វិលមកសិល្បៈវិញត្រឹម ៦ ខែ Zhao Lusi ក្ដាប់បានកុងត្រាផ្សាយពាណិជ្ជកម្ម ១៤ ប្រេនម្នាក់ឯង

តារាសម្ដែងចិន Zhao Lusi កំពុងតែរីករាយនឹងការងើបឡើងវិញយ៉ាងខ្លាំងក្លានៃអាជីពសិល្បៈ បន្ទាប់ពីបានឆ្លងកាត់ការតស៊ូជាមួយបញ្ហាសុខភាព និងជម្លោះជាមួយក្រុមហ៊ុនគ្រប់គ្រង ដោយនៅក្នុងនោះនាងក្តោបបានកិច្ចសន្យាធ្វើជាទូតផ្សព្វផ្សាយពាណិជ្ជកម្មរហូតដល់ទៅ ១៤ ក្នុងរយៈពេលត្រឹមតែ ៦ ខែប៉ុណ្ណោះ។

ជាតារាសម្តែងស្រីជំនាន់ថ្មីដ៏លេចធ្លោបំផុតម្នាក់នៅក្នុងឧស្សាហកម្មកម្សាន្តចិន Zhao Lusi បានកសាងអាជីពយ៉ាងជោគជ័យតាមរយៈរឿងភាគល្បីៗជាច្រើន ដូចជារឿង Love Like the Galaxy, The Romance of Tiger and Rose, The Story of Pearl Girl និងរឿង Oh! My Emperor។

ជាមួយរូបសម្រស់បែបផ្អែមល្ហែម ស្ទីលសម្តែងបែបធម្មជាតិ និងមានមូលដ្ឋានអ្នកគាំទ្រយ៉ាងក្រាស់ក្រែល តារាសម្តែងស្រីកើតឆ្នាំ ១៩៩៨ រូបនេះ តែងតែស្ថិតនៅក្នុងចំណោមតារាវ័យក្មេងដែលមានឥទ្ធិពលបំផុតនៅក្នុងប្រទេសចិនអស់រយៈពេលជាច្រើនឆ្នាំមកហើយ។

យ៉ាងណាក៏ដោយ នៅចុងឆ្នាំ ២០២៤ ក្នុងអំឡុងពេលថតរឿងភាគ Almost Lover ជាមួយ Peng Guan Ying នាងបានជួបប្រទះបញ្ហាសុខភាពធ្ងន់ធ្ងរដោយមិននឹកស្មានដល់។ ក្រោយមក Zhao Lusi បានបញ្ជាក់ថា នាងបានរងទុក្ខដោយសារជំងឺថប់បារម្ភ និងជំងឺបាក់ទឹកចិត្ត ដែលបង្ខំឱ្យនាងត្រូវផ្អាករាល់សកម្មភាពសិល្បៈទាំងអស់ ដើម្បីផ្ដោតលើការព្យាបាល។ ព័ត៌មាននេះបានធ្វើឱ្យអ្នកគាំទ្រជាច្រើនមានការភ្ញាក់ផ្អើល ដោយសារតែតារាសម្តែងស្រីរូបនេះតែងតែបង្ហាញរូបភាពជាសាធារណៈប្រកបដោយភាពស្រស់ស្រាយ និងមានថាមពលជានិច្ច។

បន្ទាប់ពីបានដកខ្លួនចេញពីពន្លឺភ្លើងកាមេរ៉ាមួយរយៈ Zhao Lusi បានវិលត្រឡប់មកធ្វើការវិញកាលពីដើមឆ្នាំមុន។ ទោះជាយ៉ាងណាក៏ដោយ មិនយូរប៉ុន្មាននាងក៏បានធ្លាក់ទៅក្នុងជម្លោះជាមួយក្រុមហ៊ុនគ្រប់គ្រងចាស់របស់នាង ដែលបានជះឥទ្ធិពលយ៉ាងខ្លាំងដល់អាជីព។ នៅចំណុចមួយ នាងថែមទាំងបានបិទគណនី Weibo របស់នាងដែលមានអ្នកតាមដានរាប់សិបលាននាក់ទៀតផង។

ចំពេលដែលអាជីព​កំពុងប្រឈមមុខនឹងភាពស្រពេចស្រពិលកាន់តែខ្លាំង រឿងភាគ Love’s Ambition ដែលចូលរួមសម្តែងដោយ William Chan បានចាក់ផ្សាយកាលពីខែកញ្ញាឆ្នាំមុន និងទទួលបានជោគជ័យយ៉ាងធំធេង។ ភាពជោគជ័យយ៉ាងខ្លាំងនៃរឿងភាគនេះ មិនត្រឹមតែបានជួយឱ្យនាងអាចបញ្ចប់កិច្ចសន្យាជាមួយក្រុមហ៊ុនចាស់ ចុះហត្ថលេខាជាមួយក្រុមហ៊ុនគ្រប់គ្រងថ្មី និងបង្កើតស្ទូឌីយោផ្ទាល់ខ្លួនរបស់នាងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានជួយជំរុញតម្លៃពាណិជ្ជកម្មរបស់នាងឱ្យហក់ឡើងយ៉ាងគំហុកផងដែរ។

យោងតាមសារព័ត៌មាន Up Media តារាសម្តែងស្រីរូបនេះទទួលបានកិច្ចសន្យាធ្វើជាទូតផ្សព្វផ្សាយពាណិជ្ជកម្មថ្មីៗចំនួន ១៤ ក្នុងរយៈពេលត្រឹមតែ ៦ ខែចុងក្រោយនេះ។ ប្រព័ន្ធផ្សព្វផ្សាយចិនក៏បានរាយការណ៍ផងដែរថា Zhao Lusi ត្រូវបានរំពឹងថានឹងក្លាយជាទូតសុឆន្ទៈ សម្រាប់ម៉ាកយីហោប្រណីតឈានមុខគេលើពិភពលោកចំនួនពីរ គឺ Valentino និង Chanel។

បន្ថែមលើកាលវិភាគការងារពាណិជ្ជកម្មដ៏មមាញឹករបស់នាង មានសេចក្តីរាយការណ៍ថា Zhao Lusi កំពុងត្រូវបានពិចារណាឱ្យចូលរួមជាភ្ញៀវកិត្តិយសសម្រាប់កម្មវិធីកម្សាន្តថ្មីរបស់ទូរទស្សន៍ Mango TV មានឈ្មោះថា Friday Night Fever។ កម្មវិធីនេះនឹងស្វែងយល់ពីបទពិសោធន៍ជីវិតពេលរាត្រីរបស់យុវវ័យនៅក្នុងទីក្រុងផ្សេងៗគ្នា ហើយត្រូវបានរំពឹងថានឹងនាំមកនូវគំនិតច្នៃប្រឌិតថ្មីប្លែក បើប្រៀបធៀបទៅនឹងកម្មវិធីកម្សាន្តទូរទស្សន៍នាពេលបច្ចុប្បន្ន ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

លោកយាយវ័យ ៨៤ ឆ្នាំ សម្រេចក្តីស្រមៃរៀនចប់ថ្នាក់បណ្ឌិត ក្រោយតស៊ូនឹងជំងឺមហារីក

ក្នុងវ័យ ៨៤ ឆ្នាំ លោកស្រីបណ្ឌិត Prasanna Mukundan បានសម្រេចក្តីសុបិន ដោយទទួលបានសញ្ញាបត្របណ្ឌិត ទាំងដែលលោកស្រីធ្លាប់គិតថា វាជាក្តីស្រមៃមួយដែលមិនអាចឈោងដល់។

ពីកិច្ចប្រជុំហ្វ្រង់កូហ្វូនីដល់ទឹកដីអង្គរ៖ ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីបារាំង Macron ផ្សារភ្ជាប់វប្បធម៌ និងទេសចរណ៍កម្ពុជា

ក្នុងកំលុងពេលកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះកាលពីថ្ងៃទី១៤ ដល់ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ វត្តមានរបស់ឯកឧត្តម Emmanuel Macron

មកទស្សនកិច្ចកម្ពុជា ២ យប់ ៣ ថ្ងៃ ភរិយាប្រធានាធិបតីបារាំង លោកស្រី ប្រ៊ីហ្ស៊ីត ម៉ាក្រុង បានទៅ​ទីកន្លែងសំខាន់ៗទាំងនេះ

នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ ឬ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​នៅ​ក្រៅ​ប្រទេស​ម្ដង​ៗ ភរិយា​ថ្នាក់ដឹកនាំ​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ផ្នែក «ការទូតទន់ភ្លន់» (So

