គ្រាន់តែចូលចិត្ត​លេងកីឡា​អ្វី ក៏​អាច​ទាយ​ដឹង​ពី​អត្ដចរិត​អ្នកបាន​យ៉ាងច្បាស់

ជឿ​ថា​មនុស្ស​ជា​ច្រើន​ ច្បាស់​ជា​មាន​ កីឡា មួយ​ដែល​ខ្លួន​ចូល​ចិត្ត​លេង​ជាង​គេ ហើយ​តាម​រយៈ​ការ​លេង​នេះ​ផង​ដែរ ក៏​អា​ច​ទស្សន៍ទាយ​អត្ដចរិត​របស់​មនុស្ស​ម្នាក់ៗ ផង​ដែរ​។ ចុះ​សម្រាប់​ប្រិយ​មិត្ត​ចូលចិត្ត​លេង​ កីឡា​ អ្វី​ក្នុង​ចំណោម​កីឡា​ខាង​ក្រោម​​នេះ?

១. រត់

ការ​រត់​ទៅ​មុខ មិន​ថា​លឿន ឬ​សន្សឹមៗ នោះ​ទេ វា​នឹង​ធ្វើ​ឲ្យ​អ្នក​ផ្លាស់​ទី​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ វា​ក៏​មិន​ខុស​ពី​មនុស្ស​ដែល​កំពុង​ព្យា​យាម​ដើរ​ចេញ​ពី​អតីតកាល​របស់​ខ្លួន។ សម្រាប់​អ្នក​ចូល​ចិត្ត​ កីឡា​ រត់​ប្រណាំង ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​មនុស្ស​ដែល​មិន​បញ្ឈប់​ក្ដី​ស្រមៃ​របស់​ខ្លួន សំឡឹង​ឆ្ពោះ​ទៅ​មុខ​ជា​និច្ច មាន​មហិច្ឆតា​ធំ តែ​ក៏​ចូលចិត្ត​សប្បាយ​។ ពួក​គេ​មិន​ខ្វល់​ពី​អតីត​កាល​ឡើយ​ព្រោះ​វា​ជា​រឿង​ដែល​កន្លង​ហួស អ្វី​ដែល​សំខាន់​គឺ​បច្ចុប្បន្ន។

២. ហែល​ទឹក

ចំពោះ​អ្នក​ចូល​ចិត្ត​ហែល​ទឺក​វិញ គឺ​ជា​មនុស្ស​ដែល​ចូល​ចិត្ត​ផ្សង​ព្រេង ហ៊ាន​ប្រឈម​មុខ​រាល់​គ្រប់​បញ្ហា មាន​ភាព​ស្មោះ​ត្រង់ មិន​លំអៀង ប៉ុន្ដែ​ក៏​ជា​មនុស្ស​ម្នាក់​ដែល​ខ្វះ​ភាព​អំណត់​ក្នុង​ការ​ធ្វើ​អ្វី​មួយ​ដែរ។

៣. ជិះ​កង់

ជា​ប្រភេទ​មនុស្ស​ដែល​ស្រឡាញ់​ធម្មជាតិ ស្ងប់​ស្ងាត់ មិន​សូវ​ចេះ​រញ៉េរញ៉ៃ​ច្រើន និង​មាន​ភាព​ច្នៃ​ប្រឌិត។ បន្ថែម​ពី​នេះ ជា​មនុស្ស​ដែល​ចូលចិត្ត​ជួយ និង​ការពារ​អ្នក​ដទៃ​ដោយស្ងាត់ៗ។​

៤. ប្រដាល់

អ្នក​ចូល​ចិត្ត​​ហាត់​​ប្រដាល់​ គឺ​ជា​មនុស្ស​ដែល​ចូលចិត្ត​សេរីភាព ជឿ​ជាក់ និង​មាន​ភាព​ឯករាជ្យ។ មិន​តែ​ប៉ុណ្ណោះ​ គឺ​ថែម​ទាំង​ក្លាហាន មិន​សូវ​ជា​ចេះ​ខ្លាច​នរណា​ឡើយ ហើយ​ថែម​ទាំង​ចូលចិត្ត​សាកល្បង​អ្វី​ដែល​ថ្មីៗ និង​អាច​ដោះ​ស្រាយ​បញ្ហា​នូវ​ចំពោះ​មុខ​ដោយ​រលូន។

៥. ប៊ូលីង

រីឯ​អ្នក​ចូលចិត្ត​លេង ប៊ូលីង​ វិញ​ ជា​មនុស្ស​ដែល​សាមញ្ញ​បំផុត ចូល​ចិត្ត​រស់​នៅ​​តាម​គំនិត​របស់​ខ្លួន​ឯង​ មិន​ចូល​ចិត្ត​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​អ្នក​ណា​ឡើយ។

៦. វាយ​សី

ជា​មនុស្ស​ដែល​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ និង​ងាយ​ចុះ​សម្រុង​ជា​មួយ​អ្នក​ដទៃ លើស​ពី​នេះ​តែង​តែ​ព្យាយាម​បង្កើន​សមត្ថភាព ហើយ​បន្ត​អភិវឌ្ឍន៍​ខ្លួន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​​រហូត មិន​ចេះ​ឆ្អែត ឬ​ស្កប់ស្កល់៕

បន្ទាប់​ពី​អាន​រួច ប្រិយ​មិត្ត​​ គឺ​ជា​មនុស្ស​ប្រភេទ​ណា​ដែរ​?



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ប្រទេសជប៉ុនមានប្រជាជនអាយុចាប់ពី ១០០ ឆ្នាំឡើងទៅ លើស ១ សែននាក់

ប្រទេសជប៉ុនបានជួបប្រទះនូវការធ្លាក់ចុះនៃចំនួនប្រជាជនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ប៉ុន្តែមានក្រុមអាយុមួយដែលកំពុងកើនឡើងសមាជិកថ្មីៗ ហើយមានចំនួនច្រើនជាងពេលណាៗ

អ្នកជំនួញវ័យក្មេង ងន ដេវីដសំបូរ ប្រើទុនជាង ៦លានដុល្លារ បើករោងចក្រផលិតត្រីខ នៅកម្ពុជា

ហ៊ាន​សម្រេច​ចិត្ត​ត្រឡប់​មក​កម្ពុជា ត្បិត​លោក​ជឿជាក់​​ប្រជាជន​កម្ពុជា​ថែ​របស់​ដែល​ខ្លួន​អាច​បង្កើត​បាន ហើយនេះជាហេតុផលដែលអ្នក​ជំនួញ​វ័យ​ក្មេង​ ងន ដេវីដសំបូរ ​ចំណ