របៀបធ្វើពងមាន់ចំហុយបែបកូរ៉េ សាកធ្វើ​ញ៉ាំដឹង​តែ​ឆ្ងាញ់​ប្លែក​មាត់

សម្រាប់អ្នកចូលចិត្តញ៉ាំអាហារកូរ៉េ ជាពិសេសសាច់អាំងកូរ៉េប្រាកដជាស្គាល់ហើយនៅម្ហូបមួយដែលតែងតែមកជាឈុតជាមួយនោះគឺពងមាន់ចំហុយ ឬភាសាកូរ៉េហៅថា​ Gyeranjjim។ ប៉ុន្តែដោយសារថានៅពេលចង់ញ៉ាំម្ដងៗយើងត្រូវទិញហើយក៏ត្រូវចំណាយលុយគួរសមសម្រាប់ពងមាន់ចំហុយមួយចានផងដែរ​ ចុះបើគង់តែចំណាយដដែលយើងសាកចំណាយទិញគ្រឿងគ្រូវមកធ្វើខ្លួនឯងម្ដងមើល។ ថ្ងៃនេះ AMS infotainment នឹងប្រាប់ពិវិធីធ្វើងាយៗ និងគ្រឿងផ្សំមានអ្វីខ្លះ ដើម្បីឲ្យអ្នកទាំងអស់គ្នាអាចធ្វើញ៉ាំនៅផ្ទះបាន។​

គ្រឿងផ្សំ៖

  • ទឹកស៊ុបមាន់
  • ពងមាន់
  • ទឹកត្រី ​
  • ខ្ទឹម

វិធីធ្វើ៖

  •  ជាដំបូងអ្នកទាំងអស់គ្នាត្រូវដាក់កូនឆ្នាំងតូចលើភ្លើងឲ្យក្ដៅសិន តែត្រូវបើកភ្លើងតិចៗល្មម (កូនឆ្នាំងតូចដែលដូចកូរ៉េ អ្នកទាំងអស់គ្នាអាចរកទិញបាននៅម៉ាតកូរ៉េ)
  • នៅពេលដែលអ្នកទាំងអស់គ្នាកំពុងចាំកូនឆ្នាំងក្ដៅ អ្នកទាំងអស់គ្នាអាចមកធ្វើពងមាន់យើងបាន
  • ក្នុងការធ្វើពងមាន់អ្នកទាំងអស់គ្នាត្រូវយកពងមាន់ ២ គ្រាប់មកវ៉ៃជាមួយទឹកស៊ុបមាន់ចំនួន ៥ ទៅ ៧ ស្លាបព្រាបាយជាមុនសិន តែត្រូវលៃទឹកស៊ុបកុំឲ្យច្រើនពេកព្រោះវាអាចធ្វើឲ្យជ្រាយជ្រុល
  • បន្ទាប់មកត្រូវដាក់ទឹកត្រីចូលចំនួន ២​ ទៅ ៣ ស្លាបព្រាកាហ្វេ (ហើយមូលហេតុដែលយើងប្រើទឹកត្រីព្រោះជាគ្រឿងផ្សំដែលយើងងាយស្រួលរកទិញ) ហើយកូរឲ្យសព្វជាមួយពងមាន់របស់យើង
  • នៅពេលដែលកូនឆ្នាំងក្ដៅល្អហើយ អ្នកទាំងអស់គ្នាអាចចាក់ពងមាន់ចូលបានហើយ បន្ទាប់មកត្រូវកូរពងមាន់យើងឲ្យឡើងរាងដុំៗប្រហែល ២ ទៅ ៣ នាទី​
  • ក្រោយពីកូរ ២-៣ នាទីហើយ យើងត្រូវរោយខ្ទឹមដែលយើងបានហាន់ហើយពីលើហើយត្រូវគ្របវាប្រហែល ៣-៤ នាទីបន្ថែមទៀតជាការស្រេច៕

ប្រភព៖ Jia Choi, Kerbie’s Craving


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

បទ «Pop Out» របស់ N.John កំពុងផ្អើលនៅកូរ៉េ ល្បីរហូតសូម្បី G-dragon ក៏ចូលចិត្ត

កាលពីម្សិលមិញនេះ ​អ្នក​គាំទ្រ​វិស័យ​ចម្រៀង K-Pop នៅ​ខ្មែរភ្ញាក់ផ្អើល ព្រោះតែ​ឃើញ​កំពូល​តារា K-Pop G-dragon បាន​ចុច Like លើ​ផុស​បទ «Pop Out» របស់ N.John។ នោះ​ក៏​ដោយសារ​តែ​មួយ​រយៈ​នេះ​តារា K-Pop ជាច្រើន​ទាំង​ស្រី​ទាំង​ប្រុស​បាន​រាំលេង

វត្ថុបុរាណខ្មែរ «ពិធី» ដែលបានប្រគល់មកវិញកំពុងដាក់បង្ហាញនៅសាលាបុរីកោះពេជ្រ

បន្ទាប់ពីការប្រារព្ធកម្មវិធីដោយជោគជ័យជាមួយការប្រគុំតន្រ្តី «Carnegie in Cambodia» ការតាំងពិព័រណ៍វត្ថុបុរាណខ្មែរ «ពិធី» នៅសាលាបុរីកោះពេជ្រ

