ផ្អើលអស់ហ្វេនៗ ចូលខមិនក្រោយឃើញវត្តមានប្អូនប្រុសបង្កើតតារាចម្រៀង Original Song ចេន ចូលរួមកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក Cambodian Idol រដូវកាលទី៥ កាលពីរាត្រីថ្ងៃអាទិត្យកន្លងទៅ។

នេះជាសប្ដាហ៍ទី៥ ក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក Cambodian Idol រដូវកាលទី៥ ដោយមានបេក្ខភាពច្រើននាក់បានឆ្លងផុតមកកាន់វគ្គ Judge Audition។ ដោយឡែក នៅក្នុងសប្ដាហ៍ទី៥នេះដែរ ក៏បានប្រមូលផ្ដុំទៅដោយបេក្ខភាពដែលពោរពេញដោយសមត្ថភាព និងថាមពលនៃសំឡេង តួយ៉ាងបេក្ខជន ខាំលន់ ចន មកពីខេត្តកោះកុង ដែលត្រូវជាប្អូនប្រុសបង្កើតលោក ចេន តារាចម្រៀង Original Song បានបង្ហើរទឹកដមយ៉ាងក្រអួនក្រអៅអង្រួនបេះដូងអ្នកស្ដាប់ ជាពិសេសគណកម្មការទាំង ៤ ក្នុងកម្មវិធីប្រឡងចម្រៀងខាងលើតែម្ដង។
ខាំលន់ ចន ជាក្មេងដែលមានឧបនិស្ស័យលើចម្រៀង និងការច្រៀង ណាមួយដោយទទួលបានការណែនាំពីសំណាក់បងប្រុសបន្ថែមផងនោះ បានធ្វើយុវជនវ័យក្មេងរូបនេះឈរលើក្ដីស្រមៃក្លាយជាអ្នកចម្រៀងក្នុងផាប់មួយកន្លែង ប៉ុន្តែដោយចង់បំពេញមហិច្ឆតាមួយនេះបន្ត ចន ក៏បន្តដំណើរទាំងវ័យក្មេងក្នុងវិស័យសិល្បៈ ដើម្បីក្លាយខ្លួនជាតារាចម្រៀងអាជីពដោយបានចូលរួមប្រកួតក្នុងកម្មវិធី Cambodian Idol រដូវកាលទី៥។ ចន ជាបេក្ខជនមួយរូបដែលប្រើប្រាស់សំឡេងបានល្អមានទឹកដម និងមានភាពទាក់ទាញទៅតាមភាពយុវវ័យរបស់គេ ជាពិសេសនោះគឺនៅត្រង់មុខមាត់ សក់ និងស្ទីល៍នៃការស្លៀកពាក់ក៏ស្ទើរតែដូចបងប្រុសបង្កើត ចេន ដែរ។



ក្រឡេកមកមើលបណ្ដាអ្នកគាំទ្រកម្មវិធីចម្រៀងលំដាប់កំពូលនេះវិញម្ដង គ្រាន់តែបានដឹងថាបេក្ខជន ខាំលន់ ចន ជាប្អូនប្រុសបង្កើតម្ចាស់បទ «ជូនអូនទៅរកគេ» នាយ ចេន ក៏បានផ្ទុះការចាប់អារម្មណ៍ថែមទាំងបបួលគ្នាឱ្យបើកចិត្តទទួលប្អូនប្រុសវិញម្ដង ខណៈបងប្រុសបានរៀបការមានប្រពន្ធ ហើយមានកូនទៀត។ យ៉ាងណាមិញ នេះជាការលេងសើចរវាងអ្នកគាំទ្រតារាចម្រៀង ចេន និងហ្វេនៗរបស់លោកប៉ុណ្ណោះ តែថានាយ ចន នេះណាក៏សង្ហាមិនចាញ់បងប្រុសប៉ុន្មាននោះដែរ៕
សូមទស្សនាវីដេអូចម្រៀង ៖ https://www.facebook.com/CambodianIdol/videos/2485819624938670























Account
Security
Favourite Content