8

២. Home Chamkar

HOME Chamkar គឺ​ជា​ភោជនីយដ្ឋាន និង​ហាង​កាហ្វេ​មួយ ដែល​មាន​ទីតាំង​ស្ថិត​នៅ ភូមិ​ស្វាយជ្រំ ឃុំ​ស្វាយជ្រំ ស្រុក​ខ្សាច់កណ្ដាល ខេត្ត​កណ្ដាល មាន​ចម្ងាយ ២ គីឡូម៉ែត្រ​ពី​កំពង់​ចម្លង​អរិយក្សត្រ។ ក្រៅពី Coffee និង អាហារ Home Chamkar ​មាន​បរិយាកាស​បរិសុទ្ធ​ល្អ ទេសភាព​ស្រស់​បំព្រង អាហារ​ដែល​មាន​អនាម័យ​ខ្ពស់ សេវាកម្ម​ល្អ មាន​កន្លែង​អង្គុយ​ក្បែរ​មាត់​ទឹក មើល​ទេសភាព​ទី​ក្រុង​ភ្នំពេញ​ពី​ត្រើយ​ម្ខាង។ ចំណុច​ពិសេស​នៅ​ក្នុង​ភោជនីយដ្ឋាន​គឺ វា​មាន​ទីតាំង​នៅ​ជិត​មាត់​ទន្លេ អាច​ឲ្យ​អ្នក​ទេសចរ​បាន​ទស្សនា​ទី​ក្រុង​ភ្នំពេញ​យ៉ាង​ស្រស់​ស្អាត​អម​ជាមួយ​នឹង​ពន្លឺ​ព្រះអាទិត្យ​រៀប​លិច​បញ្ចេញ​រស្មី​ដ៏​ត្រចះ​ត្រចង់​។

ទីតាំង៖ https://goo.gl/maps/QBL7dXUSHSs7tgUS6

៣. ស្រយាល – Sroyal Café & Pub

ស្រយោល គឺ​ជា​ហាង​កាហ្វេ​ជាយក្រុង​មួយ​ដែល​កន្លែង​ថត​រូប​ជា​ច្រើន។ ក្រៅ​ពី​រសជាតិ​កាហ្វេ​ និង​អាហារ​ដ៏​ឈ្ងុយឆ្ងាញ់ «ស្រយោល​កាហ្វេ» គឺ​ជា​កន្លែង​លំហែ​កាយ​មួយ​ដែល​អាច​ឲ្យ​អ្នក​ទេសចរ​បាន​ស្រូប​ខ្យល់​អាកាស​បរិសុទ្ធ និង​បាន​មើល​ទេសភាព​ស្រុកស្រែ​ជុំវិញ​ហាង​កាហ្វេ​ និយាយ​រួម​មិន​ស្ដាយ​កម្លាំង និង​សាំង​ម៉ូតូ​បន្ទាប់​ពី​បាន​ទៅ​ដល់​កន្លែង​មួយ​នេះ៕

ទីតាំង៖https://goo.gl/maps/JJJn3k3QFXx6wzZr8



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន