ប្រាសាទ​បន្ទាយ​សំរ៉ែ ដាក់​ឈ្មោះ​តាម​ជន​ជាតិ​ដើម​ភាគ​តិច​១​ក្រុម ដែល​ធ្លាប់​រស់​នៅ​ភូមិ​ព្រះ​ដាក់

តើ​ដើម​ឈ្មោះ​ពិត​នៃ​ប្រាសាទ​បន្ទាយ​សំរ៉ែ​មាន​ប្រភព​ដើម​មក​ពី​ណា? ពាក្យថា «បន្ទាយ» គឺសំដៅលើសំណង់ដែលមានកំពែងរឹងមាំព័ទ្ធជុំវិញ។ ចំណែកពាក្យថា «សំរ៉ែ» គឺជាឈ្មោះនៃក្រុមជនជាតិដើមភាគតិចមួយពួកដែលរស់នៅក្នុងប្រទេសកម្ពុជាតាំងពីបុរាណកាល។

តាម​ការ​សិក្សា​ស្រាវជ្រាវ នៅ​ភូមិ​ព្រះ​ដាក់​កាល​ដើម​ឡើយ​មាន​ជន​ជាតិ​ភាគ​តិច​សំរ៉ែ​រស់​នៅ ហើយ​សព្វថ្ងៃ​ប្រជាជន​ដែល​រស់​នៅ​ទីនោះ​ក៏​ត្រូវ​បាន​គេ​ជឿ​ថា​មាន​ដូន​តា​ជា​ជនជាតិ​សំរ៉ែ​ផង​ដែរ។ លើសពីនេះ បងប្អូនជនជាតិសំរ៉ែនៅតំបន់ភ្នំក្រវាញក៏បានតំណាលតៗគ្នាមកថា ពួកគេមានខ្សែស្រឡាយបងប្អូននៅតំបន់អង្គរ ដែលប្រហែលជាមានទំនាក់ទំនងអ្វីមួយនឹងប្រាសាទបន្ទាយសំរ៉ែនេះ។ ដូច​នេះ​ការ​ហៅ​ឈ្មោះ​នេះ គឺតភ្ជាប់គ្នារវាងរូបរាងប្រាសាទ ប្រវត្តិសាស្ត្រពិត ក៏ដូចរឿងព្រេងដែរ។

ផ្អែកលើការសិក្សាប្រៀបធៀបរចនាបថសិល្បៈ ដែលដូចគ្នាបេះបិទទៅនឹងរចនាបថអង្គរវត្ត នាំឲ្យអ្នកប្រវត្តិសាស្ត្របានសន្និដ្ឋានថា ប្រាសាទបន្ទាយសំរ៉ែត្រូវបានកសាងឡើងនៅពាក់កណ្តាលសតវត្សរ៍ទី១២ ក្នុងរជ្ជកាលព្រះបាទសូរ្យវម៌ទី២ ដើម្បីឧទ្ទិសដល់ព្រហ្មញ្ញសាសនា និកាយវិស្ណុនិយម (ព្រះនារាយណ៍)។

ប្រាសាទនេះកសាងឡើងដោយការផ្សំគ្នារវាងថ្មភក់ (ប្រើសម្រាប់តួប្រាសាទ ក្បាច់ចម្លាក់ ទ្វារ បង្អួច) និងថ្មបាយក្រៀម (ប្រើសម្រាប់គ្រឹះ និងជញ្ជាំងថែវព័ទ្ធជុំវិញ)។ កាលដើមឡើយ ដំបូលថែវព័ទ្ធជុំវិញប្រាសាទ ធ្វើអំពីឈើនិងប្រក់ក្បឿង ដែលបច្ចុប្បន្នបានបាក់បែកអស់ ដោយបន្សល់ទុកតែស្លាកស្នាមប្រហោងឈើសម្រាប់ទប់ទល់ដំបូលនៅលើជញ្ជាំងតែប៉ុណ្ណោះ។ មានផ្លូវដើរលយទៅទិសខាងកើតប្រវែងប្រហែល ២០០ ម៉ែត្រ អមដោយបង្កាន់ដៃនាគយ៉ាងស្កឹមស្កៃ និងមានរូបសំណាកតោមួយគូឈរយាមល្បាតនៅច្រកចូលយ៉ាងរឹងមាំ។

នៅសងខាងផ្លូវចូលតួប៉មខឿនកណ្តាល មានអាគារហោត្រៃ ២ ធ្វើអំពីថ្មភក់ លើកកម្ពស់ផុតពីដី។ ហោត្រៃទាំងនេះមានទ្វារពិតបែរទៅទិសខាងលិច (ឆ្ពោះទៅតួប្រាសាទ) និងទ្វារបញ្ឆោតលម្អក្បាច់បែរទៅទិសខាងកើត ដោយមានហោជាងចម្លាក់រឿងទេវកថាយ៉ាងល្អប្រណីត។ ប្រាសាទនេះមានថែវព័ទ្ធជុំវិញ ២ ជាន់។ ថែវជាន់ក្រៅមានសភាពបាក់បែកខូចខាតខ្លាំង ប៉ុន្តែនៅតាមខ្លោងទ្វារគ្រប់ទិសទាំងបួន សុទ្ធតែមានការលម្អដោយចម្លាក់រឿងរ៉ាវទេវកថាយ៉ាងរស់រវើក។ អ្វីដែលពិសេសនោះគឺ ក្រៅពីឡោមព័ទ្ធដោយរឿងរ៉ាវក្នុងព្រហ្មញ្ញសាសនា ប្រាសាទនេះក៏មានលាយឡំនូវចម្លាក់ទាក់ទងនឹងព្រះពុទ្ធសាសនាផងដែរ ដែលឆ្លុះបញ្ចាំងពីការរួមរស់នៅចុះសម្រុងគ្នា នៃសាសនាទាំងពីរក្នុងសម័យនោះ។

ក្តីកណ្តាលមានរាងជាអក្សរ «T» លយទៅទិសខាងកើត មានទ្វារចំហពិតប្រាកដមួយ និងទ្វារបញ្ឆោតចំនួន ៣ (ជើង ត្បូង លិច) ដែលជិតខ្ទប់ ប៉ុន្តែលម្អដោយក្បាច់ចម្លាក់ផ្ទាំងទ្វារយ៉ាងហ្មត់ចត់។ មានអាថ៌កំបាំងមួយនៅខាងក្នុងចំកណ្តាលក្តី មានប្រអប់ថ្មភក់មួយមានគម្រប និងមានចំពួយ ឬប្រហោងបង្ហូរទឹកនៅបាតខាងក្រោម។ ទោះបីជាវាមានរូបរាងដូច «មឈូស» ប៉ុន្តែអ្នកជំនាញជឿជាក់ថា មិនមែនសម្រាប់ដាក់សាកសពនោះទេ។ ដូចទំនងជាប្រើប្រាស់ជា «កោដ្ឋ» ថ្ម សម្រាប់តម្កល់ធាតុអ្នកស្លាប់ក្រោយបូជាហើយ។

ប្រាសាទបន្ទាយសំរ៉ែ មិនត្រឹមតែជាកេរដំណែលស្ថាបត្យកម្មដ៏កំពូលនៃសម័យអង្គរប៉ុណ្ណោះទេ ប៉ុន្តែជាសក្ខីភាពប្រវត្តិសាស្ត្រដ៏រស់រវើក ដែលបង្ហាញពីការតភ្ជាប់គ្នារវាងជំនឿ សាសនា និងការរស់នៅរបស់សហគមន៍មនុស្ស (ជនជាតិសំរ៉ែ) នៅក្នុងតំបន់ឧទ្យានអង្គរតាំងពីបុរាណកាលមក។ បើទោះបីជាមិនសូវមានសិលាចារឹកចារិកទុកច្បាស់លាស់ដូចប្រាសាទដទៃ ប៉ុន្តែ «ប្រាសាទបន្ទាយសំរ៉ែ» ត្រូវបានអ្នកជំនាញសិល្បៈនិងស្ថាបត្យកម្មបុរាណចាត់ទុកថាជា ត្បូងពេជ្រលាក់ខ្លួនមួយ ដោយសារតែក្បាច់ចម្លាក់ដ៏រស់រវើក និងសំណង់ស្ថាបត្យកម្មដ៏មានលំនឹងល្អឥតខ្ចោះ ស្រដៀងគ្នានឹងប្រាសាទអង្គរវត្ត។

