វិនាទីគួរឱ្យចាប់អារម្មណ៍មួយពីពិធីប្រគល់ពានរង្វាន់ MTV Video Music Awards គឺពេលដែលតារាស្រីល្បីឈ្មោះបំផុតពីររូបប្រចាំជំនាន់ Taylor Swift និង Selena Gomez ដែលម្នាក់ៗបានចែកផ្លូវគ្នាដើរផ្លូវរៀងៗខ្លួនដើម្បីរីកចម្រើនតាមបែបរបស់ខ្លួនឯង ប៉ុន្តែចុងក្រោយក៏បានត្រឡប់មកបង្ហាញភាពស្និទ្ធស្នាលរួមគ្នាម្ដងទៀតក្នុងកម្មវិធីកាលពីម្សិលមិញ។



គួររំឭកថា តារាស្រីទាំងពីរបានប្រឡូកនិងចាប់ផ្ដើមល្បីក្នុងវិស័យចម្រៀងក្នុងរយៈពេលស្របាលៗគ្នា ខណៈមានបទចម្រៀង និងស្នាដៃសម្ដែងផ្សេងៗជាច្រើនដែលទទួលជោគជ័យខ្លាំង។ នៅពេលចាប់ផ្ដើមអាជីពសិល្បៈថ្មីៗដូចគ្នា នៅពេលនរណាម្នាក់ត្រូវការជំនួយ ពួកគេតែងគាំទ្រគ្នាទៅវិញទៅមកជានិច្ច មិនថារឿងការងារ និងជីវិតឯកជន។ ដូច្នេះហើយការដែលអ្នកទាំងពីរស្និទ្ធស្នាលគ្នា ឬស្គាល់គ្នានោះវាមិនចម្លែកនោះទេ គ្រាន់តែថាគណនី Twitter របស់កម្មវិធី VMAs បានជ្រើសរើសចែករំលែករូបថតទាំងពីរនេះ។


វាជារូបភាពរបស់ពួកគេនៅក្នុងពិធីប្រគល់ពានរង្វាន់ក្នុងឆ្នាំ ២០១៣ ផ្ទឹមជាមួយរូបភាពថ្មីៗជាច្រើនទៀតពីកម្មវិធីនៅឆ្នាំនេះ ដូច្នេះហើយ ទើបធ្វើឲ្យមហាជនកាន់តែមើលឃើញច្បាស់ថា អ្នកទាំងពីរបានក្លាយជាមិត្តនឹងគ្នាក្នុងវិស័យនេះជាងដប់ឆ្នាំមកហើយ។ លើសពីនេះ អ្នកទាំងពីរបានរីកចម្រើនកាន់តែអស្ចារ្យ និងក្លាយជាតារាលំដាប់ Top ក្នុងវិស័យសិល្បៈ។ ឃើញរូបថតនេះហើយប្រិយមិត្តទាំងអស់គ្នាគិតដូចអេតមីនអត់ថាថ្វីបើកន្លងទៅរហូតដល់ ១០ឆ្នាំតែអ្នកទាំងពីរនៅតែគួរឲ្យស្រលាញ់មិនប្រែប្រួលទាល់តែសោះ!


























Account
Security
Favourite Content