៤ ​វិធី​ធ្វើ​លំ​ហាត់ប្រាណ​ខួរក្បាលបង្កើន​ការ​ចង​ចាំនិងកាត់​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​វង្វេង

ការធ្វើលំហាត់ប្រាណខួរក្បាលអាចជួយឱ្យយើងមានការចងចាំកាន់តែប្រសើរឡើង និងអាចជួយកាត់បន្ថយហានិភ័យនៃជំងឺវង្វេងដោយសារតែយើងបាននិងកំពុងប្រើប្រាស់ខួរក្បាលច្រើនជាងសរីរាង្គណាទាំងអស់នៃរាងកាយ។ ដូចនេះហើយថ្ងៃនេះ AMS នឹងចែករំលែកជូនប្រិយមិត្តនូវវិធីទាំង ៤ នៃការធ្វើលំហាត់ខួរក្បាល៖

១. ធ្វើលំហាត់ (exercise) ខួរក្បាលខាងស្ដាំ

ខួរក្បាលខាងស្តាំគឺប្រើប្រាស់សម្រាប់សិល្បៈ តន្ត្រី និងចលនាចង្វាក់ភ្លេង ហើយលំហាត់ដែលល្អបំផុតគឺការស្តាប់ភ្លេង ឬច្រៀងបទណាមួយដោយមិនមើលទំនុកច្រៀង។ ការធ្វើលំហាត់ខួរក្បាលបែបនេះអាចជួយគ្រប់គ្រងខួរក្បាលខាងស្ដាំយើងហើយថែមទាំងធ្វើឱ្យយើងរឹតតែគំនិតច្នៃប្រឌិតច្រើនចំពោះសិល្បៈផងដែរ។

២. ធ្វើលំហាត់ (exercise) ខួរក្បាលខាងឆ្វេង

ចំពោះខួរក្បាលខាងឆ្វេងគឺប្រើប្រាស់សម្រាប់ការវិភាគវែកញែក។ វិធីសាស្រ្តដែលជួយគ្រប់គ្រងខួរក្បាលខាងឆ្វេងបានល្អនោះគឺលេខនិងអក្សរដោយសរសេរលេខ ១ ២ ៣ ៤ ឬ ក ខ គ ឃ ឬ a b c d ជាដើម។ លើសពីនេះទៀត ការលេងហ្គេមបែបប្រើការគិតដូចជាការស្វែងរកពាក្យ (cross word) លេងអុក ឬ sudoku ជាដើមសុទ្ធតែជាហ្គេមដែលហ្វឹកហាត់ខួរក្បាលខាងឆ្វេងកាន់តែល្អ។

៣. ធ្វើលំហាត់ (exercise) ខួរក្បាលខាងក្រោយ

លំហាត់ប្រាណដ៏មានប្រសិទ្ធភាពដល់ខួរក្បាលខាងក្រោយគឺការបិទភ្នែកហើយធ្វើសកម្មភាពផ្សេងៗដូចជាបិទភ្នែកហិតក្លិនម្ហូប បិទភ្នែកកក់សក់ ឬបិទភ្នែកធ្វើអ្វីមួយជាដើម។ ការធ្វើបែបនេះមិនត្រឹមតែធ្វើឱ្យយើងមានអារម្មណ៍ស្រឡះនោះទេ វាថែមទាំងធ្វើឱ្យយើងមានការប្រុងប្រយ័ត្នច្រើនជាងមុនថែមទៀតផង។

៤. ធ្វើលំហាត់ (exercise) ខួរក្បាលខាងមុខ

ខួរក្បាលខាងមុខរបស់មនុស្សត្រូវបានចាត់ទុកជាកន្លែងសំខាន់បំផុតរបស់មនុស្សដោយសារមនុស្សនឹងប្រើខួរក្បាលផ្នែកខាងមុខសម្រាប់គិតពិចារណា។ ប្រសិនបើយើងគ្រប់គ្រងខ្លួនឯងមិនបានល្អហើយបណ្ដោយឱ្យខ្លួនមានភាពតានតឹងជ្រុលហួស ស្រ្តេស ចូលចិត្តគិតអវិជ្ជមាននោះវាអាចនឹងប៉ះពាល់ដល់ខួរក្បាលខាងមុខខ្លាំងមែនទែន។ ដូចនេះលំហាត់សម្រាប់ខួរក្បាលផ្នែកខាងមុខគឺចាំបាច់ត្រូវតែបន្ធូរភាពតានតឹង ព្យាយាមគិតវិជ្ជមាន និងលំហែអារម្មណ៍តាមតែអាចធ្វើបាន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន