ខែត្រជាក់ធ្លាក់ខ្យល់ ៤ វិធីនេះជួយការពារបបូរមាត់មិនឱ្យប្រេះស្ងួត

ជាធម្មតាខែត្រជាក់ភាគច្រើនមនុស្សយើងតែងតែជួបបញ្ហាបបូរមាត់ប្រេះស្ងួត និងមិនសូវមានសំណើមនោះទេ។ ពេលខ្លះវាក៏អាចបង្កឱ្យមានការឈឺចាប់ផងដែរ។ ដូច្នេះថ្ងៃនេះ AMS នឹងមកចែករំលែកនូវ ៤ គន្លឹះជួយការពារបបូរមាត់មិនឱ្យប្រេះ និងរក្សាសំណើម៖

១. ជម្រុះកោសិកាចាស់រាល់សប្ដាហ៍

វាជារឿងចាំបាច់ក្នុងការជម្រុះកោសិកាចាស់ៗចេញរៀងរាល់សប្ដាហ៍ ដូច្នេះនៅពេលដែលយើងផ្ដល់សំណើមឱ្យបបូរ វានឹងស្រូបយកសារធាតុសំណើមបានល្អ។ ចំពោះវិធីក្នុងការជម្រុះវិញ យើងអាចប្រើស្រ្កាប ឬច្រាស់ដុសធ្មេញដែលមានសរសៃទន់ៗមកត្រដុសលើបបូរមាត់ក៏បាន។

២. ជ្រើសរើសក្រែមលាបមាត់ដែលមានវីតាមីន និង SPF

ការជ្រើសរើសប្រភេទក្រែមលាបមាត់ក្នុងខែត្រជាក់គឺគួរតែពិនិត្យឱ្យបានច្បាស់បន្តិចដោយត្រូវជ្រើសរើសក្រែមប្រភេទដែលមានសារធាតុចិញ្ចឹមដូចជា​វីតាមីន C វីតាមីន E ស័ង្កសី និងគ្លីសេរីនជាដើម។ ចំពោះ SPF វិញចាំបាច់គួរតែមាននៅក្នុងនោះដែរមិនថាស្ថិតក្នុងរដូវណាក៏ដោយព្រោះវាអាចជួយការពារស្បែកបបូរមាត់ការរលាក និងបំផ្លាញពីពន្លឺព្រះអាទិត្យផងដែរ។ វានឹងកាន់តែប្រសើរប្រសិនបើយើងប្រើក្រែមចិញ្ចឹមស្បែកមាត់នៅពេលយប់ (lip sleeping mask) ព្រោះវានឹងចូលទៅពង្រឹងសុខភាពស្បែកមាត់ ហើយមិនងាយធ្វើឱ្យបបូរមាត់ឡើងខ្មៅ ឬប្រេះស្ងួតឡើយ។

៣. ផឹកទឹក​ឱ្យបានច្រើន

ការផឹកទឹកមិនបានគ្រប់គ្រាន់ក៏ជាចំណែកមួយធ្វើឱ្យបបូរមាត់ប្រែជាស្ងួត ក្រៀមប្រេះ និងអាចបណ្ដាលឱ្យមានភាពឈឺចាប់ផងដែរ។ ការពឹងផ្អែកតែលើការប្រើប្រាស់ផលិតផលតែមួយមុខនឹងមិនអាចជួយអ្វីបានច្រើននោះទេ។ ដូច្នេះយើងគួរតែផឹកទឹកឱ្យបានពីចន្លោះ ៦-៨ កែវក្នុងមួយថ្ងៃនឹងជួយផលិតជាតិសំណើមបានកាន់តែច្រើន ប៉ុន្តែប្រសិនបើបានផឹកច្រើនជាងនេះ នោះមិនត្រឹមតែជួយដល់ស្បែកបបូរមាត់ទេ វាថែមទាំងជួយបានពេញមួយរាងកាយទៀតផង។

៤. គួរជៀសវាងប្រើក្រែមលាបមាត់ដែលមានសាច់ស្ងួត

ក្រែមលាបមាត់ប្រភេទផ្ដល់សំណើមមិនត្រឹមជាប់ពណ៌បានយូរជាងក្រែមប្រភេទស្ងួត (matte lipstick) ទេ វាថែមទាំងជួយការពារបបូរមាត់មិនឱ្យប្រេះស្ងួតទៀតផង។ ការជ្រើសរើសក្រែមលាបមាត់ដែលមានសាច់ស្ងួតពេក ជូនកាលវាអាចធ្វើឱ្យបបូរមាត់ប្រែជាស្ងួត បាត់បង់សំណើម ឆាប់ជ្រួញ និងឡើងខ្មៅជាដើម៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ទីក្រុងហូជីមិញត្រៀមបើកការដ្ឋានសាងសង់ខ្សែរថភ្លើងក្រោមដីថ្មីចំនួន ៣ ខ្សែ ក្នុងតម្លៃ ៩.៦ ប៊ីលានដុល្លារ

ទីក្រុងហូជីមិញ ប្រទេសវៀតណាម មានផែនការពង្រីកបណ្តាញរថភ្លើងក្រោមដីជាមួយនឹងខ្សែថ្មីចំនួន ៣ ខ្សែ ដោយគ្រោងបើកការដ្ឋានសាងសង់ក្នុងត្រីមាសទី ៤ ឆ្នាំនេះ ជាមួយនឹងកញ្ចប់

គ្រប់ខេត្ត រាជធានីនៃកម្ពុជា នឹងជួបប្រទះភ្លៀងធ្លាក់ រួមជាមួយខ្យល់កន្ត្រាក់ ហើយក៏មានលាយឡំផ្គរ រន្ទះរហូតដល់ដាច់ខែនេះ

ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម​បាន​ជូន​ដំណឹង ស្ដី​ពី​អាកាសធាតុ ដោយ​បញ្ជាក់​យ៉ាង​ច្បាស់​ថា ចាប់ពី​ថ្ងៃ ២៤ ដល់​ថ្ងៃ ៣០ ខែ​កញ្ញា ឆ្នាំ ២០២៦ ប្រទេស​កម្ពុជា​នឹង​មាន​

ចិនហាមឃាត់រឿង AI រាប់ម៉ឺនរឿងដែលមាន “អត្ថន័យមិនសមរម្យ និងអាចបង្កគ្រោះថ្នាក់”

ទីភ្នាក់ងារនិយតកម្មមាតិកាវីដេអូខ្លីរបស់ប្រទេសចិន បានលុបចោលភាពយន្តខ្លីចំនួន ៦៨ ០០០ ចំណងជើង ដែលមាន "អត្ថន័យមិនសមរម្យ និងអាចបង្កគ្រោះថ្នាក់" ដោយក្នុងនោះជាភាពយន្ត

សម្ពាធក្នុងការមានផ្ទះ មានឡានមុនរៀបការ បង្កបន្ទុកផ្លូវចិត្តធ្ងន់ធ្ងរក្នុងចំណោមយុវជនវៀតណាម

សម្ពាធសង្គមក្នុងការរកលុយទិញផ្ទះ និងរថយន្តផ្ទាល់ខ្លួនឱ្យបានមុនពេលរៀបការ កំពុងបង្ខំឱ្យយុវជនវៀតណាមជាច្រើនត្រូវរ៉ាប់រងការងារច្រើនក្នុងពេលតែមួយ និងពឹងផ្អែកលើ

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្