កាត់ស្ត្រេស​ពី​ទីក្រុង​ មក​ហូបអាហារ​ឆ្ងាញ់​ ភេសជ្ជៈ​ត្រូវ​ចិត្ត​ អមបរិយាកាស​ធម្មជាតិ​​នៅ​ទី​នេះ សំខាន់​មិន​ឆ្ងាយ​ពី​ភ្នំពេញ​ប៉ុន្មានទេ

ចំណាយ​ពេល​ត្រឹម​តែ​មួយ​ម៉ោង​ចេញ​ពី​ទី​ក្រុង​ភ្នំ​ពេញ​ទៅ​ដល់​ខណ្ឌ​ព្រែកព្នៅ​ ប្រិយមិត្ត​ក៏​អាច​រក​កន្លែង​សម្រាក​លំហែ​នា​ថ្ងៃ​ចុង​សប្ដាហ៍​បាន​ដូច​គ្នា។

Le Toul Cafe គឺ​ជា​ហាង​កាហ្វេ​មួយ​បែប​ដែល​ផ្ដល់​ឲ្យ​អ្នក​បាន​ទាំង​ ភេសជ្ជៈ​ អាហារ​ខ្មែរ​ អឺរ៉ុប​ និង​មាន​កន្លែង​អង្គុយ​ជា​ច្រើន​បែប​ឲ្យ​អ្នក​ជ្រើសរើស។

​​នៅ​ទី​នេះ​ល្បី​ឈ្មោះ​ខ្លាំង​ទៅ​លើ​រឿង​ម្ហូប​ខ្មែរ​ ដែល​ផ្ដល់​អារម្មណ៍​ឲ្យ​អ្នក​ប្រៀប​ដូច​ជា​បាន​ញាំ​អាហារ​នៅ​ផ្ទះ​ខ្លួន​ឯង។ ​

ចំពោះ​ភេសជ្ជៈ​នៅ​ទី​នេះ​មាន​ឲ្យ​រើស​ច្រើន​ជម្រើស​ ជា​ពិសេស​គឺ​៖ ឡាតេ​ស្ករត្នោត​ ដូង​ខ្ទិះ​កាហ្វេ​ និង​ប្រភេទ​ផ្លែ​ឈើ​ស្រស់​ក្រឡុក​ដូច​ជា​ ប៊ឺ​ក្រឡុក​ ស្តប៊ឺរី​ក្រឡុក​ជា​ដើម​។

ម្ហូប​អាហារ​ខ្មែរ​នៅ​ទី​នេះ​មាន​ជាង​ ៤០​មុខ​សម្រាប់​បំពេញ​តម្រូវ​ការ​របស់​អតិថិជន​ តែ​ម្ហូប​ដែល​ជា​តួ​ឯក​ប្រចាំ​ហាង​នេះ​គឺ​ ៖ បុក​កំពឹស​អំពិល​ខ្ចី​ កកូរ​ត្នោត​ ម្ជូរ​គ្រឿង​ខ្ទិះ​ត្រី​ឆ្ដោរ​ មាន់​ដុត​ញាំ​គូ​ជា​មួយ​នឹង​ប្រហុក​ចិញ្ច្រាំ​ ម្ជូរ​ក្រសាំង​ រួម​ជា​មួយ​ម្ហូប​ខ្មែរ​ល្បីៗ​ និង​ម្ហូប​ អឺរ៉ុប​ជាង​ ៣០​ មុខ​​​ផ្សេង​ទៀត។

សម្រាប់​កន្លែង​អង្គុយ​ប្រិយមិត្ត​អាច​ជ្រើស​បាន​តាម​តម្រូវ​ការ​ មាន​ទាំង​ កញ្ចុះ​មាត់​ទឹក​ កញ្ចុះ​ក្រោម​ដើម​ឈើ​ និង​ នៅ​លើ​ផ្ទះ​បុរាណ​។

នៅ​ពេល​មក​ដល់​ទី​នេះ​ប្រិយមិត្ត​នឹង​ទទួល​បាន​អារម្មណ៍​ត្រជាក់​ភ្នែក​ត្រជាក់​អារម្មណ៍​ជា​មួយ​នឹង​ទេសភាព​ព្រៃ​ឈើ​ សម្លេង​សត្វ​ បូក​រួម​ជា​មួយ​នឹង​ការ​ទស្សនា​ការ​ដាក់​តាំង​វត្ថុ​ប្រើប្រាស់​ពី​សម័យ​មុន​ជា​ច្រើន​មុខ ៕ Le Toul cafe មានទីតាំងស្ថិតនៅ សង្កាត់ពូនសាំង​ ខណ្ឌព្រែកព្នៅ​ នៅលើផ្លូវលេខ ៤៥​។ លេខទូរស័ព្ទទំនាក់ទំនងៈ ០៩៨ ៦៣៣ ៨៨៣ https://www.facebook.com/605068749930661/posts/1361207110983484/?d=n


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ឪពុកម្ដាយចង់ឱ្យកូនមានចំណេះជំនាញសិល្បៈក្នុងខ្លួន សិក្សាឥតបង់ថ្លៃនៅសាលាមធ្យមវិចិត្រសិល្បៈ

អាណាព្យាបាល​ដែល​មាន​កូន​ៗ​ក្រោម​អាយុ ១៨ ឆ្នាំ ហើយ​ចង់​បណ្ដុះ​ជំនាញ​សិល្បៈ​ក៏​ដូច​ជា​ចង់​ឱ្យ​ពួកគេ​បាន​សិក្សា​នូវ​ចំណេះ​ជំនាញ​ដែល​ដូន​តា​ខ្មែរ​បាន​បន្សល់​ទុក​ឱ្យ ឱកាស​បាន​ដល់​ហើយ។

ទៅ​សៀមរាប​កុំ​ភ្លេច​ចូល​មើល​ពិព័រណ៍​សំលៀកបំពាក់​ប្រពៃណី​បុរាណ​ខ្មែរ សម្រាប់ភ្ញៀវ​ខ្មែរ​ ១ពាន់​រៀល​ប៉ុណ្ណោះ

ដំណឹង​ល្អ​សម្រាប់​ទេសចរ​ដែល​ទៅ​លេង​លេង​កម្សាន្ត​ក្នុង​ខេត្ត​សៀមរាប​កុំ​ភ្លេច​ឆៀង​ចូល​ទស្សនា ពិព័រណ៍​សម្លៀកបំពាក់​បុរាណ​ដែល​ជា​កេរ្តិ៍​ដំណែល​ដូន​តា​បាន​បន្សល់​ទុក​តាំង​ពី​យូរ​លង់​នៅ​ឯ​សារមន្ទីរ​វាយនភណ្ឌ​ប្រពៃណី​អាស៊ី។

កម្ពុជាត្រូវជ្រើសជា «ប្រទេសកិត្តិយស» ក្នុងមហោស្រពភាពយន្តនិយាយភាសាបារាំងទីក្រុង Angoulême

អបអរ​កម្ពុជា​ដែល​ត្រូវ​បាន​ជ្រើស​រើស​ជា​ប្រទេស​កិត្តិយស​សម្រាប់​មហោស្រព​ភាពយន្ត​និយាយ​ភាសា​បារាំង​ទីក្រុង Angoulême លើក​ទី​១៩ ចាប់​ពី​ថ្ងៃ​ទី ២៤ ដល់​ថ្ងៃ​ទី ២៩ ខែ សីហា ឆ្នាំ ២០២៦។

ឆ្នាំមុនមករៀបចំកម្មវិធីបង្ហាញម៉ូដនៅប្រាសាទខ្មែរ ស្រាប់តែស្ងាត់ៗនេះប្រធានក្រុមហ៊ុន Bvlgari Jc babin ត្រឡប់មកសៀមរាបម្ដងទៀត

ជឿ​ថា​ប្រិយមិត្ត​ពិត​ជា​ចាំ​ពី​ព្រឹត្តិការណ៍ Bvlgari Aeterna Angkor Thom High Jewelry នៅ​ខេត្ត​សៀមរាប កាលពី​ថ្ងៃ​២១ ខែ​កុម្ភៈ ឆ្នាំ ២០២៥ ដោយ​បាន​នាំ​យក​គ្រឿងអលង្ការ​មាន​តម្លៃ និង​ជា​របស់​ប្រណិត​មក​កម្ពុជា មាន​តម្លៃ​

សាស្ត្រាចារ្យ ខ្លូត រតនា ចង់ឱ្យមានអ្នកបន្តវេន ត្បិតមិនចង់ឃើញ «ល្ខោននិយាយ» ត្រូវបាត់បង់

មិន​ត្រឹម​ជា​សាស្ត្រាចារ្យ​មួយ​រូប​ដែល​កំពុង​បង្ហាត់​បង្រៀន​កូន​សិស្ស​លើ​ជំនាញ​សិល្បៈ​បុរាណ​លោក ខ្លូត រតនា ជា​ជើង​ចាស់​មួយ​រូប​ដែល​ធ្លាប់​បាន​ប្រឡូក​ក្នុង​វិស័យ​ភាពយន្ត​ក្នុង​នាម​ជា​ផលិតករ តារា​សម្ដែង និង​ជា​អ្នក​ដឹក​

សឹងមិនគួរឲ្យជឿតារាចម្រៀងប្រុសអាមេរិក Jason Derulo ស្នើសុំ មាលា ធ្វើវីដេអូខ្លីសម្រាប់បទចម្រៀងថ្មីលោក

តារា​ម៉ូដែល និង​ជា​តារា​ភាពយន្ត​កម្ពុជា Mélia Constantin ជា​កូន​កាត់​ខ្មែរ​បារាំង បាន​សាង​រឿង​ភ្ញាក់ផ្អើល​មួយ​នា​ថ្ងៃ​នេះ ដោយ​កញ្ញា​បាន​បង្ហាញ​សារ​ឆ្លើយឆ្លង​រវាង​នាង និង​តារា​ចម្រៀង​អាមេរិក Jason Derulo

ChatGPT និង Gemini ក្លាយជា AI ដែលមានអ្នកប្រើប្រាស់ដល់ខ្ទង់ពាន់លាននាក់!

ប្រសិនបើត្រឡប់ទៅប៉ុន្មានឆ្នាំមុន គ្មាននរណានឹកស្មានដល់ថា Chatbot AI នឹងក្លាយជាសេវាកម្មដែលមានអ្នកប្រើប្រាស់រហូតដល់កម្រិត «ពាន់លាននាក់» នោះឡើយ។ ប៉ុន្តែនៅពេលនេះ រូបភាពនោះកំពុងតែក្លាយជាការពិត

ប្រធាន​នាយកដ្ឋាន​សិល្បៈ​ភាពយន្ត បញ្ជាក់ច្បាស់ថា Zhu ZhengTing នឹង​មក​កម្ពុជា​ ចូលរួម 4th CAFF

តារា​សម្ដែង/ចម្រៀង​ចិន​ល្បី​ឈ្មោះ Zhu ZhengTing នឹង​ធ្វើ​ដំណើរ​មក​កម្ពុជា​ចូលរួម​ព្រឹត្តិការណ៍​មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជា ដើម្បី​ដើរ​លើ​វេទិកា​កម្រាល​ព្រំ​ក្រហម ក្នុង​នាម​ជា​ទូត​សុឆន្ទៈ 4th CAFF ។

ក្រោយឈ្នះជយលាភី 2nd Runner up Face of Cambodia 2026 សំអុល គុណយ៉ាន្នី សម្រេចបន្តក្ដីស្រមៃ​ចេញទៅសិក្សានៅអាមេរិក

កញ្ញា សំអុល គុណយ៉ាន្នី តារាម៉ូដែលវ័យក្មេងពោរពេញដោយសមត្ថភាព ថ្មី​ៗ​នេះ​ទើប​តែ​ដណ្ដើម​បាន​ជយលាភី​លំដាប់​រង​ទី ២ ក្នុង​កម្មវិធី Face of Cambodia 2026 បាន​សម្រេច​ចិត្ត​ចេញ​ទៅ​បន្ត​ការ​សិក្សា​នៅ​សហរដ្ឋអាមេរិក

ដឹងតែល្អមើលឆ្នាំនេះ! មហោស្រព​ល្ខោននិយាយទូទាំងប្រទេស ក្រោមប្រធានបទ «ចង្កឹះមួយបាច់»

ជា​ទស្សនីយភាព​មួយ​ដ៏​កម្រ និង​មាន​តម្លៃ​បំផុត​នៅ​កម្ពុជា ខណៈ​ដែល​អ្នក​បន្តវេន​ថែ​វប្បធម៌​ខ្មែរ​បាន​ពូត​ដៃ​រួបរួម​គ្នា​ជា​កម្លាំង​រៀប​ចំ​ឱ្យ​មាន​ព្រឹត្តិការណ៍​មហោស្រព​ល្ខោន​និយាយ​ទូទាំង​ប្រទេស​ក្នុង​ឆ្នាំ ២០២៦ នេះ។