ផ្ដើម​ដោយ​​ស្រលាញ់​ បញ្ចប់​ដោយ​ទឹក​ភ្នែក! រឿងរ៉ាវ​គូស្នេហ៍​តារា​ចិន​​ច្រើន​គូដែល​បាន​លែងលះ និង​ផ្ទុះ​កក្រើក​នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​

១. Zhao Liying និង​ Feng Shaofeng

នៅ​ថ្ងៃ​ទី​២៣​ ខែ​មេសា​ សារព័ត៌មាន​ Sina ​បាន​រាយ​ការណ៍​ថា​ ” អ្នក​ចាត់​ចែង​ផ្ទាល់​របស់​តារា​សម្ដែង​ទាំង​ពីរ​បាន​ចេញ​មក​អះ​អាង​ថា​អ្នក​ទាំង​ពីរ​បាន​លែង​លះ​គ្នា​ហើយ” ។ នៅ​ក្នុង​សេចក្ដី​ប្រ​កាស​ព័ត៌មាន​តារា​ទាំង​ពីរ​បាន​បញ្ជាក់​ពី​ការ​បែក​បាក់​គ្នា​របស់​ពួក​គេ​ដោយ​សន្តិភាព​ដែល​មូលហេតុ​គឺ​អារម្មណ៍​ស្រឡាញ់​លែង​មាន​ដូច​មុន​ ពួក​គេ​នឹង​ចិញ្ចឹម​កូន​ជា​មួយ​គ្នា។

តារា​សម្ដែង​ទាំង​ពីរ​រូប​នេះ​បាន​ស្រឡាញ់​គ្នា​នៅ​ពេល​ធ្វើ​ការ​ជា​មួយ​គ្នា​ក្នុង​ខ្សែ​ភាព​យន្ត​ “The Story of Minglan” ហើយ​បាន​រៀប​ការ​នៅ​ខែ​តុលា​ឆ្នាំ​ ២០១៨។ នៅ​ខែ​មីនា​ឆ្នាំ​ ២០១៩​ អ្នក​ទាំង​ពីរ​ បាន​ផ្ដល់​កំណើត​កូន​ដំបូង​របស់​ពួក​គេ​។ មុន​នឹង​បញ្ជាក់​ពី​ការ​លែង​លះ​ពួក​គេ​បាន​ប្រឈម​មុខ​​នឹង​ព័ត៌មាន​ជា​ច្រើន​ដែល​ធ្វើ​ឲ្យ​ប៉ះ​ទង្គិច​ផ្លូវ​អារម្មណ៍ ខណៈ​ពេល​ដែល​ Zhao Liying ត្រូវ​បាន​គេ​និយាយ​ថា​មិន​ត្រូវ​បាន​ទទួល​ក្តី​ស្រឡាញ់​ពី​គ្រួសារ​ខាង​ស្វាមី​របស់​នាង ដោយ​ខាង​គ្រួសារ​ស្វាមី​របស់​នាង​បាន​ចាប់​គូ​ឲ្យ​គេ​ជា​មួយ​នឹង​ស្រី​ម្នាក់​ទៀត។

២. Zhou Xun និង Archie Kao

នៅ​ថ្ងៃទី២៣​ខែធ្នូ​ឆ្នាំ​២០២០​ យោង​តាម​សារព័ត៌មាន​ Sina ​បាន​ឲ្យ​ដឹង​ថា​ បន្ទាប់​ពី​ Zhou Xun បាន​បង្ហោះ​រូប​ថើប​គ្នា​ជា​មួយ​សង្សារ​ថ្មី​ Archie Kao ក៏បាន​បញ្ជាក់​ពី​ការ​លែង​លះ​គ្នា​របស់​អ្នក​ទាំង​ពីរ​បន្ទាប់​ពីរ​រៀប​ការ​ជា​មួយ​គ្នា​បាន​៦​ឆ្នាំ។ យោង​តាម​គេហ​ទំព័រ​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា​ការ​រស់​នៅ​ឆ្ងាយ​គ្នា​ទាំង​រាង​កាយ​និង​បេះ​ដូង​ធ្វើ​ឲ្យ​ក្លាយ​ជា​ហេតុ​ផល​ដែល​ធ្វើ​ឲ្យ​តារា​ទាំង​ពីរ​ចែក​ផ្លូវ​គ្នា​ដើរ​រៀងៗ​ខ្លួន។