ប្រាសាទបន្ទាយសំរ៉ែ ស្ថិតនៅក្នុងភូមិព្រះដាក់ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ ទីតាំងនេះស្ថិតនៅខាងកើតបារាយណ៍យសោធរតដាក (បារាយណ៍ខាងកើត) មានចម្ងាយប្រហែល ២ គីឡូម៉ែត្រ ពីភូមិព្រះដាក់ និងស្ថិតនៅខាងត្បូងផ្លូវធ្វើដំណើរពីភូមិព្រះដាក់ទៅភ្នំបូក៕

រូបភាព ៖ អាជ្ញាធរជាតិអប្សរា



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក

បេក្ខនារី Universal Woman 2026 បង្ហាញភាពស្រស់ស្អាតយ៉ាងលេចធ្លោក្នុងឈុត «ស្បៃខ្មែរ» នៅប្រាសាទអង្គរវត្ត

បេក្ខនារីទាំងអស់របស់​កម្មវិធី Universal Woman 2026 ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ បាន​ដំណើរការ​មក​ប្រមាណ ១ សប្ដាហ៍​ហើយ។ ដោយ​ថ្មី​ៗ​នេះ អ្នក​រៀបចំ​ខាង​កម្ពុជា​

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង

ពណ៌ក្បិនរបស់អ្នកហាត់រាំរបាំបុរាណខ្មែរ បញ្ជាក់ពីតួនាទី

ក្បិន ត្រូវ​បាន​ជនជាតិ​ខ្មែរ​ប្រើ​តាំង​ពី​លទ្ធិ​ព្រហ្មញ្ញ​សាសនា ឬ​ហិណ្ឌូ​ចូល​ក្នុង​ស្រុក​នៅ​សតវត្សរ៍​ទី១។ ការ​ប្រើប្រាស់ ក្បិន​មាន​ភាព​ពេញ​និយម​ខ្លាំង​ណាស់ ក្នុ

ទស្សនិកជនបង្ហាញអារម្មណ៍ក្ដុកក្ដួលក្រោយទស្សនាភាពយន្ត “LOOT” ដែលលាតត្រដាងការពិតពីក្រោយដំណើរវិលត្រឡប់មកកាន់មាតុភូមិរបស់វត្ថុបុរាណកម្ពុជា

ក្រោយពីបានទស្សនាភាពយន្តឯកសាររឿង “LOOT៖ ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា” ទស្សនិកជនបានបង្ហាញពីអារម្មណ៍ស្រណោះដល់ចម្លាក់បុរាណខ្មែរដែលរសាត់អណ្ដែតទៅផុត

ភាពយន្តខ្លីរបស់សមិទ្ធិករខ្មែរ និងបរទេសជាច្រើន ត្រូវបានគណៈ​កម្មការជ្រើសរើស សម្រាប់មហោស្រពភាពយន្តខ្លីចតុមុខនៅក្នុងឆ្នាំ ២០២៦

កាលពីថ្ងៃទី២៥ ខែកញ្ញា មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ (Chaktomuk Short Film Festival/ CSFF) បានប្រកាសនៅគ្រប់បណ្តាញសង្គមអំពីការបិទទទួលរឿងខ្លី ពីសមិទ្ធិករជាតិ និងអន



Leave a Reply

Your email address will not be published.Required fields are marked *