ទឹម រដ្ឋា ចង់ចេញទៅរៀបការលើកទី២នៅអាមេរិក ដើម្បីរឿងម៉្យាង

អ្នកគាំទ្រ​បាន​ដឹង​ហើយ​ថា មង្គលការ​តារា​សម្ដែង និង​បង្ហាញ​ម៉ូដ ទឹម រដ្ឋា បាន​ធ្វើ​ឱ្យ​កក្រើក​អស់​ពិភព​សិល្បៈ ដោយ​នាង​បាន​ចំណាយ​អស់​ប្រាក់​យ៉ាង​ច្រើន​សន្ធឹក ដើម្បី​រៀបចំ​កម្មវិធី​ឱ្យ​ខុស​ប្លែក​ពី​គេ​ឯង កាលពីថ្ងៃទី២៦ ខែ មីនា ឆ្នាំ ២០២២ កន្លងទៅ ដោយ​មាន​ការ​ចូលរួម​យ៉ាង​ច្រើន​កុះករ​ពី​សំណាក់​មិត្តភ័ក្ដិ​ក្នុង និង​ក្រៅ​សិល្បៈ បន្ទាប់ពី​អ្នក​នាង និង​គូស្នេហ៍​ស្រលាញ់ និង​ភ្ជាប់​ទំនាក់ទំនង​អស់​ពេល​ជាង ៦ឆ្នាំមក។

ក្នុង​ថ្ងៃ​មង្គលការ​ដែល​មួយ​ឆាក​ជីវិត​មាន​តែ​ម្ដង​នេះ រដ្ឋា មិន​ក្រែង​រអា​ក្នុង​ការ​ចំណាយ ទាំង​ការ​តុបតែង​ខ្លួន សម្លៀកបំពាក់ ឈុត និង​ការ​រៀប​ចំ​ដេគ័រ​កន្លែង​កម្មវិធី​ជាដើម។ ថ្វី​ដ្បិត​មិន​បាន​ប្រាប់​ពី​តួលេខ​ខ្ទង់​ចំណាយ ប៉ុន្តែ ទឹម រដ្ឋា បាន​ទទួល​ស្គាល់​ថា មង្គលការ​លើក​នេះ​បាន​ចំណាយ​ប្រាក់​ច្រើន​មិន​ធម្មតា។

អ្នក​ចូលរួម​ជាច្រើន​បាន​ពោល​សរសើរ​ពី​ប្រណីតភាព​នៃ​មង្គលការ​នេះ ខណៈ​អ្នក​ខ្លះ​ពោល​ឡើង​ថា ចង់​រៀបការ​ដូច​តារា​ស្រី​រាង​ស្រឡូន​រូប​នេះ ព្រោះ​ការ​រៀបចំ​របស់​នាង​អស្ចារ្យ មើល​ទៅ​ប្លែក​សក្ដិសម​ពាក្យ​ថា​មួយ​ជីវិត​ការ​ម្ដង ចំណាយ​ឲ្យ​អស់​ដៃ។ គួរ​ឱ្យ​ភ្ញាក់​ផ្អើល​ក្នុង​ពិធី​មង្គលការ​នេះ​គេ​ឃើញ ទឹម រដ្ឋា ស្រក់​ទឹកភ្នែក​ជោគ​ថ្ពាល់​លាយឡំ​ក្ដី​រំភើប​ចិត្ត។ ទឹកភ្នែក​ដែល​ស្រក់​នោះ ច្បាស់​ថា ព្រោះ​តែ​នាង​នឹក​ស្រណោះ​អ្នក​ម្ដាយ​ជាទី​ស្រលាញ់ ដែល​បាន​ចែកឋាន​ទៅ មិន​បាន​នៅ​ឃើញ​កូន​ស្រី​ស្លៀក​ឈុត​ប្រពៃណី​ក្រាប​ផ្ទឹម​សំពះ​មេបា​ក្នុង​ថ្ងៃ​ពិសេស​នេះ។

ប្រាប់​ឱ្យ​ដឹង​ក្នុង​ថ្ងៃ​ពិសេស​នេះ ទឹម រដ្ឋា ថា បន្ទាប់ពី​រៀបការ​តាម​ប្រពៃណី​ខ្មែរ​នៅ​ទឹកដី​កំណើត​រួច​ហើយ នាង​មាន​បំណង​នឹង​ចេញ​ទៅ​រៀបការ​ជា​លើក​ទី​២ នៅ​ឯ​សហរដ្ឋអាមេរិក ដែល​ជា​ស្រុក​កំណើត​របស់​ស្វាមី និង​ឪពុក​ម្ដាយ​ក្មេក​នាង​ម្ដង​ទៀត។ ពិសេស គឺ​ដើម្បី​ទទួល​បាន​សញ្ជាតិ ឱ្យ​នាង​អាច​រស់នៅ​ទីនោះ​ដោយ​ស្រប​ច្បាប់។ តារា​ម៉ូ​ដែល​រាង​ខ្ពស់​ស្រឡះ​រូប​នេះ​សង្ឃឹមថា នាង​និង​ស្វាមី​មាន​បុត្រ​ឆាប់​ៗ​នេះ ដើម្បី​ពង្រឹង​ចំណង​អាពាហ៍ពិពាហ៍​អ្នក​ទាំងពីរ​ឱ្យ​កាន់​តែ​រឹង​មាំ​ជាង​ពេល​នេះ។

ក្រឡេក​ទៅ​មើល​អ្នក​ចូល​រួម​វិញ​នោះ មង្គលការ ទឹម រដ្ឋា បាន​គាស់​អស់​សិល្បករ-សិល្ប​ការិនី​ក្នុង​ស្រុក ដោយ​ម្នាក់​ៗ​បាន​តុបតែង​យ៉ាង​ស្រស់​សោភា ជាមួយ​គ្រឿង​អលង្ការ​ភ្លឺ​ព្រាក​ៗ​យ៉ាង​ប្រដេញ ពិសេស​គេ​បាន​ឃើញ​អ្នកនាង ឱក សុគន្ធកញ្ញា តារា​ចម្រៀង​លំដាប់​កំពូល​ប្រចាំ​ប្រទេស​កម្ពុជា បាន​ឡើង​បកស្រាយ​ចម្រៀង​មួយ​បទ​យ៉ាង​ពីរោះ​ជា​ចំណង​ដៃ​ក្នុង​ថ្ងៃ​មង្គល​របស់ ទឹម រដ្ឋា និង​លោក Jovany Antonio ថែម​ទៀត​ផង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន