ដើម្បី​ខ្លួន​ឯង​គួរ​គប្បី​គិត​គូរ​រឿង​ទាំង​នេះ​ មិន​ថា​​អ្នក​អាយុ​ប៉ុនណា​នោះ​ទេ

មនុស្ស​ម្នាក់​ដែល​កំណត់​ក្ដី​សុខ​​របស់​អ្នក​គឺ​ជា​អ្នក មនុស្ស​ដែល​កំណត់​អនាគត​របស់​អ្នក​ក៏​ជា​អ្នក​ អ្វីៗ​គ្រប់​យ៉ាង​គឺ​នៅ​លើ​អ្នក និង​ការ​គិត​របស់​អ្នក​។ គ្មាន​នរណា​ម្នាក់​ក្នុង​លោក​នេះ​អាច​ដាក់​ព្រំ​ដែន​កំណត់​លើ​ខ្លួន​អ្នក​បាន​ឡើយ​ដរាប​អ្នក​មិន​ព្រម​ទទួល​យក​វា។ ខាង​ក្រោម​នេះ​គឺ​ជា​រឿង​ដែល​អ្នក​គួរ​គប្បី​ធ្វើ​ដើម្បី​ខ្លួន​ឯង​ មិន​ថា​អ្នក​មាន​អាយុ​ប៉ុនណា​នោះ​ទេ។

១ ឈប់​ខ្វល់​ខ្វាយ​ពី​ការ​គិត​របស់​អ្នក​ដទៃ

សូម​កុំ​ឲ្យ​ការ​គិត​ ឬ​សម្ដី​របស់​អ្នក​ដទៃ​សម្រេច​ចិត្ត​ចំពោះ​ខ្លួន​អ្នក ហេតុ​ផល​ត្រូវ​ឬ​ខុស​អាស្រ័យ​លើ​កម្រិត​បញ្ញា​របស់​ពួកគេ​ ប៉ុន្តែ​សុខ​ឬ​ទុក្ខ យើង​ជា​អ្នក​កំណត់​ដោយ​ខ្លួន​ឯង​នៅ​ក្នុង​ចិត្ត។ ដូច្នេះ​ហើយ​​អ្វី​ដែល​អ្នក​គិត​ថា​ត្រឹម​ត្រូវ​ មិន​ប៉ះពាល់​ដល់​អ្នក​ដទៃ ហើយ​អ្នក​មាន​ក្ដី​សុខ​ចូរ​ធ្វើ​វា​ចុះ។

២ ឈប់​យក​លេស​ច្រើន​

វិធី​ដែល​ជួយ​ឲ្យ​អ្នក​គេច​ពី​ការធ្វើ​​អ្វី​មួយ​គឺ​ការ​បង្កើត​លេស។ ក៏​ប៉ុន្តែ​បញ្ហា​នៅ​ត្រង់​ថា​អ្នក​មិន​អាច​គេច​ពី​រឿង​នោះ​បាន​ពេញ​មួយ​ជីវិត​នោះ​ទេ។ ដូច្នេះ​ហើយ​រៀន​ប្រឈម​មុខ​នឹង​វា ឬ​ចាប់​ផ្ដើម​សាក​ល្បង​ធ្វើ​វា​ទាន់​នៅ​មាន​ឱកាស​ និង​លទ្ធភាព។ ម្យ៉ាង​ទៀត​កុំ​ឲ្យ​ភាព​ខ្ជិល​គ្រប់​គ្រង​អ្នក​បាន​ដោយ​ឲ្យ​វា​បង្កើត​លេស​រាល់​ពេល​ដែល​ត្រូវ​ធ្វើ​អ្វី​មួយ​ដូចជា​ការ​ហាត់​ប្រាណ ឬ​បំបាត់​ទម្លាប់​អាក្រក់​ជា​ដើម។

៣ ឈប់​គិត​ច្រើន ឬ​ខ្វល់​ខ្វាយ​ពី​រឿង​ដែល​បាន​កើត​ឡើង​រួច​ហើយ

រឿង​ដែល​ធ្វើ​ឲ្យ​មនុស្ស​គិត​នឹង​ខ្វល់​ខ្វាយ​ច្រើន​​មាន​ ២ គឺ​អតីតកាល និង​អនាគត។ រឿង​ដែល​បាន​កន្លង​ហួស​ទៅ​ហើយ​ឲ្យ​ហួស​ទៅ​ចុះ​ព្រោះ​ថា​បើ​ទោះ​បី​ជា​ខំ​ប្រឹង​គិត​យ៉ាង​ណា​ក៏​មិន​អាច​កែប្រែ​អ្វី​បាន​ឡើយ។ ឯ​រឿង​អនាគត​ក៏​ដូច​គ្នា​ កុំព្យាយាម​គ្រប់​គ្រង​រឿង​ដែល​អ្នក​មិន​អាច​គ្រប់​គ្រង​បាន​ និង​ខ្វល់​ខ្វាយ​ពី​វា​ខ្លាំង​ពេក​រហូត​ធ្វើ​បាប​ខ្លួន​ឯង។ អ្នក​គួរ​តែ​ផ្ដោត​ទៅ​លើ​បច្ចុប្បន្ន​ភាព​ឲ្យ​បាន​ច្រើន​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ អ្នក​មិន​អាច​កែប្រែ​អតីត​កាល​បាន​ប៉ុន្តែ​ការ​ផ្ដោត​លើ​បច្ចុប្បន្នភាព​ឲ្យ​បាន​ល្អ​ដើម្បី​ធានា​ថា​នឹង​គ្មាន​អតីតកាល​បែប​នោះ​ទៀត ហើយ​បច្ចុប្បន្ន​ភាព​ដ៏​ល្អ​របស់​អ្នក​នេះ​នឹង​កំណត់​អនាគត​កាល​របស់​អ្នក​ដោយ​ខ្លួន​ឯង​ដោយ​អ្នក​មិន​ចាំ​បាច់​ខ្វល់​ខ្វាយ​ពី​វា​ច្រើន​ពេក​នោះ​ទេ។

៤ ឈប់​នៅ​ដល់​យប់​ជ្រៅ​

ជា​រៀង​រាល់​ពេល​ដែល​អ្នក​នៅ​ដល់​យប់​ជ្រៅ​ សុខភាព​របស់​អ្នក​នឹង​ចាប់​ផ្ដើម​ចុះ​ខ្សោយ​បន្តិច​ម្ដងៗ​បើ​ទោះ​ជា​អ្នក​មាន​សុខភាព​មាំមួន​ ក៏​យូរ​ៗ​ទៅ​សុខភាព​អ្នក​ទ្រុឌទ្រោម​មិន​ខាន។ សុខភាព​គឺ​ជា​រឿង​ចម្បង​បំផុត​ដែល​ត្រូវ​គិត​ដល់​ក្នុង​ជីវិត លុយ​បាត់​បង់​ហើយ​អាច​រក​មក​វិញ​បាន ប៉ុន្តែ​បើ​បាត់បង់​សុខភាព​ហើយ​នោះ​អ្វីៗ​ដែល​អ្នក​មាន​ក៏​ប្រែ​ជា​គ្មាន​ន័យ​៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