V ឆ្លើយតប ក្រោយ Min Hee Jin យកការសន្ទនាផ្ទាល់ខ្លួនដាក់ជាភស្តុតាងជូនតុលាការ ក្នុងជម្លោះជាមួយ​ HYBE

V បានបកស្រាយអំពីសារក្នុងកម្មវិធី KakaoTalk ដែល Min Hee Jin បានយកទៅដាក់ជូនតុលាការដោយគ្មានការយល់ព្រមពីលោក ក្នុងរឿងក្តីជម្លោះផ្លូវច្បាប់រវាង HYBE និង Min Hee Jin ដោយបញ្ជាក់ថា លោកមិនមានបំណងចូលរួមចំណែកកាន់ជើងខាងណាឡើយ។

នៅថ្ងៃទី ២០ ខែកុម្ភៈ នេះ តារាប្រុសវ័យ​ ៣០ ឆ្នាំបានបង្ហោះសារនៅលើគណនី Instagram ផ្ទាល់ខ្លួន បន្ទាប់ពីមានសេចក្តីរាយការណ៍ថា Min Hee Jin បានយកផ្នែកខ្លះនៃការសន្ទនាជាមួយលោកកាលពីពេលមុន យកទៅបង្ហាញនៅក្នុងតុលា​ការ។

ដើម្បីបំភ្លឺពីជំហររបស់ខ្លួន V បានសង្កត់ធ្ងន់ថា ការសន្ទនានោះគឺជាលក្ខណៈបុគ្គលសុទ្ធសាធ ហើយ V បដិសេធថាគ្មាន​បំណងឈរខាងភាគីណាមួយក្នុងជម្លោះដែលកំពុងបន្តនេះទេ។ ជាក់ស្ដែង V បានសរសេរថា៖ “វាគឺជាផ្នែកមួយនៃការសន្ទនាឯកជនប្រចាំថ្ងៃ ខ្ញុំបាននិយាយក្នុងនាមជាអ្នកស្គាល់គ្នាដែលយល់ពីអារម្មណ៍គ្នាទៅវិញទៅមកតែប៉ុណ្ណោះ។ ខ្ញុំពិតជាគ្មានបំណងនឹងកាន់ជើងខាងណាឡើយ”។

សមាជិកក្រុម BTS រូបនេះ បានបន្ថែមទៀតថា៖ “ទោះជាយ៉ាងណា ខ្ញុំពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែលការសន្ទនានោះត្រូវបានគេយកទៅដាក់ជាភស្តុតាងដោយគ្មានការយល់ព្រមពីខ្ញុំ”។

ផ្អែកតាម Kbizoom បញ្ហានេះបានផ្ទុះឡើងវិញ បន្ទាប់ពីសាលដំបូងក្រុងសេអ៊ូលបានចេញសាលក្រម កាលពីថ្ងៃ ១២ ខែកុម្ភៈ ឆ្នាំ ២០២៦ កន្លង​ទៅ លើបណ្តឹង២ ពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងភាគហ៊ុន និងការអនុវត្តសិទ្ធិលក់ភាគហ៊ុនរបស់ Min Hee Jin។ ជាលទ្ធផល តុលាការបានទាត់ចោលការទាមទាររបស់ HYBE ហើយបានសម្រេចឱ្យ HYBE ត្រូវបង់ប្រាក់សំណងជាង ២៥.៥ ពាន់លានវ៉ុន ប្រមាណ ១៧.៧ លានដុល្លារទៅគូជម្លោះ។

ក្នុងអំឡុងពេលដំណើរការក្តី ភាគីរបស់ Min Hee Jin បានដាក់ជូនសារ KakaoTalk ដែលជាការឆ្លើយឆ្លងជាមួយ V ជាផ្នែកនៃភស្តុតាងរបស់ខ្លួន រួមមានការដែល V ចែករំលែកការយល់ឃើញអំពីបញ្ហាចម្រូងចម្រាសរឿងចម្លងស្នាដៃរវាងក្រុម ILLIT និង NewJeans។

ប្រភពដដែលបានចុះផ្សាយបន្តថា មានការចោទថា  V បាននិយាយថា ស្នាដៃរបស់ក្រុមទាំង ២ មានលក្ខណៈស្រដៀងគ្នាមែន ខណៈតារាប្រុសក៏បានដឹងដែរថា​ ប្រធានក្រុមហ៊ុន HYBE លោក Bang Si Hyuk គឺជាផលិតករអាល់ប៊ុមដំបូងរបស់ក្រុម ILLIT៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន



Leave a Reply

Your email address will not be published.Required fields are marked *