អត្ថប្រយោជន៍នៃតែទឹកឃ្មុំក្រូចឆ្មារក្នុងរដូវកាលកូវីដ

មនុស្សគ្រប់គ្នាកំពុងតែរស់ក្នុងស្ថានភាព និងបរិបទមួយ តតាំងជាមួយមេរោគកូវីដ-១៩។ មេរោគនេះ​ឆ្លង​ទៅ​មនុស្ស​ទូទៅ​បាន​យ៉ាងលឿនតាមប្រព័ន្ធដង្ហើម ជាពិសេសអ្នកដែលមានប្រព័ន្ធភាពសាំខ្សោយ។  អត្ថបទខាងក្រោមនេះ AMS Infotainment នឹងលើកយករបៀបធ្វើតែក្រូចឆ្មារទឹកឃ្មុំ អាចជួយឲ្យសុខភាពល្អ ក្នុងរដូវភ្លៀង ក៏ដូចជា​ការពារ​ប្រព័ន្ធ​ភាពស៊ាំ ប្រឆាំងនឹងជំងឺកូវីដ១៩បានមួយផ្នែក។ ចង់ដឹងទេ? គ្រាន់តែដាក់​ក្រូចឆ្មារ​កូរ​ជាមួយ​ទឹកឃ្មុំដូច​អ្វីដែល​កំពុងគិត​មែនអត់?

១. ជួយឱ្យស្បែកភ្លឺថ្លា

សព្វថ្ងៃនេះ កោសិកាស្បែករបស់មនុស្សយើងកំពុងទទួលផលប៉ះពាល់យ៉ាងខ្លាំងពីបរិស្ថានជុំវិញខ្លួនយើង ហើយការ​ប៉ះពាល់​នោះទៀតសោតក៏កើតឡើងពីការឡើងខ្ពស់ខ្លាំងពេកនូវរ៉ាឌីកាល់សេរី ការតមអាហារ ស្រ្តេស ការជក់បារី កាំរស្មី UVនិងការបំពុលផ្សេងៗទៀត។ តាមការសិក្សាមួយពី USDA (U.S. Department of Agriculture)បាន​បង្ហាញ​ថា​នៅ​ក្នុងក្រូចឆ្មារមានបរិមាណវីតាមីនសេ(Vitamin C) ចំនួន51%ដែល​អាចជួយ​បង្កើត​ឡើងវិញ​នូវ​កោសិកា​នៅ​ក្នុង​រាងកាយ ហើយអង់ទីអុកស៊ីដង់ (antioxidant)ដែលនៅក្នុងក្រូចឆ្មារនោះនឹងជួយទៅបន្សាបជាតិពុលនៅក្នុងខ្លួន ជាពិសេស​រ៉ាឌីកាល់សេរីដែលជាផលប៉ះពាល់ធំបំផុតនៃស្បែករបស់យើង។

២. ​​ជួយឱ្យស្រកទម្ងន់

ក្នុងចំណោមមនុស្ស ១០០០០ នាក់មានមនុស្សធាត់ ឬលើសទម្ងន់ខ្លាំងចំនួន ១០ ទៅ ២០% មិនបានញ៉ាំទឹកគ្រប់គ្រាន់ ឬឧស្សាហ៍ញ៉ាំភេសជ្ជៈកំប៉ុងផ្អែមៗច្រើន។ ប៉ុន្តែអ្នក​ទាំងអស់​គ្នា​ដឹងទេ​ថាការ​ទទួលទាន​តែ​ទឹកឃ្មុំក្ដៅ​ក៏អាច​ជួយ​ឱ្យស្រក​គីឡូ​បាន​ដែរ។ ផ្អែកទៅលើ USDA យើងសង្កេតឃើញថានៅក្នុងក្រូចឆ្មារមានផ្ទុកនៅសារជាតិ Fiber 1.6g និងជាតិស្ករចំនួន 1.5g ហើយក្នុងទឹកឃ្មុំក៏មានកាឡូរី​ 64g និងជាតិស្ករ 17g។​ ដោយយោងតាមគេហទំព័រ Healthline បានបញ្ជាក់​ថា​ការ​ទទួលទានតែទឹកឃ្មុំក្រូចឆ្មារ ឬទឹកឃ្មុំក្រូចឆ្មារក្ដៅមុនពេលញ៉ាំអាហារ វានឹងអាចជួ​យឱ្យយើងឆាប់ឆ្អែត កាត់​បន្ថយ​ចំណង់អាហារ ការរំលាយអាហារ ក៏ដូចជាដុតកាឡូរីក្នុងរាងកាយបានមួយចំនួនផងដែរ។ ដូចនេះ​ប្រសិន​បើអ្នក​ទាំងអស់គ្នាអាចផ្លាស់ប្ដូរទម្លាប់មកញ៉ាំភេសជ្ជៈដែលមានប្រយោជន៍មួយនេះ តើអ្នកទាំងអស់គ្នាចង់សាកអត់?

