ប៉ូលិសសួរដេញដោលមេ HYBE អស់ពេល ១៣ម៉ោង ពាក់ព័ន្ធករណីក្លែងបន្លំ

កាលពីថ្ងៃចន្ទ ទី១៥ ខែកញ្ញា នេះ លោក Bang Si​ Hyuk ប្រធានក្រុមហ៊ុន HYBE បានចូលខ្លួនផ្ដល់ចម្លើយអស់ពេល ១៣ម៉ោង ទាក់ទងនឹងការសង្ស័យដែលថា លោកបានបោកប្រាស់ម្ចាស់ភាគហ៊ុន ដើម្បីស្វែងរកប្រាក់ចំណេញដោយខុសច្បាប់។

សារព័ត៌មាន The Korea Times បានចុះផ្សាយថា នៅវេលាម៉ោង ១០ព្រឹកក្នុងថ្ងៃតែមួយនេះ លោក Bang Si Hyuk បានបង្ហាញវត្តមាននៅឯអង្គភាពស៊ើបអង្កេតឧក្រិដ្ឋកម្មហិរញ្ញវត្ថុ របស់ទីភ្នាក់ងារប៉ូលិសក្រុងសេអ៊ូល ដោយគ្រានោះ លោកបានប្រាប់អ្នកសារព័ត៌មានថា៖ “ខ្ញុំសុំទោសដែលបង្កឱ្យមានការព្រួយបារម្ភ។ ខ្ញុំនឹងព្យាយាមចូលរួមដោយស្ម័គ្រស្មោះ នៅក្នុងការស៊ើបអង្កេតថ្ងៃនេះ”។

យ៉ាងណាមិញ ការចូលខ្លួនស្រាយបំភ្លឺខាងលើ បានអូសបន្លាយអស់ពេលជាង ១៣ម៉ោង ដោយលោកបានចាកចេញពីអង្គភាពស៊ើបអង្កេតឧក្រិដ្ឋកម្មហិរញ្ញវត្ថុវិញ នៅម៉ោង ១១៖ ២៨នាទីយប់។ បន្ថែមពីនេះ លោកក៏បានបដិសេធមិនឆ្លើយសំណួរបស់អ្នកកាសែត និងដើរតម្រង់ទៅកាន់រថយន្តដោយមានអង្គរក្សជុំជិត។

សូមរំឭកថា កន្លងមកប៉ូលិសបានដាក់ការសង្ស័យទៅលើលោក Bang Si Hyuk និងអតីតនាយកប្រតិបត្តិម្នាក់ទៀត ដោយមានការលើកឡើងថា អ្នកទាំងពីរបានបោកបញ្ឆោតម្ចាស់ភាគហ៊ុនដើមរបស់ក្រុមហ៊ុន HYBE នៅគ្រាដែលក្រុមហ៊ុនបានធ្វើ IPO ឬដាក់លក់ភាគហ៊ុនជាសាធារណៈលើកដំបូង។

ទន្ទឹមគ្នានឹងការសង្ស័យនេះ ក្រុមអ្នកស៊ើបអង្កេតជឿជាក់ថា លោក Bang Si Hyuk អាចនឹងទទួលបានប្រាក់ចំណេញប្រហែល ១៩០ ពាន់លានវ៉ុន ឬប្រមាណ ១៣៨ លានដុល្លារអាមេរិក ក្រោមកិច្ចសន្យាដែលលោកអាចទទួលបានប្រាក់មិនក្រោម ៣០ភាគរយ ពីការលក់ភាគហ៊ុន ឬធ្វើ IPO កាលពីឆ្នាំ ២០២០។

