ក្រោយទទួលបានសន្ទុះគាំទ្រនៅក្នុងស្រុកគួរសម ពេលនេះភាពយន្តខ្នាតធំរឿង «អ្នកម្ដាយ Zombie» ឬ «Z-Mum» បានកំពុងត្រៀមយកទៅចាក់បញ្ចាំងនៅប្រទេសហ្វីលីពីន ក្នុងពេលឆាប់ៗខាងមុខនេះ។

ភាពយន្តខ្នាតធំរឿង «អ្នកម្ដាយ Zombie» កំពុងទទួលបានឱកាសក្នុងការចាក់ផ្សាយនៅតាមបណ្ដារោងកុនក្នុងប្រទេសហ្វីលីពីន។ ដោយឡែក នាថ្ងៃទី២៦ ខែសីហា ខាងមុខនេះនឹងមានវត្តមានអញ្ជើញចូលរួមដោយផ្ទាល់ពីសំណាក់តួអង្គសំខាន់នៅក្នុងរឿងគឺ Miss Universe Cambodia 2018 រឿន ណាត និងបុរសឯក Mister Friendship International 2023 លាវ វេងហួរ ក្នុងពិធីចាក់បញ្ចាំងរឿង អ្នកម្ដាយ Zombie ជាផ្លូវការនៅក្នុងរោងកុន SM Cinema ប្រទេសហ្វីលីពីនផងដែរ។
គួរឱ្យដឹងដែរថា នេះមិនមែនជាខ្សែរឿងដំបូងរបស់ផលិតកម្ម សាស្ត្រាហ្វីម ដែលយកទៅចាក់បញ្ចាំងនៅក្រៅប្រទេសនោះទេ ប៉ុន្តែនេះជាជោគជ័យមួយរបស់ភាពយន្តខ្មែរ ដែលទទួលបានការគាំទ្រដោយត្រូវបានយកទៅចាក់បញ្ចាំងនៅតាមបណ្ដារោងកុនក្នុងប្រទេសនៃតំបន់អាស៊ី។



រឿង «អ្នកម្ដាយ Zombie» ជាប្រភេទរឿងបែបភ័យរន្ធត់ ក្រោយក្រុមគ្រួសារមួយ និងអ្នកដំណើរជាច្រើននាក់ត្រូវជាប់គាំងនៅលើកោះក្លាយជា Zombie។ ការបាត់បង់មនុស្សជាទីស្រលាញ់ ការលះបង់ដែលបង្ហាញពីក្ដីស្រលាញ់ដ៏ជ្រាលជ្រៅរបស់អ្នកដែលមានងារជាភរិយា និងជាម្ដាយម្នាក់ ប៉ុន្តែចុងក្រោយខ្លួនបែរជាត្រូវកំដរស្វាមីនៅលើកោះ Zombie មួយនោះជាមួយគ្នា៕























Account
Security
Favourite Content