ចង់ឱ្យមានពេលវេលាល្អៗជាមួយគ្រួសារ សាកគន្លឹះថែរក្សាសុខភាពទាំង ៥ នេះ

មនុស្សទាំងអស់ក្នុងពិភពលោកនេះសុទ្ធតែចង់មានពេលវេលាល្អៗជាមួយអ្នកជាទីស្រឡាញ់របស់ខ្លួនបើទោះបីជាពួកគេរវល់យ៉ាងណាក៏ដោយ។ ប៉ុន្តែនៅពេលដែលជួបជុំជាមួយពួកគាត់ហើយយើងមានតែប្រាក់ តែគ្មានសុខភាពល្អ សួរថាការជួបជុំមួយនោះអាចមានអនុស្សាវរីយ៍ល្អដែរ ឬទេ? សុខភាពរាងកាយល្អមិនទាំន់គ្រប់គ្រាន់នៅឡើយទេ វាក៏តម្រូវឱ្យមានសុខភាពផ្លូវចិត្តល្អផងដែរ។ ថ្ងៃនេះ AMS នឹងចែករំលែកគន្លឹះងាយៗហើយសាមញ្ញមួយចំនួនអំពីការថែរក្សាសុខភាពទាំងផ្លូវកាយនិងផ្លូវចិត្តនៅខាងក្រោម៖

១. ញ៉ាំអាហារល្អ

អាហារបានដើរតួយ៉ាងសំខាន់ក្នុងការទ្រទ្រង់សុខភាពរបស់យើង។ ចំពោះអាហារនេះផងដែរ ប្រសិនបើគេឱ្យជ្រើសរើសមនុស្សជាច្រើននឹងរើសយកអាហារដែលសម្បូរជាតិខ្លាញ់ មានជាតិស្ករខ្ពស់ និងហឹរជាដើមដែលមានដូចជាមី ប្រហិតបំពង​ និងអាហារលឿនផ្សេងៗទៀត។​ ក្រុមអាហារទាំងអស់នោះវាពិតជាមានរសជាតិឆ្ងាញ់មែន តែពេលញ៉ាំយូរៗទៅវានឹងជាកត្តាមួយបំផ្លាញសុខភាពយើងទៅវិញ។ ដូច្នេះហើយទើបវេជ្ជបណ្ឌិតនិងអ្នកជំនាញជាច្រើនបានផ្ដល់យោបល់ឱ្យមនុស្សផ្តោតឱ្យបានច្រើនទៅលើអាហារដែលមានវីតាមីន ប្រូតេអ៊ីន និងសារជាតិចិញ្ចឹមដូចជាបន្លែ ផ្លែឈើ និងសាច់គ្មានខ្លាញ់ជាដើម។

២. លំហាត់ប្រាណ

ការធ្វើលំហាត់ប្រាណក៏ជាកត្តាសំខាន់មួយក្នុងការថែរក្សាសុខភាពទាំងផ្លូវកាយ និងផ្លូវចិត្ត។ យោងតាមគេហទំព័រ Medline​ Plus បានបង្ហាញថាការធ្វើលំហាត់ប្រាណរយៈពេល ៣០ នាទីក្នុងមួយថ្ងៃ ឬលើសពីហ្នឹងអាចជួយពង្រឹងសុខភាពរាងកាយដូចជាកាត់បន្ថយហានិភ័យនៃជំងឺបេះដូង ជំងឺមហារីកជាដើម ហើយថែមទាំងជួយសម្រួលដល់ការគេង និងកាត់បន្ថយភាពតានតឹងក្នុងអារម្មណ៍ថែមទៀតផង។

