វិធីសាមញ្ញទាំង ៥ ជួយយើងកាត់បន្ថយជាតិប្រៃបាន

បច្ចុប្បន្នយើងសង្កេតឃើញថាមានមនុស្សជាច្រើនបាននិងកំពុងប្រឈមមុខជាមួយនឹងការកើតជំងឺលើសឈាម ជំងឺបេះដូង និងជំងឺតម្រងនោមរ៉ាំរ៉ៃដោយសារការទទួលទានអាហារ ជាពិសេសអាហារដែលមានជាតិប្រៃ។ ក្នុងករណីយើងនៅបន្តញ៉ាំអាហារប្រៃបែបនេះតទៀត វានឹងកាន់តែធ្វើឱ្យរាងកាយងាយនឹងកើតជំងឺផ្សេងៗបន្ថែមទៀតផងដែរ។ ថ្ងៃនេះ AMS នឹងណែនាំពីវិធីសាមញ្ញ ៥ ដែលអាចជួយឱ្យយើងកាត់បន្ថយការញ៉ាំប្រៃបាន៖

១. អានគ្រឿងផ្សំនៅលើកញ្ចប់អាហារ

មុន​នឹង​ញ៉ាំ​អ្វី​មួយយើង​គួរតែ​អានការណែនាំ និងគ្រឿងផ្សំ​ជាមុន​សិនដើម្បី​ដឹងអំ​ពី​បរិមាណនៃ​សូដ្យូមក្នុងនោះ បើទោះបីជា​អាហារទាំងនោះមិនមានជាតិប្រៃខ្លាំងក៏​ដោយ។ នៅពេលយើងញ៉ាំអាហារមានជាតិសូដ្យូមខ្ពស់ វាអាចចូលទៅបន្ថែមសម្ពាធលើសរសៃឈាមយើងដែលជាហេតុបណ្ដាលឱ្យមានជំងឺលើសឈាម។

២. ជៀសវាងការញ៉ាំអាហាររហ័ស (Fast food)

ទទួលស្គាល់ថាក្រុមអាហាររហ័ស ឬ Fast food ដូចជាមាន់បំពង ភីហ្សា មីឆាជាដើមមានរសជាតិឆ្ងាញ់ជាងអាហារសុខភាព ឬបន្លែ។ ប៉ុន្តែនៅក្នុងអាហារទាំងនោះមានផ្ទុកនូវជាតិខ្លាញ់ និងជាតិសូដ្យូមច្រើនជាងអាហារធម្មតាដែលអាចធ្វើឱ្យសម្ពាធឈាមយើងឡើងបានយ៉ាងងាយ។

៣. ជៀសវាងការញ៉ាំអាហារកែច្នៃ

ស្រដៀងគ្នានឹងអាហាររហ័សដែរ អាហារកែច្នៃដូចជាសាច់ក្រក សាច់ Ham ឬសាច់ Bacon ជាដើមសុទ្ធសឹងតែជាអាហារដែលត្រូវការរសជាតិដិតដោយការដាក់បន្ថែមអំបិល ស្ករ និងគ្រឿងបន្ថែមរសជាតិមួយចំនួនទៀតផងដែរ។ លើសពីនេះទៀត គេក៏បានបន្ថែមនូវសារធាតុគីមីមួយចំនួនទៀតដើម្បីឱ្យអាហារទាំងនោះអាចរក្សាទុកបានយូរ។ ដូចនេះប្រសិនយើងទទួលទានវាយូរៗទៅ វាអាចធ្វើឱ្យយើងមានបញ្ហាសុខភាពណាមួយនៅថ្ងៃខាងមុខជាមិនខាន

