មិនមែន​សម្រស់ មុខ​មាត់ តែ​ ​៥ យ៉ាង​នេះ​ស្រីៗ​ធ្វើ​ឲ្យ​បុរស​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​

តើ​អ្នក​មាន​ធ្លាប់​ឆ្ងល់​ទេ​ថា​ហេតុ​អ្វី​បាន​ជា​នារី​ខ្លះ​មាន​ភាព​ទាក់​ទាញ​ជាង​នារី​ដទៃ ទាំងដែលសម្រស់មិនសូវជាលេចធ្លោប៉ុន្មានផងនោះ។ ភាព​ស្រស់​ស្អាត​តែ​មួយ​មិន​មែន​ជា​កត្តា​សំខាន់​បំផុត​ឡើយ​ តែអាថ៌កំបាំង​ដែល​ធ្វើ​ឲ្យ​បុរស​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​​មិន​មែន​មាន​ត្រឹម​តែ​ភាព​ស្រស់​ស្អាត​ម្យ៉ាង​ទេ​ វា​មាន​កត្តា​ជា​ច្រើន​ផ្សេង​ទៀត។ ខាង​ក្រោម​នេះ​គឺ​ជា​រឿង​ ៥ យ៉ាង​ដែល​ធ្វើ​ឲ្យ​បុរស​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​អ្នក។

ចំណេះ​ដឹង ឬ​ភាព​វៃ​ឆ្លាត

មនុស្ស​ស្រី​អាច​ជា​មាន​ភាព​ទន់​ខ្សោយ ឬ​អារម្មណ៍​ទន់​ជ្រាយ​ជាង​បុរស​បន្តិច​ ប៉ុន្តែ​អ្នក​មិន​ចាំ​បាច់​ត្រូវ​តែ​យំ​រាល់​ពេល​ដែល​មាន​បញ្ហា​បន្តិច​បន្តួច​ឡើយ។ មនុស្ស​ស្រី​ដែល​​វៃ​ឆ្លាត​ មាន​ IQ ខ្ពស់​អាច​លើក​ទឹក​ចិត្ត​ដៃគូ​របស់​ខ្លួន​នៅ​ពេល​ដែល​ពួក​គេ​ត្រូវ​ការ ដែល​វា​ជា​កត្តា​ដែល​ធ្វើ​ឲ្យ​បុរស​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​ដោយ​មិន​ដឹង​ខ្លួន។ មនុស្ស​ស្រី​វៃ​ឆ្លាត នាង​នឹង​និយាយ​អ្វី​ដែល​គួរ​និយាយ​ជំនួស​ឲ្យ​ការ​ខូច​ចិត្ត​ ឬ Drama ​ដែល​មិន​ចាំ​បាច់។

ស្នាម​ញញឹម

មនុស្ស​ប្រុស​ភាគ​ច្រើន​ឈ្លក់​វង្វេង​នឹង​ស្នាម​ញញឹម​។ ស្នាម​ញញឹម​ជា​ភាព​ស្រស់​ស្អាត​ដែល​ចេញ​ពី​ខាង​ក្នុង​ និង​ផ្អែម​ល្ហែម​បំផុត។ ប៉ុន្តែ​ត្រូវ​ចាំ​ថា​កុំ​បង្ខំ​ខ្លួន​ឯង​ឲ្យ​ញញឹម ដោយ​ហេតុ​ថា​ការ​បង្ខំ​ខ្លួន​ឯង​ដើម្បី​អ្នក​ដទៃ​ប្រៀប​ដូចជា​ការ​ធ្វើ​បាប​ខ្លួន​ឯង​អ៊ីចឹង។ យ៉ាងណា​មនុស្ស​ប្រុស​ចូល​ចិត្ត​មនុស្ស​ដែល​សើច​នូវ​សំណើច​ដែល​ខ្លួន​បង្កើត និង​សប្បាយ​រីករាយ​ពេល​នៅ​ក្បែរ​ពួក​គេ​។ ដូច្នេះ​ហើយ​បាន​ជា​ស្នាម​ញញឹម​របស់​អ្នក​អាច​យក​ឈ្នះ​ចិត្ត​គេ​បាន។

