មូលហេតុទាំង ៣ នេះដែលធ្វើឱ្យមនុស្សស្គមដុះក្បាលពោះ

ជាការពិតណាស់នៅពេលមនុស្សធាត់ ឬលើសទម្ងន់រាងកាយគឺពោរពេញដោយសាច់គ្រប់ទីកន្លែង ជាពិសេសក្បាលពោះតែម្ដងដោយសារក្បាលពោះជាកន្លែងដែលងាយប្រមូលផ្ដុំជាតិខ្លាញ់បំផុត។ ប៉ុន្តែមិនប្រាកដថាមនុស្សមានមាឌស្គមសុទ្ធតែមិនមានក្បាលពោះនោះទេ ហើយវាក៏ជារឿងមួយដែលគួរឱ្យឆ្ងល់ផងដែរថាហេតុអ្វីមនុស្សម្នាក់មានទម្ងន់ស្រាលសោះក៏អាចដុះក្បាលពោះបាន។ ថ្ងៃនេះ AMS នឹងចែករំលែកមូលហេតុដែលបណ្ដាលឱ្យមនុស្សស្គមតែក្បាលពោះធំដូចខាងក្រោម៖

១. ញ៉ាំតិចពេក

សម្រាប់អ្នកដែលជ្រើសរើសការគ្រប់គ្រង ឬសម្រកទម្ងន់ដោយមិនទទួលទានគឺជាវិធីមួយធ្វើឱ្យដុះក្បាលពោះជាទីបំផុត។ ការបន្ថយអាហារមិនត្រឹមតែមិនអាចជួយកាត់ជាតិខ្លាញ់ក្នុងខ្លួននោះទេ វាថែមទាំងធ្វើឱ្យរាងកាយទាញយកថាមពលពីសាច់ដុំទៅវិញ។ ហេតុនេះហើយវាធ្វើឱ្យម៉ាសសាច់ដុំចុះខ្សោយ តែសមាមាត្រជាតិខ្លាញ់នៅកកកុញដដែលដោយសារអត្រានៃការដុតបំផ្លាញជាតិខ្លាញ់បានបាត់បង់តាមម៉ាសសាច់ដុំទៅហើយ។ ដូចនេះចង់រក្សា ឬសម្រកទម្ងន់ យើងគួរតែជ្រើសរើសដែលល្អសម្រាប់ខ្លួនឯងនិងមិនចាំបាច់បង្អត់ខ្លួនឯង។

២. ញ៉ាំអាហារដែលមានរសជាតិផ្អែមពេក

មានមនុស្សជាច្រើនទោះញ៉ាំយ៉ាងណាក៏មិនធាត់ដែរ តែបែរជាដុះក្បាលពោះដូចមនុស្សធាត់ដែរ។ ក្រៅពីការញ៉ាំតិចពេកហើយ ការញ៉ាំអាហារដែលមានរសជាតិដិតខ្លាំងក៏អាចធ្វើឱ្យរាងកាយប្រមូលផ្ដុំជាតិខ្លាញ់ក្នុងខ្លួនបានយ៉ាងងាយ។ ក្រោយពេលទទួលទានអាហារដែលមានរសជាតិផ្អែមខ្លាំងហើយ ខ្លាញ់មួយផ្នែកធំនឹងទៅប្រមូលផ្ដុំនៅត្រង់ពោះ។ ដូច្នេះហើយទើបគ្រូពេទ្យជំនាញភាគច្រើនណែនាំឱ្យកាត់បន្ថយអាហារមានរសជាតិផ្អែមខ្លាំង ក៏ដូចជារសជាតិដែលអាចបំប្លែងទៅជាជាតិស្ករដូចជាបាយ នំប៉័ង ភេសជ្ជៈកំប៉ុង និងគ្រឿងស្រវឹងជាដើម។

៣. សម្រាកមិនគ្រប់គ្រាន់

ការសម្រាកមិនបានគ្រប់គ្រាន់មិនត្រឹមតែអាចធ្វើឱ្យទម្ងន់ប្រែប្រួលនោះទេ វាថែមទាំងអាចធ្វើឱ្យក្បាលពោះយើងដុះកាន់តែធំទៀតផង។ នេះបណ្ដាលមកពីអរម៉ូន cortisol បានបញ្ចេញច្រើនជាងធម្មតាដែលអាចជំរុញឱ្យរាងកាយប្រមូលផ្ដុំខ្លាញ់កាន់តែច្រើន ជាពិសេសនៅត្រង់ពោះ។ ដូចនេះបើទោះបីជាយើងមានទម្ងន់ស្រាល ឬធ្ងន់ក៏ដោយ ចាំបាច់ត្រូវព្យាយាមកែទម្លាប់គេងឱ្យបានត្រឹមត្រូវ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