៣​ជំហាន​ងាយៗ​ចៀន​ត្រី​កុំ​ឲ្យ​ជាប់​ខ្ទះ

ពេល​ចៀន​ត្រី​ម្ដងៗ​អ្វី​ដែល​ធ្វើ​ឲ្យ​យើង​ពិបាក​បំផុត​គឺ​នៅ​ពេល​ដែល​ប្រែ​ត្រី​ម្ដងៗ​សាច់​ត្រី​តែងតែ​ជាប់​ស្អិត​នៅ​លើ​ខ្ទះ​។ អញ្ចឹង​គួរ​ធ្វើ​ម៉េច​ទៅ​ ដើម្បី​ពេល​ប្រែ​ត្រី​កុំ​ឲ្យ​សាច់​ត្រី​យើង​ជាប់​ខ្ទះ​ដូច​មុន​ទៀត​ទៅ? ថ្ងៃនេះ​ admin នឹង​មក​ប្រាប់​ពី​វិធី​ងាយៗ​តែ​៣​ជំហាន​ទេ អ្នក​ទាំងអស់​គ្នា​នឹង​លែង​ចៀន​ត្រី​ជាប់​ខ្ទះ​ដូច​មុន​ទៀត​ហើយ។​

ជំហាន​ទី ១៖ មុន​ដាក់​ខ្ទះ​ចៀន​ត្រី​ យើង​ត្រូវ​ជូត​ខ្ទះ​ឲ្យ​ស្អាត​ជាមុន​សិន​ រួច​យក​ខ្ទះ​ទៅ​ដាក់​លើ​ភ្លើង​។ បើក​ភ្លើង​កុំ​ឲ្យ​ខ្លាំង​ពេក​ព្រោះ​វា​អាច​ធ្វើ​ឲ្យ​ខ្លោច​ខ្ទះ​ តែ​បើ​បើក​តិច​ខ្ទះ​យើង​នឹង​មិន​ក្ដៅ​ល្អ​នោះ​ទេ។

ជំហាន​ទី ២៖ បន្ទាប់​ពី​ខ្ទះ​ក្ដៅ​ល្អ​ហើយ​ យើង​អាចដាក់​អំបិល​ចូល​លីងឲ្យ​ក្រហម​បន្តិច​ហើយ​កៀរចេញ រួម​ហើយ​សឹម​ចាក់​ប្រេង​ចូល​តែ​កុំ​ច្រើន​ពេក​ព្រោះ​វា​អាច​ធ្វើ​ឲ្យ​ត្រី​យើង​ជក់​ខ្លាញ់​ជ្រុល។ នៅ​ពេល​ចាក់​ខ្លាញ់​ចូល​ហើយ​ មិន​មែន​ដាក់​ត្រី​ចូល​ភ្លាម​នោះ​ទេ​តែ​ត្រូវ​ចាំ​ឲ្យ​ខ្លាញ់​ក្ដៅ​ល្អ​ដែរ​ បើ​មិន​បែប​នេះ​ទេ​នោះ​ពេល​ប្រែ​ត្រី​ សាច់​ត្រី​នឹង​បែក​ហើយ​ជាប់​ស្អិត​នឹង​ខ្ទះ​ជា​មិន​ខាន​។

ជំហាន​ទី​ ៣៖ ក្រោយ​ពី​ខ្ទះ​ហើយ​និង​ប្រេង​ក្ដៅ​ល្អ​ហើយ យើង​អាច​ដាក់​ត្រី​ចូល​បាន​ហើយ ប៉ុន្តែ​គួរ​កុំ​បើក​ភ្លើង​ខ្លាំង​ពេក​វា​អាច​ធ្វើ​ឲ្យ​ត្រី​យើង​ខ្លោច​ខាង​ក្រៅ​តែ​ឆៅ​ខាង​ក្នុង​។ បន្ទាប់​មក​ទៀត​យើង​ត្រូវ​រង់ចាំ​ឲ្យ​ត្រី​យើង​ក្រហម​ល្អ​សិន​សឹម​ប្រែ ទើប​ត្រី​យើង​នៅ​ខាង​ក្រៅ​ក្រៀម​ហើយ​ស្រួយ​ល្អ​ ចំណែក​ឯ​ខាង​ក្នុង​ទន់​ហើយ​​មាន​ជាតិ។​

ដូច្នេះ​ហើយ​បងប្អូន​យើង​មិន​ថា​នារីៗ ឬ​បុរស​នោះទេ អាច​សាក​វិធី​ចៀន​ត្រី​តាម​៣​ជំហាន​ងាយៗ​ខាង​លើ​បាន​ណា​ ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

Cha Eun Woo ចេញមុខទទួលខុសត្រូវ ចំពោះរឿងអាស្រូវគេចពន្ធជាង ១៣ លានដុល្លារ

នៅថ្ងៃទី៨ ខែមេសា នេះ Cha Eun Woo បានចេញមុខបកស្រាយអំពីបញ្ហាពន្ធដារនាពេលថ្មីៗនេះ និងបានបញ្ជាក់ថា ខ្លួនបានបង់បង្គ្រប់លើប្រាក់ពន្ធ ២០ប៊ីលានវ៉ុន ឬ ១៣លានដុល្លារដែលមានបញ្ហា រួចរាល់ហើយ។