​អ្នក​ទាំង​ពីរ​បាន​ប្រកាស​រៀប​អាពាហ៍ពិពាហ៍​នៅ​ក្នុង​ព្រឹត្តិការណ៍​មួយ​នៅ​ទី​ក្រុង​ Hangzhou ខេត្ត​ Zhejiang កក្កដា​ឆ្នាំ​២០១៤​ តែ​យ៉ាងណាមិញ ពួក​គេ​មិន​បាន​រៀប​ចំ​ពិធី​មង្គលការ​​ផ្លូវការ​ទេ​បន្ទាប់​ពី​នោះ​។បន្ទាប់​ពី​រស់​នៅ​ជា​ស្វាមី​ភរិយា​នឹង​គ្នា​រយៈ​ពេល​៦​ឆ្នាំ​អ្នក​ទាំង​ពីរ​កម្រ​បង្ហោះ​រូប​ជាមួយ​គ្នា​ណាស់​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​អ្នក​គាំ​ទ្រ​អាច​ប៉ាន់​ស្មាន​ពី​ការ​លែងលះ​គ្នា​របស់​គេ​បាន​។

៣. Michael Lai  និង Gillian Chung

កាល​ពី​ខែ​ឧសភា​ ឆ្នាំ​២០២០​ វេជ្ជបណ្ឌិត​ Michael Lai  បាន​អះអាង​ពី​ការ​លែងលះ​ជា​មួយ​​ភរិយា​របស់​ខ្លួន គឺ​តារា​សម្ដែង Gillian Chung​។ លោក​បាន​ស្នើ​សុំ​លែង​លះ​យ៉ាង​ម៉ឺងម៉ាត់​ដោយ​បាន​និយាយ​នៅ​ក្នុង​បទ​សម្ភាសន៍​ថា​ ” ភរិយា​របស់​ខ្ញុំ​លែង​ស្រឡាញ់​ខ្ញុំ​ហើយ” ។

ខណៈ​ដែល​ Lai Hoang Quoc​ តែងតែ​និយាយ​រំលឹក​ពី​ភរិយា​របស់​គាត់​ ខាង​អ្នក​ចាត់​ការ​ផ្ទាល់​ខ្លួន​របស់​ Gillian Chung បាន​ស្នើ​សុំ​ឲ្យ​គេ​កុំ​និយាយ​ពី​ឈ្មោះ​របស់​នាង​នៅ​ក្នុង​ពេល​ធ្វើ​បទ​សម្ភាសន៍​។ Gillian Chung បាន​​រៀប​ការ​​ស្ងាត់​ៗ​ជាមួយ​នឹង​ស្វាមី​របស់​នាង​កាល​ពី​ខែ​ធ្នូ​ឆ្នាំ២០១៨ បន្ទាប់​ពី​ធ្វើ​ការ​ណាត់​ជួប​គ្នា​មិន​បាន​ប៉ុន្មាន​ខែ​។ ក្រោយ​ពី​បាន​រស់​នៅ​ជា​មួយ​គ្នា​ពួក​គេ​មាន​បញ្ហា​ជា​មួយ​គ្នា​ជា​ញឹក​ញាប់។

