មិនសូវលេចមុខដូចតួស្រីផ្សេង តែកំពូលតារា ៣ ដួងនេះចេញរឿងថ្មីលើកណាក៏ល្បីខ្លាំង   

ជាទូទៅតារាសម្ដែងកូរ៉េភាគច្រើនតែងតែឧស្សាហ៍បង្ហាញមុខក្នុងរឿងភាគជាញឹកញាប់ អ្នកខ្លះមួយឆ្នាំចេញរឿងមួយក៏មាន ឬមួយឆ្នាំពីររឿងក៏មានប្រសិនបើមានគេហៅសម្ដែងច្រើន។ ផ្ទុយទៅ​វិញ តារាស្រីកូរ៉េ ៣ ដួងខាងក្រោមនេះវិញគឺតែងតែបាត់មុខអស់រយៈពេលយូរទើបត្រលប់មកវិញលេចមុខក្នុងរឿងមួយ។ ហើយរឿងរបស់តារាស្រីទាំងអស់នេះសុទ្ធសឹងតែទទួលបានជោគជ័យ និងមានអ្នកសរសើរច្រើនជារឿងមានគុណភាព។ បែបនេះហើយទើបធ្វើឱ្យមហាជនគិតថា ពួកនាងសម្ងំជ្រើសរើសយកតែរឿងដែលមានគុណភាពទាំងបច្ចេកទេស និងស្រ្គីបដើម្បីសម្ដែងប៉ុណ្ណោះ។ តោះទៅមើលថាជានរណាខ្លះ?

១. Kim TaeRi

ចូលសិល្បៈអស់រយៈពេលជាង ៦ ឆ្នាំប៉ុន្ដែតារាស្រីវ័យ ៣១ ឆ្នាំនេះចូលរួមសម្ដែងរឿងបានតែ ២ ប៉ុណ្ណោះគឺ Mr.Sunshine ក្នុងឆ្នាំ ២០១៨ និង Twenty Five Twenty One ឆ្នាំ ២០២២។ ប៉ុន្ដែរឿងភាគទាំង ២ សុទ្ធតែទទួលបានការគាំទ្រខ្លាំងមិនធម្មតា និងត្រូវបានគេចាត់ទុកជារឿងដែលមានគុណភាពល្អ។ រឿងទាំង ២ សុទ្ធតែជារឿងដែលទាមទារឱ្យរូបនាងសម្ដែងចូលតួខ្លាំង ព្រោះមួយជារឿងបែបនយោបាយសម័យបុរាណ និងមួយទៀតជារឿងបែបមនោសញ្ចេតនាកំសត់សម្រក់ទឹកភ្នែករហូត។ ថ្វីបើមិនសូវចេញមុខសម្ដែងដូចគេ ប៉ុន្ដែបើរំលឹកដល់តារាសម្ដែងស្រីឆ្នើម Kim TaeRi តែងតែត្រូវបានគេលើកយកមកនិយាយ ខណៈរឿងដែលនាងសម្ដែងសុទ្ធតែល្អមើលខ្លាំង។  

២. Kim DaMi

ទើបតែសម្ដែងបានរឿងភាគតែ ២ មែនតែ Kim DaMi ក៏ត្រូវបានមហាជនជាច្រើនសរសើរពីការសម្ដែងរបស់នាង និងថែមទាំងលើកឡើងថានាងជាតារាស្រីម្នាក់ពូកែរើសរឿងលេង ព្រោះរយៈពេលតែ ២ ឆ្នាំប៉ុណ្ណោះអាចឈរជើងបានយ៉ាងជាប់ក្នុងវិថីសិល្បៈកូរ៉េ។ រឿងដែលនាងសម្ដែងមានដូចជា Itaewon Class ក្នុងឆ្នាំ ២០២០ និង Our Beloved Summer ឆ្នាំ ២០២១។ ​​​​​​​​​​​​​ជាពិសេសរឿង Our Beloved Summer ពិតជាមានភាពល្បីល្បាញ និងទទួលបាន Rate ខ្ពស់ថែមទៀតផង។

៣. Han Hyo Joo

ជាតារាស្រីមានប្រជាប្រិយភាពតាំងពីយូរណាស់មកហើយ ប៉ុន្ដែរូបនាងកាន់តែមានឈ្មោះល្បីខ្លាំងបន្ទាប់ពីសម្ដែងក្នុងរឿង W: Two Worlds ក្នុងឆ្នាំ ២០១៦។ កន្លងអស់រយៈពេលជាង ៥ ឆ្នាំទើបតារាស្រីវ័យ ៣៥ ឆ្នាំនេះ ត្រលប់មកសម្ដែងរឿងភាគសាជាថ្មីគឺ Happinesss។ រឿងភាគ ២ ចុងក្រោយរបស់នាងសុទ្ធតែជារឿងល្បីលំដាប់ពិភពលោក និងមានអ្នកទស្សនាច្រើនខ្លាំង ដោយសារតែសាច់រឿងជក់ចិត្តដិតអារម្មណ៍ មើលហើយភ័យបុកពោះតែម្ដង។  Han Hyo Joo ក៏ត្រូវបានគេដាក់រហស្ស័នាមជាតារាស្រីមិនសូវលេចមុខក្នុងរឿងភាគ ប៉ុន្ដែបើរូបនាងជ្រើសលេងហើយគឺដឹងតែល្បីតែម្ដង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