ជំហានបន្តពីនេះ ប៉ូលិសនឹងត្រួតពិនិត្យលើចម្លើយរបស់លោក Bang Si Hyuk មុននឹងសម្រេចទិសដៅនៃការស៊ើបអង្កេតបន្តទៀត ខណៈដែលមន្ត្រីតុលាការពិសេសមកពីការិយាល័យត្រួតពិនិត្យហិរញ្ញវត្ថុក្រោមការគ្រប់គ្រងរបស់រដ្ឋអាជ្ញាក៏កំពុងស៊ើបអង្កេតការចោទប្រកាន់នេះ ដាច់ដោយឡែកពីគ្នាផងដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ល្បែងប្រជល់មាន់ ជាល្បែងកម្សាន្តមួយរបស់ខ្មែរភាគច្រើនគេតែងនាំគ្នាលេងនៅពេលយប់

ល្បែង​ប្រជល់​មាន់ ជា​ល្បែង​កម្សាន្ត​មួយ​របស់​ខ្មែរ​សម្រាប់​ក្មេងៗ​ជំទង់ ហើយ​ភាគច្រើន​លេង​នៅ​ពេល​យប់។ ល្បែង​មួយ​នេះ​បង្ហាត់​ក្មេង​ៗ​ឱ្យ​មាន​ភាព​ក្លាហាន។

ការ «បរិច្ចាគមេជីវិតញី» កំពុងក្លាយជាអាជីវកម្មថ្មី ខណៈគ្លីនិកនៅប្រទេសជាច្រើនព្រមទិញមេជីវិតញីពីនិស្សិតស្រី Gen Z ដោយផ្តល់ប្រាក់តបស្នងដល់ខ្ទង់ម៉ឺនដុល្លារ

នៅក្នុងយុគសម័យដែលប្រជាជនពិភពលោកកាន់តែថយចុះជារៀងរាល់ថ្ងៃ នៅជ្រុងម្ខាងទៀត «គ្លីនិកព្យាបាលអ្នកពិបាកមានកូន» និង «គ្លីនិកបង្កកំណើតក្រៅស្បូន» (IVF) បែរកំពុង

ផឹកទឹកកខ្វក់មិនដាំឆ្អិនយូរ! ស្រ្តីវ័យ ៥៦ ឆ្នាំនៅចិនត្រូវវះកាត់បើកលលាដ៍ក្បាលទាំងភ្ញាក់ដឹងខ្លួនដើម្បីយកព្រូនចេញពីខួរក្បាល

ថ្មីៗនេះមានករណីសិក្សាមួយដ៏គួរឱ្យភ្ញាក់ផ្អើលដែលបានកើតឡើងលើស្រ្តីវ័យ ៥៦ ឆ្នាំម្នាក់រហ្សសនាម Luo Fang រស់នៅតំបន់ Guangxi ក្រោយគាត់មានអាការៈវៀចមុខ និងខ្សោយដៃជើងអស់រយៈពេលជាច្រើនឆ្នាំ។ រឿងរ៉ាវនេះត្រូវគេរំឭកបកទៅកាលពីឆ្នាំ ២០១៩ វិញបន្ទាប់ពីគាត់បានស្វែងរកការព្យាបាលនៅមន្ទីរពេទ្យជាច្រើន ក្រោយមកត្រូវបានគ្រូពេទ្យប្រាប់ថាមានឆ្លងមេរោគព្រូន Spirometra ដោយព្រូននោះបានរស់នៅលាក់ខ្លួនក្នុងខួរក្បាលរបស់គាត់អស់រយៈពេល ៧ ឆ្នាំមកហើយ។ ដោយសារតែទីតាំងមេរោគស្ថិតនៅក្នុងតំបន់មុខងារសំខាន់នៃខួរក្បាលដែលមានហានិភ័យខ្ពស់ក្នុងការវះកាត់គាត់ក៏បានសម្រេចចិត្តជ្រើសរើសវិធីព្យាបាលតាមបែបបុរាណដោយមិនវះកាត់នាពេលនោះ។ យ៉ាងណាមិញអាការជំងឺរបស់គាត់កាន់តែធ្ងន់ធ្ងរទៅៗពីមួយឆ្នាំទៅមួយឆ្នាំដោយស្តែងចេញរោគសញ្ញាច្បាស់ៗនៅរដូវក្តៅ។ នៅដំណាក់កាលក្រោយៗ

