សំណង់ហោត្រៃយ៍បុរាណ (បណ្ណាល័យ) ដែលមានអាយុកាលជាង ១០០ ឆ្នាំត្រូវបានប្រទះឃើញនៅក្នុងវត្តព្រៃដើមថ្នឹងខាងជើងខេត្តព្រៃវែង។ បច្ចុប្បន្នសំណង់បុរាណមួយនេះត្រូវបានទុកចោលលើដីទទេ១កន្លែងក្នុងអារាមខាងលើ។


តាមរយៈការសិក្សាស្រាវជ្រាវរបស់និស្សិត១ក្រុមដែលបានចុះទៅដល់ទីតាំងដោយផ្ទាល់និងបានសម្ភាសលោកយាយវ័យ ៨០ ឆ្នាំម្នាក់ដែលជាអតីតចុងភៅនៅទីនោះបានឱ្យដឹងថាពីមុនហោត្រៃយ៍ តែក្រោយមកក៏បានក្លាយជាទីពិឃាដមនុស្សរាប់រយនាក់ក្នុងសម័យខ្មែរក្រហម។
ទិដ្ឋភាពដែលក្មេងតូចៗត្រូវបានបោះឡើងទៅលើហើយប្រើកាំភ្លើងបាញ់សម្លាប់នៅតែស្ថិតក្នុងការចងចាំរបស់ដូនចាស់ៗគ្មានថ្ងៃភ្លេច។ ដោយឡែកបច្ចុប្បន្នសំណង់បុរាណអាយុកាលជាង ១០០ ឆ្នាំនេះមិនត្រូវបានប្រើប្រាស់ក្នុងការណ៍ណាមួយឡើយពោលគឺទុកចោលមកជាអន្លើមកទល់ពេលនេះ។ ទោះយ៉ាងនេះក្ដីសំណង់ហោត្រៃយ៍បុរាណមួយនេះមានសភាពមាំនៅឡើយ នៅមានក្បូរក្បាច់រចនា ណាមួយជាទីតាំងដ៏ល្អសម្រាប់ការសិក្សាស្រាវជ្រាវទៀតផង។
សំណង់ហោត្រៃយ៍បុរាណ មានទីតាំងស្ថិតក្នុងវត្តជ័យសិរីឫទ្ធិហៅវត្តព្រៃដជើង ដែលមានទីតាំងនៅភូមិព្រៃដើមថ្នឹង ឃុំព្រៃដើមថ្នឹង ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង៕



រូបភាពផ្ដល់ជូនដោយ ៖ Soeng Sreytouch
ឯកសារស្រាវជ្រាវផ្ដល់ជូនដោយ ៖ និស្សិតផ្នែកស្ថាបត្យកម្មនៃសាកលវិទ្យាល័យន័រតុន


























Account
Security
Favourite Content