៣. កាត់បន្ថយស្រ្តេស

ធ្លាប់មានមនុស្សជាច្រើនបាននិយាយថាក្នុងមួយថ្ងៃ ២៤ ម៉ោងគឺវាមិនគ្រប់គ្រាន់សម្រាប់ពួកគេទេ ហើយប្រសិនបើអាចពួកគេចង់បានរយៈពេលលើសពី ២៤ ម៉ោងក្នុងមួយថ្ងៃថែមទៀតផង។ មូលហេតុបែបនេះហើយទើបពួកគេតែងតែដាក់សម្ពាធឱ្យខ្លួនឯងហើយអាចឈានដល់ការកើតជំងឺបាក់ទឹកចិត្តថែមទៀតផង។ ដូចនេះបើទោះបីជារវល់យ៉ាងណាក៏ដោយ ក៏នៅតែត្រូវឆ្លៀតពេលសម្រាប់ខ្លួនឯងបានសម្រាកខ្លះដូចជារៀបចំដំណើរកំសាន្តតូចមួយអាចម្នាក់ឯងក៏បាន ឬជាមួយក្រុមគ្រួសារក៏បាន។ ម្យ៉ាងវិញទៀត បើសិនជាគិតថាការធ្វើដំណើរកម្សាន្តត្រូវការរយៈពេលយូរ យើងអាចផ្លាស់ប្ដូរវាមកជាការសម្រាក អានសៀវភៅ ឬលេងហ្គេមជាដើមហោចណាស់ក៏បាន ១៥ នាទីក្នុងមួយថ្ងៃដែរ។

៤. រៀបចំតុល្យភាពជីវិតឱ្យបានត្រឹមត្រូវ

តុល្យភាពរវាងសុខភាពនិងការងារគឺកំពុងតែជាបញ្ហាចោទសម្រាប់មនុស្សទូទៅក្នុងពេលបច្ចុប្បន្ន។ ជាក់ស្ដែងពួកគេបានកំពុងតែចំណាយពេលស្ទើរតែគ្រប់នាទីរបស់ខ្លួនឯងទៅលើការងារហើយក៏ស្ទើរតែគ្មានពេលសោះក្នុងការរៀបចំជីវិតខ្លួនឯងឱ្យបានត្រឹមត្រូវ។ វាគឺជាកត្តាធំមួយដែលបណ្ដាល​ឱ្យមនុស្សយើងកើតជាជំងឺស្រ្តេស ឬថប់បារម្ភហើយវាថែមទាំងអាចធ្វើឱ្យយើងបាត់បង់ចំណងមិត្តភាព ភាពស្និទ្ធស្នាលក្នុងគ្រួសារ និងខ្លួនឯងផងដែរ។ ដូចនេះដើម្បីជៀសវាង ឬកាត់បន្ថយបញ្ហាសម្ពាធផ្លូវចិត្តនេះ យើងគួរតែរៀបចំឱ្យមានតុល្យភាពឡើងវិញឱ្យបានត្រឹមត្រូវរវាងពេលវេលាសម្រាប់ការងារនិងពេលវេលាសម្រាប់ខ្លួនឯងក៏ដូចជាក្រុមគ្រួសារ។​

៥. ចំណាយពេលវេលាកខ្លះក្នុងការងារសង្គម

ធ្លាប់អត់នៅពេលដែលយើងមានអារម្មណ៍ស្រ្តេសម្ដងៗហើយក្រោយបាននិយាយជាមួយមិត្តភ័ក្ដិរួច វាប្រៀបដូចជាបានទម្លាក់អ្វីមួយចុះពីដើមទ្រូងអ៊ីចឹង? ចុះប្រសិនបើយើងចំណាយពេលខ្លះដូចជាចុងសប្ដាហ៍ ឬថ្ងៃសម្រាកផ្សេងៗក្នុងការជួយការងារសង្គមដូចជាការដាំដើមឈើ ការចុះជួយបង្រៀនក្មេងៗក្រីក្រ ឬការជួយសង្រ្គោះសត្វជាដើម នោះឱកាសក្នុងការកាត់បន្ថយភាពតានតឹងក៏មានកាន់តែច្រើនដែរ។ លើសពីនេះទៅទៀត ការចូលរួមជាមួយសកម្មភាពសង្គមបែបនេះវាមិនត្រឹមតែជាឱកាសក្នុងការទទួលគំនិតថ្មីៗនិងកាត់បន្ថយស្រ្តេសនោះទេ តែវាក៏អាចជាឱកាសជួយឱ្យយើងខ្លួនឯងស្គាល់ថាអ្វីជាជីវិត ស្គាល់ពីការផ្ដល់ក្ដីស្រឡាញ់ និងដឹងថាខ្លួនឯងស្រឡាញ់អ្វីឱ្យប្រាកដថែមទៀតផង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន



Leave a Reply

Your email address will not be published.Required fields are marked *