ចាប់ផ្ដើមជំពូកថ្មី Heeseung អតីតសមាជិកក្រុម ENHYPEN ប្តូរឈ្មោះទៅជា EVAN

ក្រោយចាកចេញពីក្រុម ENHYPEN តារាខេប៉ុបប្រុស Heeseung បានចាប់ផ្ដើមជំពូកថ្មីក្នុងអាជីពដដែលនេះ ដោយណែនាំខ្លួនជាសិល្បករទោល ក្រោមឈ្មោះថា EVAN។

ព្រះនាង នរោត្តម អេម៉ា នឹងសហការជាមួយ Immersion Community រៀបចំព្រឹត្តិការណ៍ពិសេសមួយនៅកម្ពុជា

ថ្មី​ៗ​នេះ​ព្រះនាង នរោត្តម អេម៉ា ដែល​ត្រូវជា​ម្ចាស់​បង​របស់​ព្រះនាង ជេនណា កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍ និង​ត្រូវ​បាន​ក្លាយ​ជា​តំណាង​នៃ​កម្ពុជា​ផង​ដែរ។ ដោយ​នៅ​ពេល​ខាង​មុខ​នេះ ទ្រង់​នឹង​សហការ​ជាមួយ Immersion

បទ «Pop Out» របស់ N.John កំពុងផ្អើលនៅកូរ៉េ ល្បីរហូតសូម្បី G-dragon ក៏ចូលចិត្ត

កាលពីម្សិលមិញនេះ ​អ្នក​គាំទ្រ​វិស័យ​ចម្រៀង K-Pop នៅ​ខ្មែរភ្ញាក់ផ្អើល ព្រោះតែ​ឃើញ​កំពូល​តារា K-Pop G-dragon បាន​ចុច Like លើ​ផុស​បទ «Pop Out» របស់ N.John។ នោះ​ក៏​ដោយសារ​តែ​មួយ​រយៈ​នេះ​តារា K-Pop ជាច្រើន​ទាំង​ស្រី​ទាំង​ប្រុស​បាន​រាំលេង

វត្ថុបុរាណខ្មែរ «ពិធី» ដែលបានប្រគល់មកវិញកំពុងដាក់បង្ហាញនៅសាលាបុរីកោះពេជ្រ

បន្ទាប់ពីការប្រារព្ធកម្មវិធីដោយជោគជ័យជាមួយការប្រគុំតន្រ្តី «Carnegie in Cambodia» ការតាំងពិព័រណ៍វត្ថុបុរាណខ្មែរ «ពិធី» នៅសាលាបុរីកោះពេជ្រ

ទំនាក់ទំនងរវាង Yeonjun និង Soobin ធ្លាប់រកាំរកូស តែបាន RM ជាអ្នកជួយណែនាំឱ្យត្រូវរ៉ូវគ្នាវិញ

Yeonjun និង Soobin សមាជិកក្រុម Tomorrow X Together (TXT) បានទម្លាយឱ្យដឹងថា ពួកគេធ្លាប់ឆ្លងកាត់ដំណាក់កាលរកាំរកូស និងមិនសូវចុះសម្រុងនឹងគ្នាក្នុងទំនាក់ទំនងមិត្តភាព ប៉ុន្តែពួកគេអាចជម្នះវា

រឿង Painter of the Night បញ្ចប់ដំណាក់កាលថតជាស្ថាពរ ត្រៀមចាក់បញ្ចាំងឆាប់ៗនេះ

ប្រលោមលោករូបភាព BL រឿង Painter of the Night ដែលបានផលិតចេញជារឿងភាគខ្នាតខ្លី បានបញ្ចប់ការថតជាស្ថាពរ ខណៈគ្រោងចាក់បញ្ចាំងក្នុងពេលឆាប់ៗខាងមុខ។

មិនដែលរំលង! ឱក សុគន្ធកញ្ញា តែងថតទេវតារៀងរាល់ឆ្នាំមិនដែលខាន

ឱក សុគន្ធកញ្ញា ជា​តារា​ស្រី​​ដែល​តែងតែ​ត្រូវ​បាន​គេ​កោតសរសើរ​ពី​ការ​ស្លៀកពាក់​បាន​ស្អាត​បំផុត ពិសេស​ក្នុង​ឈុត​បុរាណ។ ក្នុង​នោះ ការ​គ្រង​ឈុត​ជា​តួអង្គ​ទេវតា​ឆ្នាំ​ថ្មី រៀងរាល់​ឆ្នាំ ក៏​តែង​តែ​លេចធ្លោ​ជាង​តារា​ស្រី​ណា​ទាំងអស់

កម្ពុជា ទទួលបានសមុច្ច័យ ២០ រូបពីអ្នកកាន់កាប់ឯកជននៅតំបន់អាស៊ី

មុន​នេះ ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ បាន​បង្ហោះ​ជូន​ដំណឹង​លើ​ផេក​ផ្លូវ​ការ ពី​ការ​វិល​ត្រឡប់​នៃ​វត្ថុ​បុរាណ​ខ្មែរ​ចំនួន ២០ រូប​មក​កាន់​មាតុភូមិ​កំណើត ពោល​គឺ​ប្រទេស​កម្ពុជា ក្រោយ​ឃ្លាត​ចាក​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី