ព្រឹត្តិការណ៍ Fashion Week លំដាប់ពិភពលោកឆ្នាំនេះ ក៏មានប្រេនកម្ពុជាដែលល្បីខាងសម្លៀកបំពាក់ Couture ចូលរួមបង្ហាញលើ Runway ដ៏អស្ចារ្យ ២ នោះគឺ New York Fashion Week និង Paris York Fashion Week។

ALmée Couture បានធ្វើឲ្យអាមេរិក និងអឺរ៉ុប ភ្ញាក់ផ្អើលពីភាពប្រណីត និងមិននឹកស្មានដល់របស់កម្ពុជា ដែលច្នៃឈុតសម្លៀកបំពាក់យ៉ាងអស្ចារ្យសម្រាប់ស្ត្រី។ មិនថានៅ New York Fashion Week ២០២៦ និង Paris York Fashion Week ២០២៦ អ្នកដែលបានទៅចូលរួមមើលស្នាដៃកូនខ្មែរច្នៃឈុត ពិតជាចំហមាត់ពីឈុតរស់រវើក និងការ Detail នៅលើគ្រប់ឈុតទាំងអស់។
អ្នកមានឥទ្ធិពលជាច្រើនក្នុងវិស័យម៉ូដ មិនថាជាអ្នកបង្កើតមាតិកា អ្នកច្នៃម៉ូដ, stylist និងម៉ូដែល ពេលឃើញឈុតនីមួយៗរបស់ Almée អត់ទ្រាំមិនសរសើរមិនបានឡើយ ហើយម្នាក់ៗបើមើលទោលើ follower លើបណ្ដាញសង្គមមិនថា Tik Tok, Instagram និង Facebook ឡើយ សុទ្ធតែទទួលបានការទស្សនារាប់ម៉ឺននាក់។


ក្នុងនោះឈុត កិន្នរី ដែលមានការរចនាដ៏អស្ចារ្យ ជាមួយនឹងលំនាំដ៏ល្អឯកក្នុងព្រេងនិទានខ្មែរ ទាក់ទាញភ្នែកអ្នកទស្សនាខ្លាំងបំផុត។ អ្នកដែលបានទៅមើលការបង្ហាញម៉ូដផ្ទាល់សុទ្ធសឹងតែលាន់មាត់ថា ALmée Couture ពិតជាមានស្នាដៃដ៏ល្អឯកពិតប្រាកដមែន។ ព្រឹត្តិការណ៍បង្ហាញម៉ូដនៅទីក្រុងប៉ារីសលើកដំបូងបង្អស់របស់ប្រេនខ្មែរ មានចំណងជើងថា “The Art Of Remembering” (សិល្បៈនៃការចងចាំ)។
អ្វីដែល ALmée មិនដែលខកខាន គឺការបន្ថែមគ្រឿងតុបតែងដែលជាក្បាច់របស់ខ្មែរ ទៅលម្អកាយារបស់ម៉ូដែល គ្រងឈុតដើរលើវេទិកាបង្ហាញម៉ូដ ដើម្បីឲ្យគេឯង ព្រមទាំងបរទេសដទៃបានស្គាល់ពីខ្មែរកាន់តែច្រើន ហើយក៏ជាសារបញ្ជ្រាបថា ខ្មែរជាជាតិសាសន៍មានភាពច្នៃប្រតិដ្ឋខ្ពស់តាំងពូបុរាណ ដល់បច្ចុប្បន្ន។









គួរបញ្ជាក់ផងដែរថា Fashion Week គ្របដណ្តប់លើព្រឹត្តិការណ៍សំខាន់ៗទាំងបួន (Big Four) នៃវិស័យសម្លៀកបំពាក់ ready-to-wear, men’s weeks haute couture សម្លៀកបំពាក់អាពាហ៍ពិពាហ៍ និងឈុតហែលទឹក។ ព្រឹត្តិការណ៍ Fashion Week ប្រព្រឹត្តទៅពីរដងក្នុងមួយឆ្នាំ (អាចនៅខែកុម្ភៈ/មីនា និងខែកញ្ញា/តុលា) ក្នុងទីក្រុងញូវយ៉ក ឡុងដ៍ មីឡាន និងប៉ារីស។
ក្នុងនោះ រួមទាំងការបង្ហាញម៉ូដពិសេស និងម៉ូដសម្រាប់បុរសផងដែរ ដោយ កាលវិភាគបង្ហាញម៉ូដសកលទាំងមូល មានវគ្គបង្ហាញជាច្រើនដងក្នុងមួយឆ្នាំ៖
•Womenswear (Ready-to-Wear) ពីរដងក្នុងមួយឆ្នាំ (រដូវស្លឹកឈើជ្រុះ/រដូវរងា នៅខែកុម្ភៈ/មីនា និងរដូវផ្ការីក/រដូវក្តៅ នៅខែកញ្ញា/តុលា)។
- Menswear ពីរដងក្នុងមួយឆ្នាំ (រដូវស្លឹកឈើជ្រុះ/រដូវរងា នៅខែមករា និងរដូវផ្ការីក/រដូវក្តៅ នៅខែមិថុនា) នៅតាមទីក្រុងសំខាន់ៗដូចជា ទីក្រុងមីឡាន និងទីក្រុងប៉ារីស។
- Haute Couture ពីរដងក្នុងមួយឆ្នាំ (ខែមករា និងខែកក្កដា) នៅទីក្រុងប៉ារីស។
- Specialized Events មានព្រឹត្តិការណ៍តាមរដូវកាលបន្ថែមទៀតដូចជា Bridal Fashion Week (ខែមេសា និងខែតុលា) និងព្រឹត្តិការណ៍បង្ហាញម៉ូដឈុតហែលទឹក ដែលធ្វើឡើងដោយឡែកពីគ្នា៕
រូបភាព៖ ALmée Couture





















































Account
Security
Favourite Content