៣. ជួយពង្រឹងប្រព័ន្ធភាពស៊ាំក្នុងរាងកាយ

មិនបាច់ដល់អ្នកជំនាញក៏គេអាចដឹងថា វីតាមីន C ជួយឲ្យ Immune systemកាន់តែខ្លាំងជាងមុន។​ យោង​តាម​មន្ទីរ​កសិកម្មនៃសហរដ្ឋអាមេរិក USDA ក្នុងក្រូចឆ្មារមួយចំណិត 29g មានផ្ទុក​បរិមាណ​វីតាមីនសេ(Vitamine C)ចំនួន25.5%​ ដែលអាចប្រយុទ្ធប្រឆាំងជាមួយជំងឺផ្ដាសាយ។ តាមការសិក្សាពីគេហទំព័រ Healthline ក្រូចឆ្មារ​គឺសំបូរ​ទៅដោយ​វីតាមីនសេ (Vitamine C)ដែលដើរតួយ៉ាងសំខាន់ក្នុងការពង្រឹង Immune systemក៏​ដូចជា​ជួយ​បង្កើត​កោសិកា​ឈាមសឱ្យទៅប្រឆាំងជាមួយវីរុស និងជម្ងឺឆ្លងផ្សេងៗ។

៤. ជួយរក្សាតុល្យភាពកម្រិត pH ក្នុងរាងកាយ

នាពេលបច្ចុប្បន្ននេះ យើង​សង្កេត​ឃើញថា​មនុស្សស្ទើរ​គ្រប់បាននាំគ្នាជជែកពិភាក្សា​ការ​កាត់បន្ថយ​ជាតិអាស៊ីតក្នុង​ខ្លួន​ដោយ​ទទួលទាននូវអាហារអាល់កាឡាំង ឬអាហារដែលមិនមានជាតិសាច់ (vegetarian)។ ដោយយោងតាម channel YouTube ដែលមានឈ្មោះថា Bestie នៅក្នុងរាងកាយមនុស្សធម្មតាកម្រិត​pHដែលល្អគឹនៅចន្លោះពី 7.35 ទៅ​ 7.45​ ហើយក្រលៀន និងសួតរបស់យើងមានមុខងារជាអ្នកធ្វើការយ៉ាងសកម្មក្នុងការរក្សាតុល្យភាពpHនោះ។ តាមការសិក្សាពីគេហទំព័រ Healthlineបានបង្ហាញថាសមាសធាតុacitric acid ដែលនៅ​ក្នុងក្រូចឆ្មារ​អាច​ការពារ​ហានិភ័យពីគ្រួសក្នុងតម្រងនោម ក៏ដូចជាកំចាត់បាក់តេរី និងវីរុសមិនល្អចេញពីក្នុងសួត និង​សរីរាង្គខាង​ក្នុងបាន​យ៉ាងល្អ​ផងដែរ។​ នៅពេលដែលតម្រងនោម និងសួតរបស់យើងមានសុខភាពល្អ នោះការ​រក្សា​តុល្យភាព​កម្រិត pHនៅ​ក្នុង​រាងកាយ​ក៏កាន់តែមានប្រសិទ្ធិភាពផងដែរ។

៥. ជួយបង្កើនថាមពលក្នុងរាងកាយ

ផ្អែកតាមការធ្វើស្ថិតិមួយក្នុងចំណោមមនុស្សជាង ១០០០០ នាក់មានមនុស្សប្រហែល ៥០% បាន​ទទួល​ទាន​តែ​ទឹកឃ្មុំក្រូចឆ្មារ ដើម្បីបង្កើនថាមពលរបស់ពួកគេ។ ដោយយោងតាម Natural Honey Board កាបូអ៊ីដ្រាត​ធម្មជាតិ​ដែល​នៅក្នុងទឹកឃ្មុំអាចជួយជំរុញឱ្យសាច់ដុំធ្វើការបានយ៉ាងល្អ​ ហើយក្នុងបរិមាណទឹកឃ្មុំ ១ ស្លាបព្រាបាយ 17g អាចប្រឆាំងនឹងបាក់តេរីមិនល្អ វីរុសផ្សេងៗ និងជម្ងឺឆ្លងផ្សេងៗផងដែរ។ ជាមួយគ្នានេះដែរ តាមការសិក្សាពី USDAនិងគេហទំព័រ​ darburhoney.comបានបង្ហាញថាកម្រិតនៃជាតិវីតាមីន ស្ករធម្មជាតិ និងជាតិ Fiber នៃការលាយចូលគ្នានៅទឹកឃ្មុំនិងក្រូចឆ្មារពិតជាអាចជួយបង្កើនថាមពលក្នុងរាងកាយឱ្យកាន់តែប្រសើរឡើងពិតមែន។ វាល្អបំផុតសម្រាប់អ្នកចង់សម្រកទម្ងន់តាមបែបធម្មជាតិ និង​អត្តពលិក​ដោយ​គ្រាន់តែ​បន្ថែម​ទឹកឃ្មុំ​មួយ​ស្លាបព្រាបាយ​ចូលទៅ​ក្នុងភេសជ្ជៈ ឬអាហារជាការស្រេច។

ដូចនេះហើយ ប្រសិនបើអ្នកទាំងអស់ចង់សន្សំសំចៃថវិកា ពេលវេលា ក៏ដូចជាអាចការពារពីការឆ្លងជំងឺកូវីដ១៩ ឬ   ជំងឺផ្សេងៗអ្នកទាំងអស់គ្នាអាចចាប់ផ្ដើមញ៉ាំភេសជ្ជៈមួយនេះបាន។ Start your magic cup today!

ប្រភព៖ USDA, Healthline, Bestie, darburhoney.com



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក

បេក្ខនារី Universal Woman 2026 បង្ហាញភាពស្រស់ស្អាតយ៉ាងលេចធ្លោក្នុងឈុត «ស្បៃខ្មែរ» នៅប្រាសាទអង្គរវត្ត

បេក្ខនារីទាំងអស់របស់​កម្មវិធី Universal Woman 2026 ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ បាន​ដំណើរការ​មក​ប្រមាណ ១ សប្ដាហ៍​ហើយ។ ដោយ​ថ្មី​ៗ​នេះ អ្នក​រៀបចំ​ខាង​កម្ពុជា​

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។