៤. ព្យាយាមកាត់បន្ថយការញ៉ាំអាហារខាងក្រៅ

ជាធម្មតាអាហារដែលយើងធ្វើដោយខ្លួនឯង យើងអាចដឹងពីបរិមាណនៃការប្រើប្រាស់ក៏ដូចជាគុណភាពនៃគ្រឿងផ្សំបូករួមជាមួយអនាម័យផងដែរ។ ប៉ុន្តែសម្រាប់អាហារដែលគេធ្វើលក់នៅក្រៅ គេចាំបាច់ត្រូវតែប្រើគ្រឿងផ្សំច្រើនដូចជាខ្លាញ់ ស្ករ អំបិល ឬប៊ីចេងជាដើមដើម្បីឱ្យអាហារមានរសជាតិដិតឆ្ងាញ់។ មិនមែនមិនឱ្យញ៉ាំអាហារខាងក្រៅសោះនោះទេ ប៉ុន្តែជារឿងល្អដែលយើងអាចកាត់បន្ថយការញ៉ាំអាហារក្រៅបាន។

៥. ព្យាយាមញ៉ាំអាហារមានរសជាតិស្រាល

មិនមែនរាល់អាហារដែលគេលក់នៅក្រៅសុទ្ធតែជាអាហារមិនល្អ ឬរសជាតិដិតពេកនោះទេ មានន័យថាយើងខ្លួនឯងទៅវិញដែលអ្នកសម្រេចចិត្តជ្រើសរើសញ៉ាំអាហារប្រភេទណា។ ប្រសិនបើយើងរើសយកអាហារដែលមានរសជាតិដិតនោះវាក៏នឹងបង្កឱ្យយើងកើតមានជំងឺណាមួយនៅថ្ងៃខាងមុខបាន។ ក្នុងករណីដែលយើងជាមនុស្សចូលចិត្តញ៉ាំអាហារមានរសជាតិខ្លាំង អាចព្យាយាមសម្របខ្លួនញ៉ាំអាហារណាដែលមានរសជាតិស្រាលវិញដូចជាសាឡាដជាដើម៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ប្រជាជនកម្ពុជារួមស្មារតីខ្មែរតែ១ ស្វាគមន៍ពិភពលោកមកកាន់ទឹកដីអច្ឆរិយៈនៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០

ប្រជាជនកម្ពុជាកំពុងស្វាគមន៍យ៉ាងកក់ក្តៅ និងប្រកបដោយមោទនភាព ចំពោះការអញ្ជើញមកដល់របស់ប្រតិភូជាន់ខ្ពស់ ថ្នាក់ដឹកនាំ និងភ្ញៀវអន្តរជាតិទាំងអស់ មកចូល

ព្រឹត្តិការណ៍កីឡាជាតិ ឆ្នាំ២០២៦ បិទបញ្ចប់ដោយជោគជ័យយ៉ាងត្រចះត្រចង់ ក្រោមការឧបត្ថម្ភផ្តាច់មុខ និងការគាំទ្រយ៉ាងសកម្មពីក្រុមហ៊ុន វឌ្ឍនៈ ដើម្បីបន្តលើកស្ទួយវិស័យកីឡាកម្ពុជា

ព្រឹត្តិការណ៍កីឡាជាតិ លើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ ដែលជាមហាព្រឹត្តិការណ៍កីឡាថ្នាក់ជាតិដ៏សំខាន់បំផុតប្រចាំឆ្នាំ បានបិទបញ្ចប់ជាស្ថាពរប្រកប

កម្ពុជា​ដាក់បង្ហាញសិល្បៈ​បុរាណ​ខ្មែរ​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ «ហ្វ្រង់កូហ្វូនី»

ព្រឹត្តិការណ៍ «ភូមិហ្វ្រង់កូហ្វូនី ឆ្នាំ២០២៦» បើក​ជា​ផ្លូវ​ការ​នា​វេលា​ព្រឹក​ថ្ងៃ​ទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​នៃ​សម្ដេចមហាបវរធិបតី

សារព័ត៌មាន The Star បានចុះផ្សាយពី ជូរី ល្អហួស និងរបាំបុរាណខ្មែរ ដែលនាងយកទៅបង្ហាញក្នុងកម្មវិធីប្រកួតសម្រស់ នៅហ្សាកាតា

