កូនប្រុស និងគូស្នេហ៍ ស្រុះដៃគ្នាគាំទ្រ ហ្វីយ៉ាតា ពេញទំហឹង នារាត្រីផ្ដាច់ព្រ័ត្រ Miss Universe Cambodia 2025

ថៃ នារីសុជាតា គឺជាម្ចាស់មកុដ Miss Universe Cambodia 2025 ដែល​ទទួល​បាន​ការ​គាំទ្រ និង​សាទរ​ពី​មហាជន​ក៏​ដូចជា​បវរកញ្ញា ព្រម​ទាំង​អ្នក​សិល្បៈ​គ្នាឯងជាច្រើន​ទៀត។ មិន​ថា​តែ​នៅ​លើ​បណ្ដាញ​សង្គម ឬ​នៅ​កន្លែង​រៀបចំ​វគ្គ​ផ្ដាច់ព្រ័ត្រ​ឡើយ អ្នក​គាំទ្រ​អ្នកនាង ថៃ នារីសុជាតា ឬ​មហាជន​ស្គាល់​ថា ហ្វីយ៉ាតា មាន​សន្ទុះ​គាំទ្រ​ខ្លាំង​មែនទែន។

ក្រៅពី​ក្លាយ​ជា​ម្ចាស់​មកុដ Miss Universe Cambodia 2025 ហើយ​នោះ ថៃ នារីសុជាតា ក៏​ឈ្នះ​ពាន​មួយ​ចំនួន​ទៀត​ដែរ ដូចជា Miss Popular Vote, Miss Glow by Vaseline និង Best National Costume។ ក្រុម​គ្រួសារ​ Miss Universe Cambodia 2025 ដែល​សុទ្ធ​សឹង​ជា​អ្នក​នៅ​ក្នុង​រង្វង់​សិល្បៈ​ក៏​បាន​ទៅ​ជួយ​ផ្ដល់​កម្លាំង​ចិត្ត នៅ​ខាង​ក្រោម​ឆាក​ដល់​នាងផង​ដែរ។

មនុស្ស​សំខាន់ ២ នាក់​ទៀត ក៏​បាន​ស្រុះដៃ​គ្នា cheer-up មនុស្ស​ស្រី​ជា​ទី​ស្រលាញ់​របស់​ខ្លួន​នៅ​លើ​ឆាក ពេល​ពិធី​ករ​ប្រកាស​ឈ្មោះ ថៃ នារីសុជាតា នោះគឺ​កូនប្រុស និង​គូស្នេហ៍នាង។ សកម្មភាព​កូន​ប្រុស​របស់ ម្ចាស់​មកុដ Miss Universe Cambodia 2025 ដែល​មាន​ឈ្មោះ បុត្រ និង​បុរស​ជនជាតិ​បារាំង​ជា​គូស្នេហ៍ ចុះ​សម្រុង​គ្នា ក្នុង​ការ​គាំទ្រ​ដល់ សុជាតា ដោយ​ពាក់​អាវ​រូប​អ្នកនាង ហើយ​អង្គុយ​ជាមួយ​អ្នក​គាំទ្រ​ជាច្រើន ហើយ​គ្រាន់តែ​ឮ​ឈ្មោះ ហ្វីយ៉ាតា ភ្លាម​អ្នក​ទាំង ២ ស្រែក​ហ៊ោកញ្ជ្រៀវ។

ម្ចាស់​មកុដ Miss Universe Cambodia ថ្មី ធ្លាប់​ផ្ដល់​បទ​សម្ភាសន៍​កាលពី​ពេល​កន្លង​មក​ថា កូន​ប្រុស​នាង​តែងតែ​ជា​កម្លាំង​ចិត្ត​ឲ្យ​នាង។ ដ្បិតតែ​នៅ​វ័យ​ក្មេងជាង ១០ ឆ្នាំ​ក្ដី តែ​កូន​ប្រុស​ចេះ​គិតគូរ​ដល់​នាង​ខ្លាំង​ណាស់ មិន​ដែល​ធ្វើឲ្យ​នាង​ពិបាក​ចិត្ត ឬ​ខ្វល់ខ្វាយ​អ្វី​ឡើយ។ ហ្វីយ៉ាតា ក៏ធ្លាប់​បង្ហាញ​សកម្មភាព​គូស្នេហ៍​នាង​ក្នុង​វីដេអូ​កន្លង​មក ដោយ​បុរស​បារាំង​រូប​នោះ​តែងតែ​ជួយកិច្ចការងារ​មុខ​ជំនួញ Skin care របស់​នាង​ ទាំង​ដែល​លោក​ក៏​រវល់​ការងារ​ផ្ទាល់​ខ្លួន។

អតីត​កាល ថៃ នារីសុជាតា ជា​ជយលាភី​លេខ​២ Freshei girl ឆ្នាំ ២០១០ ហើយ ១៥​ឆ្នាំ​ក្រោយ អ្នកនាង​បាន​សម្រេច​ក្ដី​ស្រមៃ ក្នុង​ការ​តំណាង​ឲ្យ​ស្រ្តី​ខ្មែរ ដើម្បី​ទៅ​ឈរ​លើ​ឆាក​អន្តរជាតិ។ បើ​ទោះ​ជា​ពេល​កន្លង​មក​កញ្ញាឯកចក្កវាឡកម្ពុជា ឆ្នាំ២០២៥ ធ្លាប់​ពើប​ប្រទះ​បញ្ហា​ជាច្រើន​ក្នុង​ជីវិត​ក៏​ដោយ តែ​អ្នកនាង​មាន​ភាព​ក្លាហាន ទទួល​ស្គាល់ និង​ព្យាយាម​កែប្រែ​ខ្លួនឯង រហូត​ទទួល​បាន​ជោគជ័យ​កាលពី​រាត្រី​ថ្ងៃ ១២ ខែ​កញ្ញា ឆ្នាំ ២០២៥ កន្លង​ទៅ៕

រូបភាព៖ Miss Universe Cambodia, Bennie និង Fiyata



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក



Leave a Reply

Your email address will not be published.Required fields are marked *