៤. Jia Nailiang និង​ Li Xiaolu

នៅ​ខែ​វិច្ឆិកា ឆ្នាំ​២០១៩​ តារា​សម្ដែង​ Jia Nailiang បាន​ប្រកាស​ពី​ការ​លែង​លះ​គ្នា​ជា​មួយ​នឹង​ភរិយា​គឺ​តារា​សម្ដែង​ Li Xiaolu ។ នៅក្នុង​បទ​សម្ភាសន៍​អ្នក​ទាំង​ពីរ​អះ​អាង​ថា​ពួក​គេ​មាន​តួ​នាទី​ក្នុង​ការ​ចិញ្ចឹម​មើល​ថែ​កូន​រហូត​ដល់​ធំ។ សារ​ព័ត៌មាន​ Sina បាន​ឲ្យ​ដឹង​ថា​” ការ​លែង​លះ​របស់​អ្នក​ទាំង​ពីរ​កើត​មក​ពី​រឿង​មាន​អ្នក​ទី​បី​របស់​ Li Xiaolu។ ភស្តុតាង​និង​រូប​ថត​ជា​ច្រើន​បង្ហាញ​ឲ្យ​ឃើញ​ថា​គេ​បាន​ប្រើ​ពេល​ពេញ​មួយ​យប់​នៅ​ឯ​ផ្ទះ​របស់​តារា​ចម្រៀង​រ៉េប​ PG One ។ យោង​តាម​សារ​ព័ត៌មាន​ QQ បាន​ឲ្យ​ដឹង​ថា​មុន​នេះ​ Jia Nailiang ទទួល​ស្គាល់​ថា​ភរិយា​របស់​លោក​បាន​ក្បត់​ចិត្ត​លោក​បន្ទាប់​ពី​បាន​ចូល​រួម​កម្ម​វិធី​ទូរទស្សន៍” ។

៥. Hawick និង Yang Mi

Hawick និង Yang Mi បាន​ប្រកាស​ពី​ការ​លែង​លះ​គ្នា​របស់​គេ​នៅ​ខែ​ធ្នូ​ឆ្នាំ​ ២០១៨។ យ៉ាង​ណា​ក៏​ដោយ​រហូត​មក​ដល់​ពេល​នេះ​មូល​ហេតុ​នៃ​ការ​លែង​លះ​របស់​អ្នក​ទាំង​ពីរ​នៅ​មិន​ទាន់​ចេញ​ជា​ផ្លូវ​ការ​នៅ​ឡើយ​ទេ។ ថ្មីៗ​នេះ​ NetEase ​បាន​រាយ​ការណ៍​ថា​ ” មូលហេតុ​នៃ​ការ​បែក​បាក់​របស់​ពួក​គេ​មិន​មែន​ជា​រឿង​អ្នក​ទី​បី​ ឬ ពាក្យ​ដែល​បាន​លេច​ឮ​ថា​ Yang Mi ទទួល​យក​មិន​បាន​ដែល​កេរ្តិ៍​ឈ្មោះ​របស់​ស្វាមី​ទាប​ជាង​ខ្លួន​នោះ​ទេ។

ចាប់​តាំង​ពី​ជួប​គ្នា​ក្នុង​ខ្សែ​ភាព​យន្ត​ “Female General” អ្នក​ទាំង​ពីរ​ចាប់​ផ្តើម​ស្វែង​យល់​ចិត្ត​គ្នា​ហើយ​ធ្វើ​ការ​ណាត់​ជួប​គ្នា​នៅ​ខែ​ តុលា​ឆ្នាំ​២០១២។ នៅ​ខែ​មករា​ឆ្នាំ២០១៤​ Yang Mi និង​ស្វាមី​បាន​រៀប​មង្គល​ការ​នៅ​កោះ​បាលី​ប្រទេស​ឥណ្ឌូណេស៊ី​។ រឿង​រ៉ាវ​ស្នេហា​របស់​ពួក​គេ​ត្រូវ​បាន​សារ​ព័ត៌មាន​ចុះ​ផ្សាយ​ថា​ស្រស់​ស្អាត​ដូច​ភាព​យន្ត​ស្នេហា​។ ក្រោយ​មក​គូស្នេហ៍​ទាំង​ពីរ​តែងតែ​មាន​បញ្ហា​ផ្លូវ​ចិត្ត​ជា​មួយ​គ្នា​ជា​បន្ត​បន្ទាប់៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម