សម្រស់ Yoona កាលពី ១៥ ឆ្នាំមុនស្រស់ស្អាតខ្លាំងកន្លងផុតច្រើនឆ្នាំនៅតែមិនចាស់តាមអាយុ

ថ្មីៗ នេះ រូបភាពចាស់ៗ របស់សមាជិកក្រុម Girls Generation គឺ Yoona ត្រូវបានគេគាស់រំឭក និងយកមកចែកចាយឡើងវិញដែលធ្វើឲ្យមហាជន និងអ្នកគាំទ្រជាច្រើនភ្ញាក់ផ្អើលពីសម្រស់របស់នាង។

Yoona បានបង្ហាញខ្លួនជាមួយក្រុមចម្រៀងនារីល្បី Girls Generation ក្នុងឆ្នាំ ២០០៧ គិតមកទល់ពេលនេះនាងបានបង្ហាញមុខ និងចេញច្រៀងជាផ្លូវការអស់រយៈពេល ១៦​ ឆ្នាំមកហើយ និងបានសាងកេរ្ដិ៍ឈ្មោះរាប់មិនអស់ក្នុងវិស័យសិល្បៈខេប៉ុប ព្រមទាំងប្រឡូកក្នុងការសម្ដែងក្នុងរឿងជាច្រើនផងដែរ។ Yoona ត្រូវបានមហាជន និងអ្នកគាំទ្រជាច្រើនចាត់ទុកថា ជាតារាស្រីខេប៉ុបម្នាក់ដែលមានសម្រស់លេចធ្លោខ្លាំងក្នុងចំណោមក្រុមនារីខេប៉ុបជំនាន់ទី ២។

អ្វីដែលធ្វើឲ្យគ្រប់គ្នាមិនសរសើរមិនបាននោះ គឺរូបភាពរបស់ Yoona ក្នុងឆ្នាំ ២០០៨ នៅពេលដែលនាងមានអាយុ ១៨ ឆ្នាំកំឡុងពេលនាងចូលរួមកម្មវិធី KBS Drama Awards គឺពិតជាស្រស់ស្អាត និងលេចធ្លោខ្លាំង បើទោះជាការតុបតែងខ្លួនមិនមើលទៅឆើតឆាយក៏ដោយ ។ ជាពិសេសកន្លងផុតទៅ ១៥ ឆ្នាំ សម្រស់របស់នាងសឹងមិនប្រែប្រួល និងនៅតែក្មេងជាងវ័យខ្លាំង។ នាងក៏ត្រូវបានគេចាត់ទុកជាតារាស្រីខេប៉ុបម្នាក់ដែលគ្មានការកែកុនច្រើន ដោយមុខមាត់របស់នាងមិនមានខុសប្លែកពីទម្រង់ដើមខ្លាំងបើទោះជាពេលវេលាចេះតែរំកិលទៅមុខ។

បច្ចុប្បន្ន តារាស្រីរូបនេះមានវ័យ ៣៣​ ឆ្នាំទៅហើយ ប៉ុន្ដែសម្រស់របស់នាងនៅតែលេចធ្លោ និងមិនដែលធ្វើឲ្យទស្សនិកជនខកបំណងជាមួយស្ទីលតុបតែងរបស់នាងឡើយរាល់ពេលចូលរួមកម្មវិធីម្ដងៗ។ នាងតែងតែបង្ហាញខ្លួនជាមួយសម្រស់ដ៏លេចធ្លោរបស់ខ្លួន និងមើលទៅស្រស់ស្អាតជានិច្ច ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

Felix ដាក់របស់ដេញថ្លៃ រួមរកថវិកាបរិច្ចាគជូនអង្គការ UNICEF

កាលពីថ្ងៃទី១៨ ខែមិថុនា កន្លងទៅ កូនបាល់ម៉ាក Louis Vuitton ដែល Felix បានបរិច្ចាគ រួមជាមួយហត្ថលេខារបស់លោក បានលក់ចេញនៅក្នុងពិធីដេញថ្លៃសប្បុរសធម៌របស់ក្រុមហ៊ុន Sotheby's ដើម្បីប្រមូលថវិកាបរិច្ចាគជូនដល់

Stray Kids ប្រកាសវិលត្រលប់ជាមួយអាល់ប៊ុមថ្មីក្នុងខែសីហា និងការប្រគំតន្ត្រីទេសចរណ៍ទូទាំងពិភពលោក

ក្រុមចម្រៀងបុរសដ៏ពេញនិយម Stray Kids នឹងចេញផ្សាយអាល់ប៊ុមថ្មីមួយនៅក្នុងខែសីហាខាងមុខនេះ ព្រមទាំងចាប់ផ្តើមដំណើរប្រគំតន្ត្រីទេសចរណ៍ពិភពលោកថ្មីមួយទៀតផងដែរ។ នេះបើយោងតាមការបញ្ជាក់របស់

មេរៀនពី BTS ទៅ ARMY៖ «ដួលហើយ ត្រូវក្រោកឈរ» ព្រោះភាពជោគជ័យមិនមែនជាការលោតផ្លោះត្រឹមតែមួយយប់

ពីក្រុមដែលគ្មានអ្នកស្គាល់ធ្លាប់ដើរអង្វរគេឱ្យមកមើលការសម្ដែងរបស់ខ្លួនដោយឥតគិតថ្លៃនៅលើដងផ្លូវមួយនៅទីក្រុង Los Angeles ថ្ងៃនេះក្លាយជាមនុស្ស

ម្ដងនេះ N.John លេងមែនទែនហើយ ដោយសង្ស័យត្រៀមចាប់ដៃជាមួយតារា K-Pop ស្រីរូបនេះ

ជា​ថ្មី​ម្ដង​ទៀត ដែល N.John ធ្វើឲ្យ​អ្នក​គាំទ្រ​ក្រោយ​ប្រកាស​សហការ​ជាមួយ​តារា K-Pop នារី​ទោល បន្ទាប់ពី​មាន​ការ Challenge រាំ​បទ «Pop Out» ជាមួយ​សិល្បករ​កូរ៉េ​ជាច្រើន​រូប​ទាំង​បុរស និង​នារី។ មិន​តែ​ប៉ុណ្ណោះ​តារា​ប្រុស​ដែល​

ត្រចៀកខាងឆ្វេងរបស់ Olivia Rodrigo បាត់បង់សមត្ថភាពក្នុងការស្តាប់ឮជាង ៦០%

មានវត្តមានចូលរួមក្នុងកម្មវិធីវិទ្យុ Kiss FM តារាចម្រៀង Olivia Rodrigo បានផ្តល់បទសម្ភាសន៍ដើម្បីផ្សព្វផ្សាយអាល់ប៊ុម “You Seem Pretty Sad for a Girl So in Love” ដែលទើបតែចេញផ្សាយកាលពីថ្ងៃទី១២ ខែមិថុនា កន្លងទៅ

វិលមកសិល្បៈវិញត្រឹម ៦ ខែ Zhao Lusi ក្ដាប់បានកុងត្រាផ្សាយពាណិជ្ជកម្ម ១៤ ប្រេនម្នាក់ឯង

តារាសម្ដែងចិន Zhao Lusi កំពុងតែរីករាយនឹងការងើបឡើងវិញយ៉ាងខ្លាំងក្លានៃអាជីពសិល្បៈ បន្ទាប់ពីបានឆ្លងកាត់ការតស៊ូជាមួយបញ្ហាសុខភាព និងជម្លោះជាមួយក្រុមហ៊ុនគ្រប់គ្រង ដោយនៅក្នុងនោះនាងក្តោបបានកិច្ច

ENHYPEN ត្រៀមវិលត្រឡប់ក្នុងនាមជាក្រុមមានសមាជិក ៦ នាក់លើកដំបូង បន្ទាប់ពីការចាកចេញរបស់ Heeseung

បន្ទាប់ពីមានការសង្ស័យអស់រយៈពេលជាច្រើនខែជុំវិញការចាកចេញរបស់សមាជិកម្នាក់រួចមក ក្រុមចម្រៀងបុរស K-pop ដ៏ល្បីល្បាញ ENHYPEN ត្រូវបានកំណត់ថានឹងធ្វើការវិលត្រឡប់មកវិញជាលើកដំបូងក្នុងនាមជាក្រុម

Tom Holland យល់ថា Owen Cooper ស័ក្តិសមសម្រាប់បន្តវេនតួអង្គ Spider-Man តពីលោក

Tom Holland បានចែករំលែកពីចក្ខុវិស័យរបស់លោកនាពេលអនាគតសម្រាប់តួអង្គ Spider-Man ដោយយល់ថា តារាជំនាន់ប្អូន Owen Cooper ស័ក្តិសមនឹងទទួលបានឱកាសសម្ដែងជាតួអង្គវីរបុរសមួយនេះបន្តពីលោក។

លោកស្រី សុភា បុត្រឈរ ឧបត្ថម្ភ​ថវិកា ១ ម៉ឺនដុល្លារ ដល់អតីតតារាសម្ដែងជើងចាស់ ចាន់រិទ្ធ មេធានី

លោកស្រី សុភា បុត្រឈរ ដែល​ទើប​ទទួល​បាន​ងារ​ជា​ឧកញ៉ា ណូ សុភា កាលពីពេលថ្មីៗនេះ ក្រោយ​បាន​ឃើញ​ពី​ទុក្ខ​លំបាក​របស់​អតីត​តារា​សម្ដែង​ប្រុស​លោក ចាន់រិទ្ធ មេធានី ជួប​ការ​លំបាក​ក្នុង​ជីវិត ព្រម​ទាំង​មាន​ជំងឺ​ប្រចាំ​កាយ​

ឱក សុគន្ធកញ្ញា បង្ហាញវត្តមានក្នុងព្រឹត្តិការណ៍ថ្នាក់ជាតិរបស់ក្រសួងអប់រំកម្ពុជា

ក្នុង​នាម​ជា​ទូត​សុឆន្ទៈ​កាយ​រិទ្ធិ​ជាតិ តារា​ចម្រៀង ឱក សុគន្ធ​កញ្ញា បាន​បង្ហាញ​វត្តមាន​ចូល​រួម​សម្ដែង និង​ច្រៀង​នៅ​ក្នុង​ព្រឹត្តិការណ៍​ជាតិ​មួយ​ដែល​រៀប​ចំ​ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា របស់​កម្ពុជា នៅ​ក្នុង​ពហុកីឡាដ្ឋាន​