អស់ទាស់! នារីណាមានស្នាមខួចនៅក្រោយបែបនេះ អស្ចារ្យដល់ម្ល៉ឹង

ធ្លាប់​ឆ្ងល់​អត់​ ពេល​ឃើញ​ស្រី​ៗ​ស្លៀកពាក់​ខើច​ខ្លី​ពី​ផ្ចិត​ចុះ​ក្រោយ ហើយ​ផ្នែក​ខាង​ក្រោយ​ត្រគាក​មាន​ស្នាម​ខួចពីរ ថា​នោះ​កើត​ឡើង​មកពី​អ្វី? អ្នក​ប្រហែល​ជា​ធ្លាប់​ឃើញ​ស្នាម​ខួច​នោះ​ហើយ គ្រាន់តែ​មិន​ដឹង​ថា​មាន​ន័យ​យ៉ាង​ណា? តែ​អ្នក​ប្រហែល​ជា​ដឹង​ថា ​នរណា​ជា​វា​ជា​តំណាង​ឲ្យ Venus ដែល​ជា​​ទេព​ធីតា​នៃ​​សេចក្ដី​ស្រឡាញ់ និង​ភាព​ស្រស់​ស្អាត​របស់​រ៉ូម៉ាំង ស្នាម​ខួច​នោះ​ក៏​ត្រូវ​ប្រៀបបាន​ទៅ​នឹងព្រះនាង​កាមទេពនោះឯង។

ស្នាម​ខួច​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​សរសៃ​ចង​ខ្លី​មួយ​​ភ្ជាប់​ពី​ឆ្អឹង Superior Illiac Spine ដែល​ជា​គែម​ខាង​ក្រៅ​នៃ​ឆ្អឹង​អាង​ត្រគាក និង​ស្បែក។ ស្នាម​នេះ​ច្រើនតែ​ត្រូវ​គេ​ភ្ជាប់​ទំនាក់ទំនង​នឹង​សម្រស់​របស់​មនុស្ស​ស្រី។ សម្រាប់​អ្នក​មាន​ស្នាម​នេះ​ពិតជា​អស្ចារ្យ​ណាស់ ព្រោះ​ជា​ការ​កកើត​តាម​បែប​ធម្មជាតិ ហើយ​ការ​ហាត់ប្រាណ​មិន​អាច​បង្កើត​ឲ្យ​មាន​ស្នាម​នេះ​ឡើយ។

ចំពោះ​ផ្នែក​សុខភាព​វិញ​ មិន​មាន​ហានិភ័យ​អ្វី​ឡើយ ហើយ​ជាទូទៅ​វា​ត្រូវ​បាន​គេ​រក​ឃើញ​កើត​ចេញ​ពី​ហ្សែន ប៉ុន្តែ​មិន​មាន​អំណះអំណាង​បញ្ជាក់​រឿង​នេះ​ច្បាស់​ប៉ុន្មាន​នោះ​ទេ ហើយ​ស្នាម​នេះ​មាន​ការ​សិក្សា​ស្រាវជ្រាវពី​វា​​តិចតួច​ណាស់ ដូច្នេះ​ហើយ​ទើប​អ្នក​វិទ្យាសាស្ត្រ​ក៏​មិន​ប្រាកដ​ថា​តើ​ហ្សែន​អ្វី​ដែល​ជាប់​ទាក់ទង​នឹង​ការ​កើត​ស្នាម​ខួច​នេះ​ដែរ។

អ្នក​មាន Venus dimples ត្រូវ​បាន​ចាត់​ទុក​ថា ពិសេស​សម្រាប់​ហេតុផល​មួយ​ចំនួន។

– ស្នាម​នេះ​ត្រូវ​បាន​គេ​និយាយ​ថា​នាំ​មក​នូវ​ពរជ័យ និង​សំណាង​ល្អ
– មាន​ភាព​ទាក់ទាញ ជា​ពិសេស​មនុស្ស​មាន​ភេទ​ផ្ទុយ​គ្នា
– ជា​មនុស្ស​មាន​ភាព​រីករាយ​ងាយ​នឹង​ស្និទ្ធស្នាល​ជាមួយ​អ្នក​ដទៃ
– មាន​ភាព​ស្រស់​ស្អាត ដោយ​អាច​សង្កេត​ឃើញ​មនុស្ស​មួយ​ចំនួន​មាន​ស្នាម​ខួច​នេះ ​ក្លាយ​ជា​ទី​ចាប់​អារម្មណ៍ មាន​ភាព​ទាន់​សម័យ ដូច្នេះ​ពួក​គេ​អាច​ស្លៀក​ពាក់​ជាមួយ​ខោ​ខោវប៊យ​សំយេះ អាវ​ខ្លី ឬ​ឈុត​ប៊ីគីនី។

ចំពោះ​ជំនឿ​ដែល​ទាក់ទង​នឹង​ផ្លូវ​ភេទ​វិញ ត្រូវ​បាន​គេ​ពណ៌នា​ថា ស្ត្រី​ដែល​ស្នាម​ខួច​នៅ​លើ​ត្រគាក​ផ្នែក​ខាង​ក្រោយ​នោះ​អាច​ងាយ​នឹង​ទទួល​​​ដល់​ចំណុច​កំពូល​នៃ​ការ​រួមភេទ ដោយសារ​តែ​សញ្ញា​មួយ​នៃ​របត់ឈាម​រត់​ល្អ​នៅ​តំបន់​អាង​ត្រគាក។ ខ្លះ​ទៀត​និយាយ​ថា មនុស្ស​ស្រី​អាច​ឈាន​ដល់​ចំណុច​កំពូល ដោយ​គ្រាន់តែ​ដៃគូ​សង្កត់​ពី​លើ​ស្នាម​មួយ​នេះ។ ទោះ​ជា​យ៉ាងណា​ គ្មាន​ការ​ស្រាវជ្រាវ​ណា​មួយ​គាំទ្រ​ដល់​ជំនឿ​នេះ​ឡើយ តែ​អ្វី​ដែល​ប្រកែក​មិន​បាន គឺ​នារី​ណា​ដែល​លេច​ចេញ​ស្នាម​នេះ​ហើយ ពិតជា​ទាក់ទាញ​ខ្លាំង​មែន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ប្រទេសជប៉ុនមានប្រជាជនអាយុចាប់ពី ១០០ ឆ្នាំឡើងទៅ លើស ១ សែននាក់

ប្រទេសជប៉ុនបានជួបប្រទះនូវការធ្លាក់ចុះនៃចំនួនប្រជាជនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ប៉ុន្តែមានក្រុមអាយុមួយដែលកំពុងកើនឡើងសមាជិកថ្មីៗ ហើយមានចំនួនច្រើនជាងពេលណាៗ

អ្នកជំនួញវ័យក្មេង ងន ដេវីដសំបូរ ប្រើទុនជាង ៦លានដុល្លារ បើករោងចក្រផលិតត្រីខ នៅកម្ពុជា

ហ៊ាន​សម្រេច​ចិត្ត​ត្រឡប់​មក​កម្ពុជា ត្បិត​លោក​ជឿជាក់​​ប្រជាជន​កម្ពុជា​ថែ​របស់​ដែល​ខ្លួន​អាច​បង្កើត​បាន ហើយនេះជាហេតុផលដែលអ្នក​ជំនួញ​វ័យ​ក្មេង​ ងន ដេវីដសំបូរ ​ចំណ