ពិធីការិនីល្បីឈ្មោះអេហ្ស៊ីប និងគ្នីគ្នា ១១ នាក់ត្រូវកាត់ទោសប្រហារជីវិត ពីបទផលិតនិងជួញដូរគ្រឿងញៀន ៧៥០ គីឡូ

សារព័ត៌មាន Al Jazeera បានរាយការណ៍ថា ចុងចោទ ៩ នាក់ផ្សេងទៀតត្រូវបានផ្ដន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត ហើយ ៧ នាក់ក្នុងចំណោមមនុស្ស ២៨ នាក់ដែលត្រូវបានស៊ើបអង្កេត

ខំប្រឹងដល់ដង្ហើមចុងក្រោយដើម្បីកូន! Peter Pan’s Dad កូរ៉េបង្កើត Neverland បានសម្រេចសម្រាប់កូនប្រុសមានជំងឺអូទីហ្សឹមធ្ងន់ធ្ងរមុនលាចាកលោក

លោក Jeon Gyeong Cheol ជាអ្នកនិពន្ធម្នាក់ដែលធ្លាប់បានលាតត្រដាងរឿងរ៉ាវជីវិតដ៏កម្សត់ក្នុងការចិញ្ចឹមកូនប្រុស អូទីហ្សឹម ធ្ងន់ធ្ងរក្នុងនាមជាឪពុកតែម្នាក់ នៅតាមកម្មវិធី

លោក ឯល ប៊ុនណុល ៖ ចង់ឱ្យមានសិស្សរៀនជំនាញសិល្បៈ ល្ខោននិយាយ ត្រូវផ្ដល់ក្ដីសង្ឃឹម និងការត្រួសត្រាយផ្លូវ

លោក ឯល ប៊ុនណុល គឺជាមន្ត្រីជាន់ខ្ពស់ និងជាអ្នកដឹកនាំក្នុងវិស័យសិល្បៈវប្បធម៌ខ្មែរ ដោយបច្ចុប្បន្នលោកមានតួនាទីជាអនុប្រធាននាយកដ្ឋានសិល្បៈទស្សនីយភាព នៃក្រសួងវប្បធម៌ ន

ព្រះនាង នរោត្តម ជេនណា ឲ្យតម្លៃការសិក្សាខ្លាំង សុខចិត្តបោះបង់ឱកាសក្លាយជាតារា Kpop

ព្រះនាង នរោត្តម ជេនណា ដែល​ជាខត្តិយៈ​ត្រកូល​ខ្មែរ បាន​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ទាំង​បុរាណ និង​សម័យ​តែងតែ​ត្រូវ​បាន​គេ​ប្រសិទ្ធិនាម​ថា ឯកអគ្គរដ្ឋទូត​វប្បធម៌​វ័យ​

ការសិក្សា៖ ទឹកនោមពីអ្នកឡើងភ្នំ ធ្វើឱ្យទឹកកកលើភ្នំ Everest រលាយអស់ជាង ១៥៤ តោនត្រឹមពេល ៥០ថ្ងៃ

វត្តមានមនុស្សរាប់ពាន់នាក់ដែលឡើងលើភ្នំ Everest បានបញ្ចេញទឹកនោមប្រមាណ ៦ ០០០ លីត្រជារៀងរាល់ថ្ងៃ ដែលអាចរួមចំណែកដល់ការរលាយទឹកកកប្រមាណ ១៥៤ តោន ក្នុងរដូវកាលឡើងភ្នំ

រដ្ឋមន្ត្រីក្រសួងអប់រំផ្ដល់អាហារូបករណ៍ដល់សិស្សទី១២ ដែលរស់នៅតាមបណ្ដាខេត្តថៃឈ្លានពាន

ដំណឹង​ល្អ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ​ យុវជន និងកីឡា បាន​​សម្រេច​ផ្ដល់​ជូន​ដល់​សិស្ស​ទើប​ចប់​ទី១២ ក្នុង​ឆ្នាំ​ន



Leave a Reply

Your email address will not be published.Required fields are marked *