លាហើយស្នាមជ្រីវជ្រួញ! ភេសជ្ជៈទាំង ៥ នេះអាចជួយប្រឆាំងភាពចាស់

មិនមាននរណាម្នាក់ចង់មានស្បែកមុខដែលពោរពេញដោយស្នាមអុជខ្មៅ និងជ្រីវជ្រួញនោះទេ។ ហើយពេលខ្លះចង់បានស្បែកមុខក្មេងជាងវ័យ គ្មានស្នាមជ្រីវជ្រួញក៏មិនចាំបាច់ត្រូវពឹងលើផលិតផលទាំងស្រុងដែរ។ ការទទួលទានភេសជ្ជៈធម្មជាតិក៏អាចជាចំណែកមួយជួយកាត់ភាពចាស់ជាងវ័យបានដែរដោយសារវាសម្បូរទៅដោយសារធាតុចិញ្ចឹម វីតាមីន និងសារធាតុរ៉ែផ្សេងៗទៀតដែលអាចចូលទៅច្រឆាំងជាមួយរ៉ាឌីកាល់សេរី។ តើភេសជ្ជៈទាំងនោះមានអ្វីខ្លះ?

១. ទឹក Beetroot

មើម Beetroot គឺសម្បូរទៅដោយសារធាតុ lutein ដែលមានសារធាតុប្រឆាំងអុកស៊ីតកម្ម ប្រឆាំងភាពចាស់ និងមានជាតិដែក ប៉ូតាស្យូម ក៏ដូចជាស័ង្កសីផងដែរ។ លើសពីនេះទៀត វាក៏មានផ្ទុកនូវអាស៊ីតហ្វូលិក ម៉ង់ហ្គាណែស និងវីតាមីន C ល្អសម្រាប់សរសៃប្រសាទ សាច់ដុំ និងរួមចំណែកក្នុងការសម្អាតជាតិពុលក្នុងឈាមថែមទៀតផង។

២. ទឹកផ្លែទទឹម

ទឹកផ្លែទទឹមសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម និងសារធាតុ polyphenols ដែលមានតួនាទីជួយការពារស្បែកពីកាំរសម្មីពន្លឺព្រះអាទិត្យ។ វា​ក៏អាច​ជួយ​សម្អាតជាតិពុលចេញពីឈាម​ ក៏ដូចជាជួយជម្រុះកោសិកាស្បែកឱ្យមើលទៅក្មេងជាងវ័យ។

៣. ទឹកក្រូចឆ្មារ

ទឹកក្រូចឆ្មារគឺជាប្រភពដ៏សម្បូរបែបនៃប៉ូតាស្យូម ម៉ាញ៉េស្យូម និងវីតាមីន C អាចជួយបន្សាបជាតិពុលក្នុងរាងកាយដែលអាចបណ្តាលឱ្យកើតមុននៅលើផ្ទៃមុខ ។ លើសពីនេះទៀត វីតាមីន C ក៏អាចចូលមកជួយប្រឆាំងរ៉ាឌីកាល់សេរីធ្វើអោយស្បែកទន់រលោង និងស្រស់ថ្លាថែមទាំងជួយជម្រុញការផលិតកូឡាជែនដល់ស្បែកផងដែរ។

៤. ទឹកប៉េងប៉ោះស្រស់

ការទទួលទានទឹកប៉េងប៉ោះស្រស់ក៏ជួយកាត់បន្ថយភាពចាស់ជាងវ័យ ស្នាមអុជខ្មៅ និងស្នាមជ្រីវជ្រួញបានដែរដោយសារវាសម្បូរសារធាតុប្រឆាំងអុកស៊ីតកម្មធ្វើឱ្យស្បែកទន់រោលង និងភ្លឺថ្លាពីខាងក្នុង។