ទំនាក់ទំនងរវាង Yeonjun និង Soobin ធ្លាប់រកាំរកូស តែបាន RM ជាអ្នកជួយណែនាំឱ្យត្រូវរ៉ូវគ្នាវិញ

Yeonjun និង Soobin សមាជិកក្រុម Tomorrow X Together (TXT) បានទម្លាយឱ្យដឹងថា ពួកគេធ្លាប់ឆ្លងកាត់ដំណាក់កាលរកាំរកូស និងមិនសូវចុះសម្រុងនឹងគ្នាក្នុងទំនាក់ទំនងមិត្តភាព ប៉ុន្តែពួកគេអាចជម្នះវា

រឿង Painter of the Night បញ្ចប់ដំណាក់កាលថតជាស្ថាពរ ត្រៀមចាក់បញ្ចាំងឆាប់ៗនេះ

ប្រលោមលោករូបភាព BL រឿង Painter of the Night ដែលបានផលិតចេញជារឿងភាគខ្នាតខ្លី បានបញ្ចប់ការថតជាស្ថាពរ ខណៈគ្រោងចាក់បញ្ចាំងក្នុងពេលឆាប់ៗខាងមុខ។

មិនដែលរំលង! ឱក សុគន្ធកញ្ញា តែងថតទេវតារៀងរាល់ឆ្នាំមិនដែលខាន

ឱក សុគន្ធកញ្ញា ជា​តារា​ស្រី​​ដែល​តែងតែ​ត្រូវ​បាន​គេ​កោតសរសើរ​ពី​ការ​ស្លៀកពាក់​បាន​ស្អាត​បំផុត ពិសេស​ក្នុង​ឈុត​បុរាណ។ ក្នុង​នោះ ការ​គ្រង​ឈុត​ជា​តួអង្គ​ទេវតា​ឆ្នាំ​ថ្មី រៀងរាល់​ឆ្នាំ ក៏​តែង​តែ​លេចធ្លោ​ជាង​តារា​ស្រី​ណា​ទាំងអស់

កម្ពុជា ទទួលបានសមុច្ច័យ ២០ រូបពីអ្នកកាន់កាប់ឯកជននៅតំបន់អាស៊ី

មុន​នេះ ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ បាន​បង្ហោះ​ជូន​ដំណឹង​លើ​ផេក​ផ្លូវ​ការ ពី​ការ​វិល​ត្រឡប់​នៃ​វត្ថុ​បុរាណ​ខ្មែរ​ចំនួន ២០ រូប​មក​កាន់​មាតុភូមិ​កំណើត ពោល​គឺ​ប្រទេស​កម្ពុជា ក្រោយ​ឃ្លាត​ចាក​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​

ក្រសួងវប្បធម៌ បើកបង្រៀនជំនាញវិជ្ជាជីវៈដូនតា ឥតគិតថ្លៃ នៅខេត្តទាំង ៩ នេះ

ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​បាន​រៀប​ចំ​កម្មវិធី​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ​ដូនតា ដោយ​ឥត​បង់​ថ្លៃ សម្រាប់​ឆ្នាំ ២០២៦ ជូន​ដល់​អ្នក​ជំនាន់​ក្រោយ​ដែល​មាន​បំណង​ចង់​បន្ត​វេន ក៏​ដូច​ជា​ថែរក្សា ការពារ ចំណេះ​ជំនាញ​ពី​អ្នក​

CEO ចិត្តទូលាយ! Jisoo ជូនកាបូប Dior តម្លៃខ្ទង់ ៣០០០ដុល្លារ ដល់បុគ្គលិកជាកាដូ

ផ្អែកតាមការចុះផ្សាយរបស់ Kbizoom នៅថ្ងៃទី៧ ខែមេសា នេះ Jisoo បាននាំយកកាបូបយីហោប្រណិត Dior មកចែកជូនជាកាដូដល់បុគ្គលិក​ប្រចាំក្រុមហ៊ុនខ្លួន ដោយកាបូបខ្លះមានតម្លៃខ្ពស់ដល់ទៅ ៤.៤៥លានវ៉ុន ឬប្រមាណ

មិនធម្មតា! សាន្ត កុសុមៈ ចង់ក្លាយជាតារា K-Pop ធ្លាប់ទៅប្រកួត Audition ផលិតកម្ម SM

ជា​រឿង​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ​សុខ​ៗ​ស្រាប់តែ​តារា​សម្ដែង និង​ជា​គ្រូ​បង្រៀន កញ្ញា សាន្ត កុសុមៈ បាន​ទម្លាយ​រឿង​ដែល​មហាជន​មិន​ធ្លាប់​ដឹង។ នោះ​គឺ​កញ្ញា​ធ្លាប់​មាន​ក្ដី​ស្រមៃ​ចង់​ក្លាយ​ជា​តារា K-Pop និង​បាន​ដាក់​ពាក្យ​ចូល​ប្រកួត Audition ថែម​ទៀត​ផង ដោយ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី