សញ្ញានៃការរំសាយក្រុម? BLACKPINK ឈ្នះពានរង្វាន់ធំនៅអាមេរិក តែមិនមានសមាជិកទៅទទួល

ទោះបីជាមិនបានចូលរួមក្នុងកម្មវិធី MTV Video Music Awards ឆ្នាំ ២០២៣ ក៏ក្រុមចម្រៀងនារី BLACKPINK នៅតែត្រូវបានគេលើកមកនិយាយយ៉ាងច្រើននៅលើបណ្តាញសង្គម ដោយនៅក្នុងពិធីប្រគល់ពានរង្វាន់ដែលទើបប្រព្រឹត្តិទៅថ្មីៗនេះ BLACKPINK បានឈ្នះពានរង្វាន់ក្បាច់រាំ Best Choreography សម្រាប់បទចម្រៀងដ៏ល្បីល្បាញរបស់ពួកគេ “Pink Venom” និងពានធំមួយទៀតគឺពានរង្វាន់ក្រុមចម្រៀងប្រចាំឆ្នាំ Group of the Year ដែលពួកគេជាក្រុមនារីដំបូងបំផុតក្នុងរយៈពេល ២៤ ឆ្នាំចុងក្រោយដែលអាចប្រជែងយកពានរង្វាន់នេះបានដោយជោគជ័យ។

ថ្វីត្បិតតែដំណឹងដែល BLACKPINK ទទួលបានពានរង្វាន់នេះបានធ្វើឱ្យ Blinks ជាច្រើនសប្បាយចិត្តក៏ដោយ ប៉ុន្តែក្នុងពេលតែមួយពួកគេក៏មានអារម្មណ៍ស្រងាកចិត្តជាខ្លាំងព្រោះឆ្នាំនេះ សមាជិក BLACKPINK ទាំង ៤ នាក់ មិនអាចចូលរួមព្រឹត្តិការណ៍នេះបានឡើយ។ បញ្ហានេះ​ត្រូវ​បាន​គេ​សន្និដ្ឋាន​ថា​មក​ពី​បញ្ហា​បន្ត​កុងត្រា​ជាមួយ​ផលិតកម្ម YG Entertainment ដែល​នៅ​តែ​ជា​បញ្ហា​មិន​ប្រាកដ​ប្រជា​និង​មិន​ត្រូវ​បាន​បញ្ជាក់​ច្បាស់​លាស់ សូម្បី​តែ Blinks ជា​ច្រើន​ក៏​បាន​បញ្ចេញ​យោបល់​ថា ឥឡូវ​នេះ​កុងត្រា​របស់សមាជិក​ទាំង ​៤​បាន​ផុត​កំណត់​ហើយ ហើយ​ប្រហែល​ជា​មាន​សមាជិក​មួយ​ចំនួន​ដែល​មិន​បាន​បន្ត​កុងត្រា​ដែល​ធ្វើ​ឱ្យ BLACKPINK មិន​អាច​ចូល​រួម​ក្នុង​ឆ្នាំ​នេះ។

មុន​នេះ​មិនយូរប៉ុន្មាន​ទេ ក៏មានព័ត៌មានដែលបានកើតឡើងជាការភ្ញាក់ផ្អើលដល់ Blink នៅពេលដែល Universal Music Group បានបង្ហោះរូបថតទោលរបស់ Lisa សមាជិកក្រុម BLACKPINK ពេលសម្រាកលំហែនៅឆ្នេរសមុទ្រនៅលើគណនី Instagram ផ្លូវការរបស់ពួកគេ រួមជាមួយនឹង caption ខ្លីមួយសរសេរថា “Lalisa”។ ជាការពិតណាស់ បន្ទាប់ពីផលិតកម្មល្បីខាងលើបានបង្ហោះរូបភាពនោះ ក៏មានប្រតិកម្មឆ្លើយតបភ្លាមៗនៅលើបណ្ដាញសង្គម។ បញ្ហាសំខាន់មួយដែលត្រូវបានពិភាក្សាយ៉ាងទូលំទូលាយគឺ “នេះអាចជាសញ្ញានៃការមិនបន្តកុងត្រាជាមួយ YG Entertainment” ក៏អាចថាបាន។ ដូច្នេះហើយថាតើដំណឹងផ្លូវការនោះយ៉ាងណា យើងមានតែរង់ចាំតាមដានបន្តទៀត ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ជប៉ុនផលិត «ទូទឹកកកក្លាសេមនុស្ស» ដើម្បីទប់ទល់នឹងកម្ដៅដែលកើនឡើងដល់ ៤០ អង្សាសេ

បញ្ហាកម្ដៅឡើងខ្លាំង បានរុញច្រានឱ្យក្រុមហ៊ុនមួយនៅជប៉ុនផលិតទូរទឹកកកសម្រាប់ក្លាសេមនុស្ស លក់ចេញក្នុងតម្លៃ ៩ ៣០០ ដុល្លារអាមេរិក ដោយមានអតិថិជនគោលដៅជាអ្នកធ្វើការតាមការដ្ឋានសំណង់ រោងចក្រ និងឃ្លាំង

អ្នកដឹកនាំរឿង Odyssey៖ ភាពយន្តខ្លាំងមិនបាច់ពឹង CG ជីវិតពិតមិនបាច់ពឹងស្មាតហ្វូន

អ្នកគាំទ្រភាពយន្តហូលីវូដភាគច្រើនអាចនឹងចងចាំហើយថាភាពយន្តរបស់ Christopher Nolan ដែលជាផលិតករ អ្នកដឹកនាំ និងជាអ្នកនិពន្ធពីក្រោយភាពយន្តធំៗដូចជា The Odyssey, Oppenheimer និង Interstellar... គឺ