ម្មវិធីការ​ប្រកួត Miss Teen Icon International ២០២៦ ដែល​ឥណ្ឌូណេស៊ីធ្វើ​ជា​ម្ចាស់​ផ្ទះ ហើយ​ក៏​មាន​ការ​ចូលរួមពី ជូរីល្អហួស Miss Teen Icon Cambodia 2026 ទទួល​បាន​

លោក Jensen Huang ចុះចេញពីតំណែងជា CEO របស់ក្រុមហ៊ុន Nvidia ក្រោយបែកធ្លាយរឿងអាស្រូវសហាយស្មន់ ២ ករណី

លោក Jensen Huang បានចុះចេញពីតំណែងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Nvidia កាលពីថ្ងៃទី ១២ ខែវិច្ឆិកានេះ បន្ទាប់ពីមានការបែកធ្លាយរឿងអាស្រូវស្នេហាត្រីកោណចំនួន ២ ករណី

ហ្វីយ៉ាតា ទទួលបាន​ការ​អញ្ជើញផ្ទាល់ពី Fátima Miss Universe 2025 សម្រាប់រាត្រីចុងក្រោយនៃការគ្រងមកុដ

ការ​រឿង​ដ៏​ភ្ញាក់ផ្អើល និង​កិត្តិយស​សម្រាប់​អ្នកនាង ថៃ នារីសុជាតា ឬ ហ្វីយ៉ាតា ត្រូវ​បាន​ Miss Universe អញ្ជើញ​រូប​នាង ដែល​ជា Miss Universe Cambodia 2025 ទៅ​ចូល

Maurice Chan កូនខ្មែរជាតួ Stunt ដ៏ល្បីនៅហូលីវូដ ប្រកាសផលិតភាពយន្ត​ Action ខ្នាតធំលើកដំបូងនៅកម្ពុជា

បន្ទាប់ពីបានសាងកេរ្តិ៍ឈ្មោះ និងបទពិសោធន៍យ៉ាងជោគជ័យក្នុងវិស័យភាពយន្តហូលីវូដតាមរយៈស្នាដៃលំដាប់ពិភពលោកជាច្រើនដូចជា John Wick: Chapter 4 និង James Bond: Spectre លោក

កូរ៉េខាងត្បូងផ្ដោតលើការរៀបចំកម្មវិធីដើម្បីផ្ដល់ឱកាសឱ្យអ្នកនៅលីវបានជួបគ្នា ជាការដោះស្រាយបញ្ហាអត្រាកំណើតធ្លាក់ចុះ

សាលាក្រុងសេអ៊ូលនឹងរៀបចំកម្មវិធីផ្គូផ្គងគូស្រករដែលមានឈ្មោះថា “Seoul-ting” ដើម្បីបើកឱកាសឱ្យអ្នកនៅលីវអាចស្វែងរកគូស្រកររបស់ខ្លួននៅចុងឆ្នាំ ២០២៦ ជាការរួមចំណែកមួយ

ឈុតតំណាងជាតិ ល្អហួស Miss Teen Icon Cambodia 2026 ក្នុងកម្មវិធី Miss Teen Icon International ប្រណីតហួសថ្លែង

យុវតី ជូរី ល្អហួស Miss Teen Icon Cambodia 2026 ដែល​តែ​នៅ​ក្នុង​វេទិកា​ប្រកួត Miss Teen Icon International 2026 ដែល​កំពុង​ធ្វើ​ឡើង​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​នោះ ទទួល​

លោកស្រី Angelina Jolie លើកសរសើរវប្បធម៌ និងទឹកចិត្តប្រជាជនកម្ពុជាយ៉ាងជ្រាលជ្រៅ ក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅហ្វីលីពីន

តារាសម្ដែងជួរមុខហូលីវូដ លោកស្រី Angelina Jolie បានចែករំលែកពីទំនាក់ទំនងអស់រយៈពេលជាង ២៥ ឆ្នាំរបស់លោកស្រីជាមួយប្រទេសកម្ពុជា ដែលបានធ្វើឱ្យលោកស្រីឱ្យតម្លៃយ៉ាង