មានឥទ្ធិពលមិនធម្មតាបែបនេះទើប Xiao Zhan ក្ដោបក្ដាប់បានតំណែង BA ប្រេនពិភពលោកជាច្រើន

Xiao Zhan តារាសម្ដែងកំពុងមានឈ្មោះបោះសំឡេងនៅប្រទេសចិន​​បានក្លាយជាប្រធានបទពេញនិយមបន្តបន្ទាប់រយៈពេលពេញមួយឆ្នាំកន្លងមកនេះ ដោយសារភាពជោគជ័យរបស់គេ​លើវិស័យហ្វេសិនទាំងផ្នែកសម្លៀកបំពាក់ និងគ្រឿងអលង្ការ ខណៈដែលមាន​ហ្វេនៗចាំគាំទ្រឥតឈប់ឈរ។ ហេតុដូច្នេះហើយទើបតំណែងជាទូតផ្សព្វផ្សាយ ឬ​ Brand Ambassador ពិតជាសក្ដិសមសម្រាប់គេជាខ្លាំង។

ចុងក្រោយនេះប្រេនគ្រឿងអលង្ការល្បី Boucheron ក៏បានប្រកាសតែងតាំងគេជា BA លំដាប់សកលលោក ដោយផ្ដោតលើការវាយលុកទីផ្សារប្រទេសចិន និងបានមើលឃើញពីប្រសិទ្ធភាពនៃឥទ្ធិពលរបស់ Xiao Zhan។ Hélène Poulit-Duquesne នាយកប្រតិបត្តិប្រេនផ្ទាល់បានថ្លែងថា Xiao Zhan មានរសនិយម​ផ្នែកហ្វេសិន​ដ៏អស្ចារ្យ ថែមទាំងមានបុគ្គលិកលក្ខណៈលេចធ្លោ និងបានបង្ហាញពីឥទ្ធិពលរបស់គេតាមរយៈតួលេខនៅលើបណ្ដាញអនឡាញចិន ខណៈវីដេអូប្រកាសតែងតាំង BA របស់គេបានទទួលការចូលទស្សនា ៥លានដង ដោយចំណាយពេលត្រឹមតែ ៨ម៉ោងប៉ុណ្ណោះ។

ភាពជោគជ័យរបស់ Xiao Zhan ត្រូវបានបង្ហាញចេញជារឿយៗ​ ដោយកន្លងមកនៅពេលធ្វើការជាមួយប្រេន Gucci និង Tod’s ក៏បាន​បង្កើតភាពទាក់ទាញចំពោះអ្នកគាំទ្រ​ឱ្យចូលមកកាន់ពិភពហ្វេសិនបាន​ជាហូរហែរ។ ក្នុងកំលុងរដូវកាលហ្វេសិនកាលពីខែមីនា ប្រសិទ្ធភាពនៃការផ្សព្វផ្សាយរបស់គេលើ Weibo មានតម្លៃគិតជាទឹកប្រាក់រហូតដល់ ៩,៣លានដុល្លារ ដែលអាចរាប់ថាជាតួលេខដ៏ខ្ពស់។

បច្ចុប្បន្នមានវ័យ ៣២ឆ្នាំ Xiao Zhan បានចាប់ផ្ដើមប្រឡូកសិល្បៈដំបូងដោយចូលរួមក្នុងកម្មវិធីប្រឡងប្រជែងសមត្ថភាព X-Fire និងបានចូលជាសមាជិក​ក្រុមចម្រៀង X Nine។ គេបានចាប់ផ្ដើមការសម្ដែងនៅឆ្នាំ២០១៦ ហើយក៏ទទួលបានភាពល្បីល្បាញទាំងនៅចិន​និងអន្តរជាតិតាមរយៈស្នាដៃល្បីៗដូចជារឿង “The Untamed”, “Joy of Life”, “The Wolf” , “The Youth Memories” និង “The Longest Promise” ជាដើម ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក

បេក្ខនារី Universal Woman 2026 បង្ហាញភាពស្រស់ស្អាតយ៉ាងលេចធ្លោក្នុងឈុត «ស្បៃខ្មែរ» នៅប្រាសាទអង្គរវត្ត

បេក្ខនារីទាំងអស់របស់​កម្មវិធី Universal Woman 2026 ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ បាន​ដំណើរការ​មក​ប្រមាណ ១ សប្ដាហ៍​ហើយ។ ដោយ​ថ្មី​ៗ​នេះ អ្នក​រៀបចំ​ខាង​កម្ពុជា​

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង

ពណ៌ក្បិនរបស់អ្នកហាត់រាំរបាំបុរាណខ្មែរ បញ្ជាក់ពីតួនាទី

ក្បិន ត្រូវ​បាន​ជនជាតិ​ខ្មែរ​ប្រើ​តាំង​ពី​លទ្ធិ​ព្រហ្មញ្ញ​សាសនា ឬ​ហិណ្ឌូ​ចូល​ក្នុង​ស្រុក​នៅ​សតវត្សរ៍​ទី១។ ការ​ប្រើប្រាស់ ក្បិន​មាន​ភាព​ពេញ​និយម​ខ្លាំង​ណាស់ ក្នុ

ទស្សនិកជនបង្ហាញអារម្មណ៍ក្ដុកក្ដួលក្រោយទស្សនាភាពយន្ត “LOOT” ដែលលាតត្រដាងការពិតពីក្រោយដំណើរវិលត្រឡប់មកកាន់មាតុភូមិរបស់វត្ថុបុរាណកម្ពុជា

ក្រោយពីបានទស្សនាភាពយន្តឯកសាររឿង “LOOT៖ ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា” ទស្សនិកជនបានបង្ហាញពីអារម្មណ៍ស្រណោះដល់ចម្លាក់បុរាណខ្មែរដែលរសាត់អណ្ដែតទៅផុត

ភាពយន្តខ្លីរបស់សមិទ្ធិករខ្មែរ និងបរទេសជាច្រើន ត្រូវបានគណៈ​កម្មការជ្រើសរើស សម្រាប់មហោស្រពភាពយន្តខ្លីចតុមុខនៅក្នុងឆ្នាំ ២០២៦

កាលពីថ្ងៃទី២៥ ខែកញ្ញា មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ (Chaktomuk Short Film Festival/ CSFF) បានប្រកាសនៅគ្រប់បណ្តាញសង្គមអំពីការបិទទទួលរឿងខ្លី ពីសមិទ្ធិករជាតិ និងអន