មក​ស្គាល់ «បិតា​ស្ថាបនិក» ឆ្នើម​ទាំង ៤ នៃ​អង្គការ​អន្តរជាតិហ្វ្រង់កូហ្វូនី

កូន​ខ្មែរ​ត្រូវ​ចាំ! ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» គឺជា​ឥស្សរ

កំពូលតារាហូលីវូដ Angelina Jolie មកដល់ខ្មែរ មិនរំលង​​ផ្សារ​ទួលទំពូង ព្រោះសម្បូរវត្ថុ​អនុស្សាវរីយ៍​

កាលពី​ថ្មីៗ​នេះ​កំពូល​តារា​ហូលីវូដ Angelina Jolie បាន​បង្ហាញ​វត្តមាន​លើ​ទឹកដី​កម្ពុជា​ដែល ជា​ផ្ទះ​របស់​អ្នកនាង។ ក្រៅ​ពី​បាន​ទៅ​ទស្សនា​ពិព័រណ៍​អចិន្ត្រៃយ៍​របស់​

សិល្បករខ្មែរ ទទួលបានកិត្តិយស ថតរូបជាអនុស្សាវរីយ៍ជាមួយ ប្រធានាធិបតីបារាំង និងស្រ្តីទី១

កាល​ពី​រាត្រី​ថ្ងៃ ១៥ ខែ​វិច្ឆិកា ឆ្នាំ ២០២៦ សិល្បករ​ខ្មែរ​ទាំង​សម័យ និង​បុរាណ​ច្រើន​រូប​បាន​សម្ដែង​ជូន​ឱកាស​ប្រធានាធិបតី​បារាំង លោក Emmanuel Macron និង​លោក​ស្រ

ប្រជាជនកម្ពុជារួមស្មារតីខ្មែរតែ១ ស្វាគមន៍ពិភពលោកមកកាន់ទឹកដីអច្ឆរិយៈនៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០

ប្រជាជនកម្ពុជាកំពុងស្វាគមន៍យ៉ាងកក់ក្តៅ និងប្រកបដោយមោទនភាព ចំពោះការអញ្ជើញមកដល់របស់ប្រតិភូជាន់ខ្ពស់ ថ្នាក់ដឹកនាំ និងភ្ញៀវអន្តរជាតិទាំងអស់ មកចូល

ព្រឹត្តិការណ៍កីឡាជាតិ ឆ្នាំ២០២៦ បិទបញ្ចប់ដោយជោគជ័យយ៉ាងត្រចះត្រចង់ ក្រោមការឧបត្ថម្ភផ្តាច់មុខ និងការគាំទ្រយ៉ាងសកម្មពីក្រុមហ៊ុន វឌ្ឍនៈ ដើម្បីបន្តលើកស្ទួយវិស័យកីឡាកម្ពុជា

ព្រឹត្តិការណ៍កីឡាជាតិ លើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ ដែលជាមហាព្រឹត្តិការណ៍កីឡាថ្នាក់ជាតិដ៏សំខាន់បំផុតប្រចាំឆ្នាំ បានបិទបញ្ចប់ជាស្ថាពរប្រកប

កម្ពុជា​ដាក់បង្ហាញសិល្បៈ​បុរាណ​ខ្មែរ​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ «ហ្វ្រង់កូហ្វូនី»

ព្រឹត្តិការណ៍ «ភូមិហ្វ្រង់កូហ្វូនី ឆ្នាំ២០២៦» បើក​ជា​ផ្លូវ​ការ​នា​វេលា​ព្រឹក​ថ្ងៃ​ទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​នៃ​សម្ដេចមហាបវរធិបតី

សារព័ត៌មាន The Star បានចុះផ្សាយពី ជូរី ល្អហួស និងរបាំបុរាណខ្មែរ ដែលនាងយកទៅបង្ហាញក្នុងកម្មវិធីប្រកួតសម្រស់ នៅហ្សាកាតា

ម្មវិធីការ​ប្រកួត Miss Teen Icon International ២០២៦ ដែល​ឥណ្ឌូណេស៊ីធ្វើ​ជា​ម្ចាស់​ផ្ទះ ហើយ​ក៏​មាន​ការ​ចូលរួមពី ជូរីល្អហួស Miss Teen Icon Cambodia 2026 ទទួល​បាន​



Leave a Reply

Your email address will not be published.Required fields are marked *