ដឹង​នៅ៖ហេតុអ្វី​ឡាន​របស់​ជប៉ុន​ពេញ​និយម​ម្ល៉េះ?

រថយន្ត​គឺ​ជា​ផ្នែក​សំខាន់​មួយ​នៃ​ការ​រស់​នៅ​របស់​មនុស្ស​គ្រប់​រូប​ ហើយ​តម្រូវ​ការ​ក៏​តែង​តែ​កើន​ឡើង​ឥត​ឈប់ឈរ​ដែល​ជំរុញ​ឲ្យ​ការ​ផ្គត់ផ្គង់​មាន​ការ​ប្រកួត​ប្រជែង​ខ្លាំង​ផង​ដែរ។ បច្ចុប្បន្ន​នេះ​មាន​ក្រុមហ៊ុន​ជា​ច្រើន​ដែល​មក​ពី​បណ្ដាល​ប្រទេស​ធំៗ​ក្នុង​ពិភព​លោក​កំពុង​នឹង​ផលិត​រថយន្ត​ផ្គត់​ផ្គង់​តម្រូវ​ការ និង​ក្តោប​ក្តាប់​ទី​ផ្សារ​រថយន្ត​របស់​ពិភព​លោក។ ដូច​ដែល​យើង​បាន​ឃើញ​ថា​រថយន្ត​របស់​ជប៉ុន​ជា​រថយន្ត​ដែល​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ជាង​គេ​ក្នុង​ពិភព​លោក តួយ៉ាងដូចជាប្រ៊េន Toyota, Honda, Nissan, Mazda … ជាដើម។ យ៉ាង​ណា​យើង​ក្រឡេក​មក​មើល​ហេតុ​ផល​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​ចំនួន​ដែល​ធ្វើ​ឲ្យ​ឡាន​របស់​ប្រទេស​មួយ​នេះ​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​បែប​នេះ។

រថយន្ត​ជប៉ុន​មិន​ប៉ះ​ពាល់​ដល់​បរិស្ថាន​ (Environmental Friendly)

ឧស្សាហកម្ម​រថយន្ត​បាន​ប្រឈម​មុខ​នឹង​បញ្ហា​ប្រឈម​ជា​ច្រើន​ទាក់ទង​នឹង​ការ​​អភិវឌ្ឍ​ឥន្ធនៈ និង​ម៉ាស៊ីន​ដែល​មាន​សមត្ថភាព​ដែល​មិន​ធ្វើ​ឲ្យ​​ប៉ះពាល់​ដល់​បរិស្ថាន​ដោយ​សារ​ការ​ព្រួយ​បារម្ភ​​នៃ​ការ​ឡើង​កម្ដៅ​ផែនដី។ ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​ដែល​សហគមន៍​ពិភពលោក​កំពុង​ប្រឈម​មុខ ក្រុម​ហ៊ុន​រថយន្ត​ជប៉ុន​ពិត​ជា​បាន​ឆ្លើយ​តប​ជា​វិជ្ជមាន​ដោយ​បង្កើត​រថយន្ត​ដែល​មាន​លក្ខណៈ​ល្អឥតខ្ចោះ និង​មាន​សមត្ថភាព​កាត់​បន្ថយ​កម្រិត​ការ​បញ្ចេញ​កាបូន​ក្នុង​កម្រិត​ដែល​អាច​ទទួល​យក​បាន។ កត្តា​នេះ​បាន​ធ្វើ​ឲ្យ​រថយន្ត​ជប៉ុន​ទទួល​បាន​ការ​គាំទ្រ​ពី​សំណាក់​អតិថិជន​ដែល​មាន​ចំណេះ​ដឹង និង​អ្នក​ស្រលាញ់​បរិស្ថាន​ជា​ពិសេស​ប្រទេស​អឺរ៉ុប និង​អាមេរិក​ដែល​ជា​ចំណែក​ទី​ផ្សារ​រថយន្ត​ដ៏​ធំ​ក្នុង​ពិភព​លោក។

មាន​គុណភាព​ខ្ពស់

បើ​យើង​និយាយ​ទៅ​ដល់​គុណភាព​យើង​គ្រប់​គ្នា​ប្រាកដ​ជា​នឹង​ឃើញ​ដល់​ប្រទេស​ជប៉ុន។ ប្រទេស​ជប៉ុន​គឺ​ជា​ប្រទេស​ឈាន​មុខ​គេ​ក្នុង​ការ​ផលិត​ផលិតផល​ប្រកប​ដោយ​គុណភាព គ្រឿង​ម៉ាស៊ីន​បច្ចេកវិទ្យា​ទំនើប ប្រកប​ដោយ​គុណភាព​ខ្ពស់​នៅ​ក្នុង​រថយន្ត​របស់​ខ្លួន។ រថយន្ត​ជប៉ុន​ផលិត​ដោយ​សម្ភារៈ​មាន​គុណភាព ហើយ​ពួកគេ​តែងតែ​ប្រើប្រាស់​សម្ភារៈ​ដែល​មាន​គុណភាព​ខ្ពស់​សម្រាប់​ការ​ផលិត​រថយន្ត​របស់​ខ្លួន ហើយ​លើស​ពី​នេះ​ទៅ​ទៀត​ប្រទេស​ជប៉ុន​ក៏​មាន​ច្បាប់​កំណត់​កម្រិត​គុណភាព​របស់​ផលិត​ផល​ដែល​មាន​ស្តង់​ដារ​ខ្ពស់​ផង​ដែរ។

តម្លៃ​សមរម្យ​បើ​ប្រៀប​ទៅ​នឹង​ឡាន​របស់​ប្រទេស​ដទៃ

ក្រៅ​ពី​គុណភាព​ខ្ពស់​រថយន្ត​ជប៉ុន​ល្បី​ខ្លាំង​ព្រោះ​តម្លៃ​ថោក។ គេ​អាច​ស្វែង​រក​រថយន្ត​ជប៉ុន​ដែល​គួរ​ឱ្យ​ទុក​ចិត្ត​បំផុត​ក្នុង​តម្លៃ​ថោក​ពី​កន្លែង​លក់​រថយន្ត​នានា។ ជប៉ុន​ក៏​មាន​រថយន្ត​ជជុះ​ដែរ ហើយ​តម្លៃ​រថយន្ត​ជជុះ​គឺ​ទាប​ខ្លាំង​បើ​ធៀប​នឹង​ទីផ្សារ​រថយន្ត​ជជុះ​ផ្សេង​ទៀត។ សម្រាប់​នៅ​កម្ពុជា​យើង​រថយន្ត​ជជុះ​ទាំង​នេះ​មាន​តម្លៃ​ថ្លៃ​គឺ​ដោយ​សារ​កត្តា​ពន្ធ​ មិន​មែន​ដោយ​សារ​កត្តា​តម្លៃ​ជាក់ស្តែង​របស់​រថយន្ត​ឡើយ។

សុវត្ថិភាព​ខ្ពស់

មាន​គុណភាព​ខ្ពស់​ និង​តម្លៃ​សមរម្យ​ហើយ​ព្រម​ទាំង​មាន​ប្រព័ន្ធ​សុវត្ថិភាព​ខ្ពស់​ទៀត​ផង។ ប្រព័ន្ធ​សុវត្ថិភាព​គឺ​ជា​ក្តី​កង្វល់​មួយ​របស់​អ្នក​ទិញ​រថយន្ត​គ្រប់​រូប ហើយ​អ្នក​ទិញ​រថយន្ត​​គ្រប់​រូប​ចូលចិត្ត​ទិញ​រថយន្ត​ដែល​មាន​ការ​ការពារ​សុវត្ថិភាព​កម្រិត​ខ្ពស់។ ឡាន​ជប៉ុន​មាន​ការ​ពេញចិត្ត​យ៉ាង​ខ្លាំង​ពី​អតិថិជន​របស់​ខ្លួន​សម្រាប់​បញ្ហា​សុវត្ថិភាព។

ការ​រចនា​ដ៏​ល្អ​ទាំង​ផ្នែក​ខាង​ក្នុង​នឹង​ខាង​ក្រៅ

ទាំង​រូបរាង​ខាងក្រៅ​និង​ផ្នែក​ខាង​ក្នុង​នៃ​ឡាន​ជប៉ុន​ភាគ​ច្រើន​ដែល​រចនា​ឡើង​ជា​មួយ​នឹង​កម្រិត​នៃ ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់ ហើយ​ត្រូវ​បាន​រចនា​ឡើង​ដោយ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​លម្អិត​ដែល​ធ្វើ​ឱ្យ​រថយន្ត​របស់​ពួក​គេ​លេចធ្លោ​មាន​នូវ​ផាសុកភាព និង​ភាព​ងាយ​ស្រួល​ជាច្រើន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