ទម្រង់​បបូរ​មាត់​អាច​បញ្ជាក់​ពី​បុគ្គលិក​លក្ខណៈ​របស់​អ្នក​បាន

អ្នក​វិទ្យាសាស្ត្រ​ជា​ច្រើន​នៅ​ជុំ​វិញ​ពិភព​លោក​យល់​ថា​បបូរ​មាត់​ជា​លក្ខណៈ​ពិសេស​​មួយ​ដែល​អាច​បញ្ជាក់​ពី​បុគ្គលិក​លក្ខណៈ​របស់​មនុស្ស​បាន​។ នៅ​ពេល​ដែល​យើង​មាន​អារម្មណ៍​សប្បាយ​ចិត្ត កើត​ទុក្ខ សញ្ញាណ​រាង​កាយ​ដែល​បង្ហាញ​ចេញ​ដំបូង​គេ​គឺ​មាត់។ លោក Jean Haner ដែល​ជា​អ្នក​ជំនាញ​ក្នុង​ការ​ស្វែង​យល់​ពី​ទឹក​មុខ និង​ជា​អ្នក​និពន្ធ​នៃ​សៀវភៅ The Wisdom of Your Face បាន​លើក​ឡើង​ថា “អ្នក​កើត​មក​ព្រម​ជា​មួយ​នឹង​លក្ខណៈ​ពិសេស​ណា​មួយ​ដោយ​មាន​ហេតុផល រាល់​លក្ខណៈ​ពិសេស​ទាំង​នោះ​ជា​ផ្នែក​មួយ​នៃ​បុគ្គលិក​លក្ខណៈ​ដែល​តំណាង​ឲ្យ​អ្នក” ។ យ៉ាង​ណា​មិញ​យើង​ក្រឡេក​មក​មើល​ពី​ទម្រង់​បបូរ​មាត់​វិញ តើ​ទម្រង់​នៃ​បបូរ​មាត់​របស់​អ្នក​បង្ហាញ​ថា​អ្នក​ជា​មនុស្ស​បែប​ណា។

បបូរ​មាត់​ស្មើ​គ្នា​លើ​និង​ក្រោម

ទម្រង់​បបូរ​មាត់​ប្រភេទ​នេះ​បង្ហាញ​ថា​អ្នក​ជា​មនុស្ស​ដែល​យល់​ពី​អ្នក​ដទៃ និង​ជា​ម្ដាយ​ឪពុក​ដ៏​ប៉ិនប្រសប់។ មនុស្ស​ដែល​មាន​បបូរ​មាត់​បែប​នេះ​ដូចជា​លោក​ស្រី Angelina Jolie ជា​មនុស្ស​ម្នាក់​ដែល​តែង​តែ​ធ្វើ​ឲ្យ​អ្នក​ដទៃ​មាន​អារម្មណ៍​ថា​សុវត្ថិភាព​ ការពារ​ ខ្វាយខ្វល់ និង​យក​ចិត្ត​ទុក​ដាក់​ពី​មនុស្ស​ជុំ​វិញ​ខ្លួន​បំផុត។ មនុស្ស​ដែល​មាន​បបូរ​មាត់​បែប​នេះ​ឲ្យ​តម្លៃ​ទៅ​លើ​មិត្ត​ភាព​ និង​ទំនាក់ទំនង​លើស​អ្វីៗ​ទាំង​អស់។

បបូរ​មាត់​ស្ដើង​ទាំង​លើ​ និង​ក្រោម

មនុស្ស​ដែល​មាន​បបូរ​មាត់​ប្រភេទ​នេះ​ជា​មនុស្ស​ដែល​ស្ងៀម​ស្ងាត់ (Introvert)។ ពួក​គេ​គ្មាន​បញ្ហា​ក្នុង​ការ​នៅ​ម្នាក់​ឯង​ និង​ចូលចិត្ត​ឯករាជ្យ​ភាព។ បើ​ទោះ​បី​ជា​មនុស្ស​ដែល​មាន​បបូរ​មាត់​ប្រភេទ​នេះ​ជា​មនុស្ស​ដែល​ស្ងៀមស្ងាត់​ ក៏​មិន​មែន​មាន​ន័យ​ថា​ពួក​គេ​មិន​អាច​មាន​ទំនាក់ទំនង​ល្អ ឬក្លាយ​ជា​ដៃ​គូដ៏​ល្អ​ដែរ។ ពួក​គេ​គ្រាន់​តែ​ត្រូវ​ការ​មនុស្ស​ដែល​​ទិសដៅ​ មាន​ចំណង់​ចំណូល​ចិត្ត ទម្លាប់​ដូចគ្នា​នឹង​ពួកគេ​ប៉ុណ្ណោះ។

បបូរ​មាត់​ដែល​ក្រាស់​នៅ​កណ្ដាល

មនុស្ស​ដែល​មាន​បបូរ​មាត់​ក្រាស់​កណ្ដាល​ជា​មនុស្ស​ដែល​ចូល​ចិត្ត​នៅ​ក្នុង​ចំណោម​មនុស្ស​ជាជាង​ការ​នៅ​ម្នាក់​ឯង។ មនុស្ស​មាន​បបូរ​មាត់​ក្រាស​កណ្ដាល​ជា​ព្រលឹង​នៃ​កម្មវិធី មាន​ន័យ​ថា​ប្រសិន​បើ​កម្មវិធី​គ្មាន​វត្តមាន​ពួក​គេ​កម្មវិធី​នោះ​ហាក់​បី​ដូចជា​សោះ​កក្រោះ។ បើ​នៅ​ក្នុង​ទំនាក់​ទំនង​វិញ​ពួកគេ​អាច​ជា​មនុស្ស​ដែល​ Drama បន្តិច​ មូលហេតុ​គឺ​ដោយសារ​តែ​ពួក​គេ​ចង់​ឲ្យ​មាន​ភាព​រីករាយ និង​ការ​យក​ចិត្ត​ទុក​ដាក់​ពី​ដៃគូ​ក្នុង​ទំនាក់​ទំនង​ប៉ុណ្ណោះ។

បបូរ​មាត់​មាន​រាង​បេះដូង​នៅ​ផ្នែក​ខាង​លើ

មនុស្ស​ដែល​មាន​បបូរ​មាត់​ប្រភេទ​នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​មនុស្ស​ដែល​មាន​ភាព​ច្នៃ​ប្រឌិត​ខ្ពស់។ អ្នក​នឹង​ស្គាល់​ពួកគេ​តាម​រយៈ​ប្រសិទ្ធ​ភាព​ការងារ ឬ​សមត្ថភាព​ផ្នែក​តន្ត្រី​ដ៏​អស្ចារ្យ។ ពួក​គេ​ថែម​ទាំង​មាន​ការ​ចងចាំ​ដ៏​ល្អ​ដែល​ពួក​គេ​នឹង​ចាំ​មុខ​របស់​អ្នក​បើ​ទោះ​បី​ជា​បាន​ជួប​អ្នក​ត្រឹម​តែ​ម្ដង​ក៏​ដោយ។

បបូរមាត់ដែលមិនមានចង្អូរ

បើ​សិន​ជា​អ្នក​ជា​មនុស្ស​ដែល​មាន​បបូរ​មាត់​ប្រភេទ​នេះ​ អ្នក​នឹង​ជា​មនុស្ស​ដែល​មាន​ចិត្ត​ល្អ។ មនុស្ស​ដែល​មាន​បបូរ​មាត់​ប្រភេទ​នេះ​អាច​ជា​មនុស្ស​ដែល​ងាយ​នឹង​សោកសៅ និង​ប៉ះពាល់​អារម្មណ៍​ដោយ​ភាព​មិន​យុត្តិធម៌។ ពួកគេ​ជា​មនុស្ស​ដែល​ចូល​ចិត្ត​ជួយ​អ្នក​ដទៃ និង​ចូលចិត្ត​បង្ហាញ​ការ​យល់​ឃើញ​ចំពោះ​អ្នក​ដទៃ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