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្ដល់អនុសាសន៍បំផុសគំនិតលើកស្ទួយមង្គលការខ្មែរ

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រី​ទី​១​នៃ​កម្ពុជា​បាន​បង្ហាញ​វត្តមាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​ពិព័រណ៍​អាពាហ៍ពិពាហ៍ លើក​ទី៣។ ជាមួយ​គ្នា លោក​ជំទាវ​ក៏​បាន​ផ្ដល់​ជា​អនុសាសន៍​សំខាន់ៗ ៥ ចំណុច​ដើម្បី​ឱ្យ​មង្គលការ​

ប្រជាជនជប៉ុនពិចារណាទិញ “ផ្ទះមានខ្មោច” ក្នុងពេលទីផ្សារអចលនទ្រព្យឡើងថ្លៃ

ប្រសិនបើដឹងថាផ្ទះមួយនេះធ្លាប់មានប្រវត្តិគួរឱ្យខ្លាច តើអ្នកនៅតែហ៊ានទិញ ឬជួលដែរឬទេ? សម្រាប់ប្រជាជនជប៉ុន សំណួរនេះអាចមិនមែនត្រឹមតែជាជំនឿទាក់ទងនឹងរឿងខ្មោចនោះទេ ប៉ុន្តែវាក៏ជះឥទ្ធិពលដល់ទីផ្សារ

Julia Russell បវរកញ្ញាកូនកាត់ខ្មែរ-អង់គ្លេស មានទាំងចំណេះដឹង និងរូបសម្រស់ អាចចេញទៅប្រកួតលើឆាកអន្តរជាតិម្ដងទៀតឬទេ?

រ៉ូសស្យែល ហ្សូលីយ៉ា កូន​ខ្មែរ​កាត់​អង់គ្លេស​ដែល​មាន​ទាំង​ចំណេះដឹង រូប​សម្រស់ និង​ធ្លាប់​តំណាង​កម្ពុជា​លើ​ឆាក​អន្តរជាតិ​ទៀត​នោះ បាន​វិល​មក​កាន់​ឆាក​ប្រកួត​បវរកញ្ញា​ក្នុង​ស្រុក​ម្ដង​ទៀត​ហើយ ដើម្បី​អាច​មាន​ឱកាស​ចេញ​ទៅ​តំណាង​កម្ពុជា លើ​ឆាក​បវរកញ្ញា​

Angelina Jolie បង្ហាញអារម្មណ៍ក្ដុកក្ដួលចំពោះប្រជាជនកម្ពុជា ក្នុងគម្រប់ខួបមួយឆ្នាំនៃការផ្ទុះអាវុធនៅព្រំដែន

នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ដែលជាគម្រប់ខួបមួយឆ្នាំនៃការឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា កំពូលតារាសម្ដែងស្រីអាមេរិក Angelina Jolie បានបង្ហោះសារបង្ហាញពីការលំបាករបស់ប្រជាជនកម្ពុជាដែលមិនទាន់

មូលនិធិម៉ាដក្សរបស់ Angelina Jolie ជួយប្រជាជនសំឡូតអស់ពេលជាង ២៣ ឆ្នាំ

នៅថ្ងៃទី២៣​ ខែកក្កដា នេះ តារាសម្ដែងហូលីវូដ Angelina Jolie បានចែករំលែកព័ត៌មានពីមូលនិធិម៉ាដក្សភ្ជាប់ជាមួយនឹងរូបភាពកាលដែលលោកស្រីបានធ្វើដំណើរមកកាន់ទឹកដីស្រុកសំឡូត ខេត្តបាត់ដំបង។

ហេតុផលគួរឱ្យភ្ញាក់ផ្អើលដែល Madonna, Shakira, BTS និង Justin Bieber មិនទទួលបានប្រាក់ឈ្នួលសូម្បី ១ ដុល្លារពីការសម្ដែងនៅ World Cup

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រដែលការប្រកួតផ្តាច់ព្រ័ត្រ FIFA World Cup ឆ្នាំ 2026 បានបង្ហាញនូវកម្មវិធីសម្តែងពេលសម្រាកពាក់កណ្តាលតង់តាមបែប Super Bowl។ ខណៈដែលអេស្ប៉ាញ និងអាហ្សង់ទីនចាកចេញពី

ស្ថានីយប៉ូលិសចិន ទទួលចិញ្ចឹមឆ្មាគ្មានផ្ទះសម្បែង និងឱ្យធ្វើជា «ប៉ូលិសឆ្មា» ជួយចាប់សត្វកណ្តុរ

ស្ថានីយប៉ូលិសជាច្រើននៅប្រទេសចិន បានចាប់ផ្តើមទទួលចិញ្ចឹមសត្វឆ្មាគ្មានផ្ទះសម្បែងដែលត្រាច់ចរតាមដងផ្លូវជិតស្ថានីយ និងបានធ្វើការតែងតាំងក្រៅផ្លូវការឱ្យឆ្មាទាំងនេះធ្វើជា «ប៉ូលិសឆ្មា» ប្រចាំការនៅតាមស្ថានីយ

យុវជន Gen Z ចិនយកសម្លៀកបំពាក់បុរាណ ជាការរត់គេចពីភាពហត់នឿយនឹងពិភពបច្ចុប្បន្ន

ការរស់នៅក្នុងសង្គមដែលទីផ្សារការងារមានការប្រកួតប្រជែងកាន់តែខ្លាំង ជាការដាក់សម្ពាធលើបញ្ហាសេដ្ឋកិច្ច រហូតដល់ប្រជាជនចិនជាច្រើនបានសម្រេចចិត្តពន្យារពេលរៀបការ និងមានកូន ទុក្ខលំបាកទាំងនេះបានរុញច្រានឱ្យឧស្សាហកម្មសម្លៀកបំពាក់