៥. ម្សៅតែបៃតង

សម្រាប់ប្រភេទតែដែលល្អបំផុតក្នុងការជួយឱ្យស្បែកភ្លឺថ្លា ទន់រលោង និងក្មេងជាងវ័យគឺចាំបាច់មិនអាចរំលងម្សៅតែបៃតង ឬ matcha បាននោះទេ។ ដោយសារវាមានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្ម និងអាស៊ីតអាមីណូដែលអាចធ្វើឱ្យ​ស្បែក​មើល​ទៅ​ភ្លឺ​រលោង​និង​មាន​សុខភាព​ល្អ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ឡឺរេន ដែលធ្វើឲ្យទស្សនិកជនវៀតណាមចំហ​មាត់កាលពីពេលថ្មីៗនេះ មានបទពិសោធន៍ជោគជាំលើឆាកបង្ហាញម៉ូដតាំងពីអាយុ ៥ ឆ្នាំ

វីដេអូ​ដែល​ម៉ូដែល​ខ្មែរ​វ័យ​ក្មេង ឡឺរេន បាន​ដើរ​បង្ហាញ​ម៉ូដ​លើ​ឆាក CAMUSE Bridal 2026 Collection នៃ​កម្មវិធី COSMIC ROYALE – RULE THE COSMO កាលពី​ពេល​ថ្មីៗ ហើយ​ត្រូវ​បាន​មហាជន​ទាំង​ក្នុង​ស្រុក​ក៏​​ផ្ទាល់​ភ្ញាក់ផ្អើល​ពី​

កន្លាស់​ច្នៃជាម៉ូដ​មកុដ​អប្សរាដែលព្រះនាង នរោត្តម ជេនណា គ្រងពិតជាប្រណីត សក្តិសមខ្លាំងនឹងកិត្តិយសទ្រង់

ក្នុង​នាម​ជា​សែ​រាជវង្ស​ខ្មែរ​ព្រះនាង នរោត្តម ជេនណា មិន​ដែល​ឲ្យ​មហាជន​អ្នក​គាំទ្រ​ខក​បំណង​ឡើយ​ពេល​បង្ហាញ​ខ្លួន​ម្ដង​ៗ។ ដូច​កាលពី​ពេល​ថ្មី​ៗ​នេះ ពេល​ឡើង​សម្ដែង​នៅ​ពិធី​បើក​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​ដ៏​ធំ ការប្រកួត​ដណ្ដើម​ពាន​រង្វាន់

ពិបាករកគូ​ខ្លាំងពេក យុវជននៅកូរ៉េខាងត្បូងនាំគ្នាចូលរួម “កម្មវិធីប្រតិបត្តធម៌រកគូព្រេង” រំពឹងបានជួបស្នេហ៍ពិតនៅក្នុងវត្ត

នៅពេលដែលអត្រាអត្រាកំណើតធ្លាក់ចុះក្លាយជាវិបត្តិ ហើយការស្វែងរកគូស្រករក្លាយជារឿងពិបាកជាងការប្រណាំងប្រជែងក្នុងអាជីពសម្រាប់មនុស្សជំនាន់ថ្មី ‘វត្តអារាម’ ក៏លែងត្រឹមតែជាទីកន្លែងសម្រាប់ប្រតិបត្តិធម៌ទៀត

ជប៉ុនផលិត «ទូទឹកកកក្លាសេមនុស្ស» ដើម្បីទប់ទល់នឹងកម្ដៅដែលកើនឡើងដល់ ៤០ អង្សាសេ

បញ្ហាកម្ដៅឡើងខ្លាំង បានរុញច្រានឱ្យក្រុមហ៊ុនមួយនៅជប៉ុនផលិតទូរទឹកកកសម្រាប់ក្លាសេមនុស្ស លក់ចេញក្នុងតម្លៃ ៩ ៣០០ ដុល្លារអាមេរិក ដោយមានអតិថិជនគោលដៅជាអ្នកធ្វើការតាមការដ្ឋានសំណង់ រោងចក្រ និងឃ្លាំង

អ្នកដឹកនាំរឿង Odyssey៖ ភាពយន្តខ្លាំងមិនបាច់ពឹង CG ជីវិតពិតមិនបាច់ពឹងស្មាតហ្វូន

អ្នកគាំទ្រភាពយន្តហូលីវូដភាគច្រើនអាចនឹងចងចាំហើយថាភាពយន្តរបស់ Christopher Nolan ដែលជាផលិតករ អ្នកដឹកនាំ និងជាអ្នកនិពន្ធពីក្រោយភាពយន្តធំៗដូចជា The Odyssey, Oppenheimer និង Interstellar... គឺ

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្ដល់អនុសាសន៍បំផុសគំនិតលើកស្ទួយមង្គលការខ្មែរ

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រី​ទី​១​នៃ​កម្ពុជា​បាន​បង្ហាញ​វត្តមាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​ពិព័រណ៍​អាពាហ៍ពិពាហ៍ លើក​ទី៣។ ជាមួយ​គ្នា លោក​ជំទាវ​ក៏​បាន​ផ្ដល់​ជា​អនុសាសន៍​សំខាន់ៗ ៥ ចំណុច​ដើម្បី​ឱ្យ​មង្គលការ​

ប្រជាជនជប៉ុនពិចារណាទិញ “ផ្ទះមានខ្មោច” ក្នុងពេលទីផ្សារអចលនទ្រព្យឡើងថ្លៃ

ប្រសិនបើដឹងថាផ្ទះមួយនេះធ្លាប់មានប្រវត្តិគួរឱ្យខ្លាច តើអ្នកនៅតែហ៊ានទិញ ឬជួលដែរឬទេ? សម្រាប់ប្រជាជនជប៉ុន សំណួរនេះអាចមិនមែនត្រឹមតែជាជំនឿទាក់ទងនឹងរឿងខ្មោចនោះទេ ប៉ុន្តែវាក៏ជះឥទ្ធិពលដល់ទីផ្សារ

Julia Russell បវរកញ្ញាកូនកាត់ខ្មែរ-អង់គ្លេស មានទាំងចំណេះដឹង និងរូបសម្រស់ អាចចេញទៅប្រកួតលើឆាកអន្តរជាតិម្ដងទៀតឬទេ?

រ៉ូសស្យែល ហ្សូលីយ៉ា កូន​ខ្មែរ​កាត់​អង់គ្លេស​ដែល​មាន​ទាំង​ចំណេះដឹង រូប​សម្រស់ និង​ធ្លាប់​តំណាង​កម្ពុជា​លើ​ឆាក​អន្តរជាតិ​ទៀត​នោះ បាន​វិល​មក​កាន់​ឆាក​ប្រកួត​បវរកញ្ញា​ក្នុង​ស្រុក​ម្ដង​ទៀត​ហើយ ដើម្បី​អាច​មាន​ឱកាស​ចេញ​ទៅ​តំណាង​កម្ពុជា លើ​ឆាក​បវរកញ្ញា​

Angelina Jolie បង្ហាញអារម្មណ៍ក្ដុកក្ដួលចំពោះប្រជាជនកម្ពុជា ក្នុងគម្រប់ខួបមួយឆ្នាំនៃការផ្ទុះអាវុធនៅព្រំដែន

នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ដែលជាគម្រប់ខួបមួយឆ្នាំនៃការឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា កំពូលតារាសម្ដែងស្រីអាមេរិក Angelina Jolie បានបង្ហោះសារបង្ហាញពីការលំបាករបស់ប្រជាជនកម្ពុជាដែលមិនទាន់

មូលនិធិម៉ាដក្សរបស់ Angelina Jolie ជួយប្រជាជនសំឡូតអស់ពេលជាង ២៣ ឆ្នាំ

នៅថ្ងៃទី២៣​ ខែកក្កដា នេះ តារាសម្ដែងហូលីវូដ Angelina Jolie បានចែករំលែកព័ត៌មានពីមូលនិធិម៉ាដក្សភ្ជាប់ជាមួយនឹងរូបភាពកាលដែលលោកស្រីបានធ្វើដំណើរមកកាន់ទឹកដីស្រុកសំឡូត ខេត្តបាត់ដំបង។