ឈុតប៊ីគីនីអង្កាំរបស់ គង់ ចាន់ស្រីមុំ រង​ការ​រិះគន់​យ៉ាងចត់បាយ តែ​ក៏​មាន​អ្នក​សរសើរ​ដែរ

ប្រិយមិត្តអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ប្រាកដជាបានដឹងហើយថា គង់ ចាន់ស្រីមុំ ជាតារាស្រីដែលនិយមចូលចិត្តលេងស្ទីលតុបតែងខ្លួនប្លែកៗ មិនចេះច្រំដែល និងទាន់សម័យខ្លាំងណាស់ ពិសេស​រាល់ឈុត​ដែល​នាង​ជ្រើសយក​មក​ស្លៀកបង្ហាញ តែងតែលេចធ្លោ និងទាក់ទាញ​ការ​ចាប់អារម្មណ៍​មហាជន​ជារឿយៗ។

តួយ៉ាង ថ្មីៗនេះតារាស្រីហាយសូ គង់ ចាន់ស្រីមុំ និងស្វាមី គឹម សីហា ទើបបង្ហាញ​​ឈុតប៊ីគីនី​អង្កាំ យ៉ាងប្លែកភ្នែក មើលទៅពិតជា​សិចស៊ី ហើយពុំធ្លាប់ឃើញតារាក្នុងស្រុកណាម្នាក់ហ៊ានច្នៃហើយស្លៀកឈុតប្លែកបែបនេះពីមុនមកនោះទេ។

ក្រឡេកមកមើលបណ្តាញសង្គមហ្វេសប៊ុកវិញនោះ​ ឈុត​ប៊ីគីនី​អង្កាំ ដែល​អ្នក​នាង ​​គង់​ ចាន់​ស្រីមុំ​ និង​ស្វាមី ​បាន​ស្លៀក​​កំពុង​​ក្លាយ​ជា​ប្រធាន​បទយ៉ាង​ក្ដៅគគុក​ ដោយមានអ្នកទាំងលើកសរសើរពីគំនិតច្នៃប្រឌិតថ្មីរបស់ប្តីប្រពន្ធអ្នកសិល្បៈគូនេះ តែទន្ទឹមនោះក៏មានការរិះគន់ពីអ្នក​លេង​បណ្ដាញ​សង្គម​មួយចំនួនផងដែរ រហូត​ដល់​នាង​សម្រេច​ចិត្ត​បិទ​ Comment សម្រាប់​ Post មួយ​នេះ។

បើទោះ​បី​ ​មាន​មតិ​រិះគន់​ចំពោះ​ឈុត​ប៊ីគីនីនេះក៏ពិតមែន ប៉ុន្តែ​ពិធីការិនី​ 3Fun រូបនេះ មិនមានក្តី​កង្វល់​អ្វី​ឡើយ​ ដោយរូបនាងនៅតែ​បន្ត​បង្ហោះ​រូប​ភាព​បែប​ Fashion របស់​ខ្លួន​ជា​ធម្មតា។ លើស​ពី​នេះ​ទៀត​ គេបានឃើញ Admin ផេក​របស់​អ្នក​នាង​ បាន ​Comment ពីក្រោមរូបដែលបង្ហោះថា៖ «ខ្ញុំបាទជា admin សូម​អរគុណ​ដល់​បងប្អូន​ដែល​តែង​តែ​ស្រលាញ់​ ចូល​ចិត្ត​ ​គាំទ្រ​ចំពោះ​ ​Family MoMo ​ពួក​គាត់​នឹង​សន្យា​ថា​នឹង​មាន​អ្វី​ដែល​ពិសេស​ៗ​ ​ប្លែក​ៗ​ ​សម្រាប់​បងប្អូន​ជា​និច្ច​» ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន