គម្រប់ព្រះជន្ម ១០ ព្រះវស្សា ព្រះនាងតូច ជេនណា ទទួលបានពាក្យថ្វាយព្រះពរច្រើន

ថ្ងៃ​ទី១១ ខែ​មីនា ឆ្នាំ ២០២២ នេះ គឺជា​ថ្ងៃ​គម្រប់​ព្រះជន្ម ១០ ព្រះវស្សា​របស់​ព្រះនាង​តូច នរោត្តម ជេនណា។ ក្នុង​នោះ​ដែរ គេ​ឃើញ​មាន​មហាជន​ដែល​ជា​ហ្វេន​ៗ​ព្រះនាង​បាន​នាំ​គ្នា​ចូល​មកComment ថ្វាយ​ព្រះ​ពរ​ព្រះ​ពី​ចម្ងាយ ចំណែក​អ្នក​ខ្លះ​ទៀត​ក៏​បាន​ពោល​សរសើរ​ពី​សម្រស់​របស់​ព្រះនាង​ក្នុង​ព្រះជន្ម ១០ ព្រះវស្សា ព្រម​ទាំង​បង្ហាញ​ក្ដី​ស្រឡាញ់​យ៉ាង​ធំធេង​ចំពោះ​ទ្រង់​ថែម​ទៀត​ផង។

ក្នុង​ឱកាស​គម្រប់​ព្រះជន្ម ១០ វស្សា​នៅ​ថ្ងៃនេះ ទំព័រ​ហ្វេស​ប៊ុក​ផ្លូវការ​របស់​ព្រះនាងតូច នរោត្តម ជេនណា បាន​បង្ហោះ​រៀបរាប់​ថា៖ «រីករាយ​ថ្ងៃ​កំណើត​នៃ​ខ្ញុំ ជេនណា គម្រប់ ១០ ឆ្នាំ

ខ្ញុំ​ម្ចាស់នាង​ខ្ញុំ​សូម​អរ​ព្រះគុណនិង​សូម​អរគុណចំពោះ​សម្ដេចព្រះអង្គ​ម្ចាស់ព្រះអង្គ​ម្ចាស់​ក្សត្រីអ្នក​អង្គ​ម្ចាស់ ឯកឧត្ដម លោកជំទាវ លោកតា លោកយាយ ពុកម៉ែ​មាមីង​ជិត​ឆ្ងាយ​ទាំងអស់​ដែល​បាន​សរសេរ​សារ​ជូនពរនិង​ជូន​កាដូ​ជា​បន្ត​បន្ទាប់​មក​កាន់​ខ្ញុំ​ម្ចាស់នាង​ខ្ញុំ​ក្នុង​ថ្ងៃ​រំលឹក​កំណើត គម្រប់ ១០ ឆ្នាំ នាថ្ងៃទី១១ ខែ​មីនា ឆ្នាំ២០២២នេះ។ ក្នុង​ឱកាស​នេះ ខ្ញុំម្ចាស់ សូម​អរ​ព្រះ​គុណ​ដោយ​ក្តី​ស្រឡាញ់​រក​ទី​បំផុត​គ្មានចំពោះ​សម្ដេច​តា​ព្រះ​មហិស្សរា នរោត្តម ចក្រពង្ស់ និង​ព្រះ​មាតា​ខ្ញុំព្រះអង្គ​ម្ចាស់​ក្សត្រី នរោត្តម បុប្ផារី ដែល​បាន​ផ្ដល់​ក្ដី​ស្រឡាញ់ថ្នាក់ថ្នម​ថែ​រក្សានិង​ផ្ដល់​ឱកាស​ដល់​ខ្ញុំ​ម្ចាស់​អាច​បំពេញ​ក្តី​ស្រឡាញ់​លើ​វិស័យ​សិល្បៈ​ខ្មែរ។»

ព្រះនាង​តូច បន្ត​ថា៖ «ខ្ញុំ​ក៏​សូម​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ពូ សារ៉ា សុផាណា,ពូ Lenin អ្នក​ដឹក​នាំ​ផលិត​វីដេអូព្រមទាំង​បុគ្គលិក​នៃ​ក្រុមហ៊ុន NCJ Empire Studio គ្រប់គ្នា ក៏​ដូច​ជា​បង Cham Nou “Jimmy” ក្រុមហ៊ុន Space Creative Marketing – SCM បង​វីរៈ វ៉ារ៉ានី និង បង យាង វណ្ឌី ដែល​បាន​ជួយ​ការងារ​ជាច្រើននិង​លើក​ទឹកចិត្ត​ខ្ញុំ​តាំងពី​ដើម​រហូត​ដល់​ថ្ងៃនេះ។

ខ្ញុំម្ចាស់ នាង​ខ្ញុំ​មិន​ភ្លេច​អរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​មហាជន​ទាំងអស់​ដែល​ស្រឡាញ់​ចូលចិត្ត​ខ្ញុំហើយ​ខ្ញុំ​មាន​ពាក្យ​ក្នុង​ចិត្ត​មួយ​យ៉ាង​ខ្លី​ថាខ្ញុំ​ស្រឡាញ់​អ្នក​ទាំងអស់​គ្នា។

ខ្ញុំម្ចាស់ នាង​ខ្ញុំ​ក៏​សូម​ថ្វាយ​ព្រះពរនិង​ជូនពរ សម្ដេច ព្រះអង្គម្ចាស់ ព្រះអង្គម្ចាស់ក្សត្រី អ្នកអង្គម្ចាស់ ឯកឧត្ដម លោកជំទាវ លោកតា លោកយាយ ពុក​ម៉ែ​មាមីង​ជិត​ឆ្ងាយ​ទាំងអស់​ជួប​តែ​សំណាង​ល្អ សុខសប្បាយ ជួប​តែ​ព្រះ​ពុទ្ធពរនិង​ពុទ្ធពរ​ទាំង​បួន​ប្រការ​កុំ​បី​ឃ្លាងឃ្លាតឡើយ»។

ព្រះនាង​តូច នរោត្តម ជេនណា ជា​សែ​រាជវង្ស​ខ្មែរ​ដែល​កំពុង​មាន​ប្រជាប្រិយ និង ការ​គាំទ្រ​ខ្លាំង​សម្បើម​។ ត្រឹម​ព្រះជន្មាយុ ១០ ព្រះ​វស្សា តែ​រាជធីតា​ដែល​ពេញ​ដោយ​ព្រះ​សមត្ថភាព មាន​ស្នាម​ព្រះហស្ថ​លើ​វិស័យ​សិល្បៈ​វប្បធម៌ និង​សង្គម​ជាច្រើន​នឹក​ស្មាន​មិន​ដល់។

ព្រះនាង​តូច នរោត្តម ជេនណា មាន​គោរមងារ​ផ្លូវ​ការ​ថា អ្នក​អង្គ​ម្ចាស់​ក្សត្រិយ៍ នរោត្ដម ជេនណា «Princess Jenna Norodom»។ ព្រះនាង​ត្រូវ​ជា​ព្រះ​រាជនត្តា (ចៅស្រី) ព្រះ​ករុណា​ព្រះបាទ​សម្តេច នរោត្តម សីហនុ ព្រះបរមរតន​កោដ្ឋ​ជាទី​គោរព​សក្ការ​ដ៏​ខ្ពង់ខ្ពស់​បំផុត និង​ជា​ព្រះ​ស្ថាបនិក​នៃ​មូលនិធិ​មុទិតា និង​ជា​ព្រះ​ភាគិនេយ្យា (ក្មួយស្រី) នៃ​ព្រះ​ករុណា​ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី។

ទ្រង់​មិន​បាន​ប្រសូត​នៅ​ស្រុក​ខ្មែរ​ទេ គឺ​ទ្រង់​ប្រសូត​នៅ​ទី​ក្រុង​ប៉ារីស ប្រទេស​បារាំង ថ្ងៃ​ទី ១១ ខែ​មិនា គ្រឹស្តសករាជ ២០១១ ត្រូវ​នឹង​ឆ្នាំ​ថោះ។

ព្រះនាង​តូច នរោត្តម ជេនណា មាន​សែ​លោហិត​ខ្មែរ​កាត់​បារាំង (បិតា​ជា​ជន​ជាតិ​បារាំង) ចំណែក​ឯ​មាតា​គឺ អ្នក​អង្គ​ម្ចាស់​ក្សត្រិយ៍ នរោត្តម បុប្ផារី។ ព្រះនាង​បាន​យាង​មក​រស់នៅ​ដែនដី​សុវណ្ណភូមិ​ជាមួយ​គ្រួសារ​នៅក្នុងឆ្នាំ២០១៥ ក្នុង​ជន្មាយុ ៤ ព្រះវស្សា។ ក្នុង​ព្រះជន្ម ៥ ព្រះវស្សា ព្រះនាង​អាច​និយាយ​បាន​ដល់​ទៅ ៥ ភាសា គឺ​ភាសា​កំណើត ភាសាខ្មែរ បារាំង ចិន ថៃ និង​ភាសា​អង់គ្លេស យ៉ាង​ស្ទាត់​ជំនាញ។ 

ក្នុង​ព្រះជន្ម ៦ ព្រះវស្សា ព្រះនាង​តូច​ផ្ដើម​បទពិសោធន៍​ជា​តារា​សម្ដែង​ភាព​យន្ត ច្រៀង និង រាំ​របាំ​អប្សរា​លើ​វិថី​សិល្បៈ និង​ឆាក​មហោស្រព​បាន​យ៉ាង​គួរ​ឱ្យ​ស្ងើចសរសើរ។ ក្នុង​ថ្ងៃ​ចម្រើន​ព្រះជន្ម​ចូល​វ័យ ៨ ព្រះវស្សា របស់​ព្រះនាង ព្រះនាង​តូច​បាន​ក្លាយ​ជា ឯកអគ្គរាជទូត​សុឆន្ទៈ Royal Brand របស់ Cellcard។ ព្រះនាង​តូច នរោត្ដម ជេនណា បាន​ចុះហត្ថលេខា​ជា​ផ្លូវការ ទទួល​តែងតាំង​ជា​ព្រះរាជ​ទូត​សុឆន្ទៈ ប្រចាំ​ក្រុមហ៊ុន អ&អេហ្វ ប្រផឹធី (ខេមបូឌា) នៅ​ព្រះជន្ម ៩ ព្រះវស្សា។ បច្ចុប្បន្ន ព្រះនាង​តូច បាន​សម្រេច​សមិទ្ធផល​ភាពយន្ត​ភាគ​ចំនួន ២ គួរ​ជាទី​កោតសរសើរ និង​កំពុង​ផ្ទុះ​ល្បី​កក្រើក គឺ​រឿង «ទេពធីតា​ព្កុល​មាស» និង «នគរ​មាស» របស់​ទូរទស្សន៍ CTN ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