កូនស្រីពិធីការិនី យុគ ចិន្ដា បង្ហើរសំនៀងម្ដងមហាជនលាន់មាត់សរសើរ

កូន​ស្រី​ពិធី​ការិនី​ឆ្នើម យុគ ចិន្តា កំពុង​ធ្វើ​ឱ្យ​មហាជន​អត់​ទ្រាំ​មិន​សរសើរ​មិន​បាន​ពេល​បាន​ឮនាង​បង្ហើរ​សំនៀង​យ៉ាង​ក្រអួន​ក្រអៅ​ជាមួយ​បទ​ចម្រៀង «សាក​ល្បង​ស្នេហ៍​បង​ម្ដង​ទៀត» ដោយ​មាន​ការ​ណែនាំ​ដោយ​ផ្ទាល់​ពី​ម្ចាស់​បទ​អ្នក​នាង ហង្ស សុជាតា។

យុគ ដា​ពេជ្រ ហៅ អម កូន​ស្រី​បណ្ដូល​ចិត្ត​តែមួយរបស់​ពិធី​ការិនី យុគ ចិន្ដា កំពុង​ធ្វើ​ឱ្យ​មហាជន​កោត​សរសើរ​នូវ​ទឹក​ដម​សំឡេង​ដ៏​ក្រអួន​ក្រអៅ​ក្នុង​បទ​ចម្រៀង​បែប​មនោសញ្ចេតនា​មួយ​បទ​ដែល​ខ្លួន​បាន​បក​ស្រាយ។ តាម​រយៈ​ការ​បង្ហើរ​សំនៀង​ច្រៀង​គោក​ជាមួយ​អ្នក​នាង ហង្ស សុជាតា បាន​ធ្វើ​ឱ្យ​ចម្រៀង​មួយ​បទ​នេះ​កាន់​តែ​ពីរោះ​គួរ​ជា​ទី​ស្ដាប់​កម្សាន្ត។

ក្នុង​វីដេអូ​ហាត់​ច្រៀង​នេះ​ដែរ អ្នក​នាង ហង្ស សុជាតា ក៏​បាន​ណែនាំ​គន្លឹះ​ក្នុង​ការ​លើក​ដាក់​សំឡេង ការ​ប្រើ​តុង ក៏​ដូច​ជា​ការ​ហ្វឹក​ហាត់​បំពង់ក​ព្រម​ទាំង​ត្រចៀក​ឱ្យ​បាន​ល្អ​ផង​ដែរ។

ក្រោយ​ទទួល​បាន​ការ​ណែនាំ​ពី​សំណាក់​អ្នក​គ្រូ​គួប​ផ្សំ​ដុង​សិល្បៈ​ដែល​មាន​ក្នុង​ខ្លួន​ស្រាប់​ផង​នោះ ដាពេជ្រ ហាក់​ឆាប់​ចាប់​បាន​ និង​អាច​ច្រៀង​បាន​យ៉ាង​ពីរោះ​ទៀត​ផង។ កាន់តែចម្រើនវ័យ កូន​ស្រី​សំណព្វ​ចិត្ត​តែ​ម្នាក់​ដែល​អ្នក​នាង យុគ ចិន្ដា តែង​ហៅ​ថា ថៅកែ​អមៗ កាន់​តែ​មាន​សមត្ថភាព បច្ចុប្បន្ន​នាង​ជា​អ្នក​គ្រប់គ្រង​ហាង​កាត់​ដេរ «អម​រចនា​ម៉ូត» និង​ភោជនីយដ្ឋាន «ចងចាំ​ឡោញ» ថៅកែ​ស្រី​វ័យ​ក្មេង​រូប​នេះ​ក៏​មាន​សមត្ថភាព​អាច​ប្រើ​ប្រាស់​ឧបករណ៍​ភ្លេង​បែប​បស្ចិម​ប្រទេស (ព្យាណូ) បាន​យ៉ាង​ល្អ​ទៀត​ផង៕

ចុចទីនេះដើម្បីទស្សនាវីដេអូ ៖ https://www.facebook.com/reel/1832092937704381

រូបភាព៖ Chinda Yok 



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សារមន្ទីរកំពង់ឆ្នាំង បើកឱ្យភ្ញៀវខ្មែរ-បរទេសចូលទស្សនាវត្ថុបុរាណសិល្បៈដោយឥតគិតថ្លៃ

ជាដំណឹងដ៏រីករាយ ភ្ញៀវ​ខ្មែរ ​និង​បរទេស​អាច​ចូល​ទស្សនា​វត្ថុ​សិល្បៈ​បុរាណ​ក្នុង​សារមន្ទីរ​ខេត្ត​កំពង់​ឆ្នាំង ដោយ​ឥត​គិត​ថ្លៃ ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​ត​ទៅ។ នេះ

មោទកភាពកម្ពុជា! សមាគមចុងភៅកម្ពុជាឈ្នះមេដាយលើសពី ១០ គ្រឿង ក្នុងកម្មវិធីប្រកួតចម្អិនម្ហូបអន្តរជាតិ

ថ្មីៗនេះសមាគម​ចុងភៅ​កម្ពុជា Cambodia Chefs Association ដណ្ដើម​បាន​មេដាយ​រហូត​ដល់​ទៅ ១១ គ្រឿង ក្នុង​កម្មវិធី​ប្រកួត​ប្រជែង​សិល្បៈ​ចម្អិន​ម្ហូប​អន្តរជាតិ​លើក​ទី២០

ជាប់បាក់ឌុបភ្លាម កូនខ្មែរកាត់បារាំង Esnault Myline ចូលប្រកួត និងឈ្នះមកុដ Miss Teen Cambodia 2026 ភ្លែត

Esnault Myline/អេសណុល មីលីន ជា​ក្មេង​ស្រី​ម្នាក់​ដែល​មិន​ធ្លាប់​មាន​បទពិសោធន៍​ក្នុង​កម្មវិធី​ប្រកួតប្រជែង​សម្រស់​សោះ តែ​គ្រាន់តែ​ដាក់​ពាក្យ​ចូល​ប្រកួត Miss Teen

ប្រពៃណីបណ្ដែតប្រទីបអ្នកស្រុកអង្គរ បន្តថែដល់សព្វថ្ងៃលើទឹកដីសៀមរាប

បុណ្យ​បណ្ដែត​ប្រទីប​ជា​មរតក​វប្បធម៌​ប្រចាំ​តំបន់​របស់​អ្នក​ស្រុក​អង្គរ ដែល​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​តាំង​ពី​ដើម​រៀង​មក ហើយ​ក៏​ក្លាយ​ជា​ទំនៀម​ទម្លាប់​ជាប់​នឹង​ជីវភា

បច្ចុប្បន្ននារីរាំក្បាលទូក មិនសូវជាឃើញមានច្រើនឡើយ ក្នុងពិធីប្រណាំងទូក

ក្នុង​ពិធី​ប្រណាំង​ទូកង​ខ្មែរ ដែល​តែងតែ​ប្រារព្ធ​ឡើង​ជា​រៀងរាល់​ឆ្នាំ​ ជា​ប្រពៃណី​តាំងពី​បរម​បុរាណមកម្ល៉េះ។ សម្រាប់​ចំណុះ​ទូក​នីមួយ​ៗ មាន​បែងចែក​តួនាទី​រៀងៗ

កាដូដ៏មានតម្លៃ! កម្ពុជាសម្រិតសម្រាំង ស្បៃខ្មែរ ជូនគណៈប្រតិភូក្នុងកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី

ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ កម្ពុជា​បាន​គិត​គូរ​ដិត​ដល់​ដោយ​បានប៉ាក់ឌិន ស្បៃ​ប្រណីត​របស់​ខ្មែរ ដើម្បី​ជូន​មេ​ដឹក​នាំ​កំពូល​មក​ពី​បណ្ដា​ប្រទេស​នានា​ដែល​នឹង​បង្ហាញ​វត្តមាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល ហ្រ្វង់កូហ្វូនី លើក​ទី២០។ ចាប់​ពី​ថ្ងៃ​ទី ១៤ ទៅ ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៦ ព្រះរាជាណាចក្រកម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី លើក​ទី​២០ (20e Sommet de la

មូលនិធិគ្រួសារ Herbalife (HFF) បន្តភាពជាដៃគូជាមួយអង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) នៅប្រទេសកម្ពុជា

មូលនិធិគ្រួសារ Herbalife (HFF) បានប្រកាសពីការបន្តភាពជាដៃគូជាមួយ អង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) ដែលជាអង្គការមិនស្វែងរកប្រាក់ចំណេញដែលផ្តល់

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ



Leave a Reply

Your email address will not be published.Required fields are marked *