ចិត្ត​ល្អ

​ចិត្ត​ល្អ​ជា​ភាព​ទាក់ទាញ​មួយ​ដែល​មាន​សម្រាប់​មនុស្ស​គ្រប់​គ្នា​មិន​ថា​តែ​ជា​មនុស្ស​ស្រី​នោះ​ទេ។ ភាព​ទន់​ភ្លន់ និង​ការ​និយាយ​ស្ដី​បែប​គួរ​ឲ្យ​គោរព​របស់​អ្នក​ទៅ​កាន់​អ្នក​ដទៃ​គឺ​ជា​រឿង​សំខាន់។ ភាព​ចិត្ត​ល្អ​អាច​ធ្វើ​ឲ្យ​អ្នក​ដទៃ​ចូល​ចិត្ត​ស្រលាញ់ ហើយវា​មិន​ត្រឹម​តែ​ដើម្បី​បង្ហាញ​ទៅ​កាន់​ដៃគូ​របស់​ប៉ុណ្ណោះ​ទេ​តែ​វា​ក៏​ជា​រឿង​ដែល​ល្អ​សម្រាប់​ខ្លួន​អ្នក​ និង​សង្គម​ផង​ដែរ។

ភាព​ទាក់​ទាញ​ខាង​ក្រៅ

អ្នក​កាសែត​ដ៏​ល្បី​ឈ្មោះ​ម្នាក់​និយាយ​ថា​ មនុស្ស​ប្រុស​ស្រលាញ់​នារី​ម្នាក់​តាម​រយៈ​ភ្នែក​របស់​គាត់ ខណៈ​មនុស្ស​ស្រី​ស្រលាញ់​បុរស​ម្នាក់​តាម​រយៈ​អ្វី​ដែល​នាង​បាន​ឮ។ កត្តា​ខាង​ក្រៅ​ដូចជា​ភាព​រស់​រាយ​រាក់​ទាក់​ និង​ស្នាម​ញញឹម​ដ៏​ស្រស់​ស្អាត​គឺ​ជា​ភាព​ទាក់​ទាញ​មួយ​ទៅ​ដល់​មនុស្ស​ប្រុស​ ដែល​វា​ស្រដៀង​ទៅ​នឹង​ការ​ស្លៀក​បំពាក់​ ឬ​ការ​តុប​តែង​ខ្លួន​ដ៏​ស្រស់​ស្អាត​ដែល​ជួយ​បង្កើន​ភាព​ទាក់​ទាញ​។

កុំ​បង្ហាញ​ពី​អារម្មណ៍​របស់​ខ្លួន​ឯង​ខ្លាំង​ពេក

បើ​ទោះ​បី​ជា​អ្នក​ចូល​ចិត្ត​គេ​ប៉ុនណា​ក៏​ដោយ​ អ្នក​គួរ​បណ្ដោយ​ឲ្យ​គេ​ព្យាយាម​ឲ្យ​អស់​ពី​សមត្ថភាព។ កុំ​ព្យាយាម​ធ្វើ​គ្រប់​យ៉ាង​ដើម្បី​ផ្គាប់​ចិត្ត​ដៃគូ​របស់​អ្នក​ឲ្យ​សោះ​។ អ្នក​អាច​ចំណាយ​ពេល​ជា​មួយ​នឹង​គេ​ប៉ុន្តែ​ត្រូវ​តែ​ច្បាស់​ក្នុង​ចិត្ត​ដែល​ថា​គេ​ក៏​ចូលចិត្ត​អ្នក​ ចៀសវាង​ការ​បង្ហាញ​ក្ដី​ស្រលាញ់​ និង​ធ្វើ​អ្វីៗ​គ្រប់​យ៉ាង​ដើម្បី​គេ​តែ​ម្ខាង​ដែល​មិន​សម​តម្លៃ។ ការ​យល់​ពី​តម្លៃ​ខ្លួន​ឯង​គឺ​ជា​ភាព​ទាក់​ទាញ​ពិត​ប្រាកដ​ដែល​មិន​ចេះ​រីងរៃ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