ឈាមច្រមុះជោគ តែអតីតសមាជិក Nine Percent នៅនិយាយ Live លក់ផលិតផលធម្មតាដូចគ្មានរឿងអី

បើអ្នកនិយមតាមដាន និងគាំទ្រក្រុមចម្រៀង C-pop ជឿថានឹងបានស្គាល់ក្រុមតារាប្រុសល្បី Nine Percent ជាមិនខាន ដោយសារជាក្រុមចម្រៀងល្បីមួយថែមទាំងសមាជិកនីមួយសុទ្ធសឹងតែមានសមត្ថភាពព្រមទាំងរូបសម្បត្ដិស្រស់ស្អាតផងដែរ។ ថ្វីបើក្រុមចម្រៀងមួយនេះ បានរំសាយក្រុមក៏ពិតមែនប៉ុន្ដែសមាជិកម្នាក់ៗ នៅតែបន្ដដើរក្នុងវិថីសិល្បៈ អ្នកខ្លះប្រែខ្លួនជាតារាសម្ដែង ឯខ្លះទៀតក៏ចេញច្រៀងទោល។

នាពេលថ្មីៗ នេះ អតីតសមាជិកម្នាក់គឺ តារាប្រុស Xiao Gui ដែលអ្នកគាំទ្រច្រើនដាក់រហ័ស្សនាមបុរសសង្ហា និង cool boy បាន live ប្រម៉ូតផលិតផលគ្រឿងសម្អាង l’oreal។ ក្នុងនាមជាអ្នកតំណាងប្រ៊េនម្នាក់របស់ផលិតផលនេះ លោកបាននិយាយរៀបរាប់ពីអត្ថប្រយោជន៍ផ្សេងៗ និងការប្រើប្រាស់ជាដើម ក៏ដូចជាឆ្លៀតពេលខ្លះនិយាយលេងជាមួយអ្នកគាំទ្ររបស់ខ្លួនផងដែរ។

អ្វីដែលភ្ញាក់ផ្អើលកំពុងតែនិយាយ ស្រាប់តែលោកបានហូរឈាមច្រមុះយ៉ាងខ្លាំងធ្វើឱ្យបណ្ដាអ្នកគាំទ្របញ្ចេញមតិព្រួយបារម្ភពាសពេញ។ មុនដំបូងតារាប្រុសនោះហាក់ដូចជាភាំងបន្ដិចនៅពេលដែលដឹងថាខ្លួនហូរឈាមច្រមុះ តែលោកហាក់ដូចជាបត់​បែនខ្លួនបានឆាប់រហ័ស និងនៅតែរក្សាសភាពធម្មតាមិនជ្រួលច្របល់ឡើយ។ ជាពិសេសបន្ដនិយាយធម្មតាដើម្បីឱ្យកម្មវិធី Live នៅតែបន្ដទៅបានយ៉ាងឡូយសង្ហាតែម្ដង។

តារាប្រុសវ័យ​ ២២ ឆ្នាំនេះ គ្រាន់តែងាកទៅប្រាប់អ្នកក្បែរខ្លួនដើម្បីរកអ្វីមកជូតប៉ុណ្ណោះ ប៉ុន្ដែក្រុមការងារហាក់ដូចជានៅតែបារម្ភខ្លាំងពីស្ថានភាព។ តែយ៉ាងណាមិញ Xiao Gui នៅតែបន្ដនិយាយថាខ្លួនលោកមិនមានបញ្ហាអ្វីឡើយ អាចបន្ដធ្វើការតាមធម្មតាបាន។

ក្រោយពីមានហេតុការណ៍នេះកើតឡើង ផលិតកម្មរបស់លោកគឺ Gamarie ក៏បានចេញប្រកាសថាតារាប្រុសរូបនេះគ្មានបញ្ហាអ្វីធ្ងន់ធ្ងរទេ ថែមទាំងរំលឹកដល់មហាជនឱ្យផឹកទឹកឱ្យបានច្រើនកុំឱ្យក្ដៅក្នុង ចៀសវាងបញ្ហាឈាមច្រមុះដូចជា Xiao Gui។

គួររំលឹកថា បច្ចុប្បន្ន Xiao Gui ជាតារាចម្រៀងទោលមានឈ្មោះល្បីម្នាក់ក្នុងប្រទេសចិន លោកនៅតែបន្ដដេញចាប់ក្ដីស្រមៃខ្លួន និងផលិតបទចម្រៀងជាច្រើនដើម្បីបម្រើអារម្មណ៍ទស្សនិកជន៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ជប៉ុនផលិត «ទូទឹកកកក្លាសេមនុស្ស» ដើម្បីទប់ទល់នឹងកម្ដៅដែលកើនឡើងដល់ ៤០ អង្សាសេ

បញ្ហាកម្ដៅឡើងខ្លាំង បានរុញច្រានឱ្យក្រុមហ៊ុនមួយនៅជប៉ុនផលិតទូរទឹកកកសម្រាប់ក្លាសេមនុស្ស លក់ចេញក្នុងតម្លៃ ៩ ៣០០ ដុល្លារអាមេរិក ដោយមានអតិថិជនគោលដៅជាអ្នកធ្វើការតាមការដ្ឋានសំណង់ រោងចក្រ និងឃ្លាំង

អ្នកដឹកនាំរឿង Odyssey៖ ភាពយន្តខ្លាំងមិនបាច់ពឹង CG ជីវិតពិតមិនបាច់ពឹងស្មាតហ្វូន

អ្នកគាំទ្រភាពយន្តហូលីវូដភាគច្រើនអាចនឹងចងចាំហើយថាភាពយន្តរបស់ Christopher Nolan ដែលជាផលិតករ អ្នកដឹកនាំ និងជាអ្នកនិពន្ធពីក្រោយភាពយន្តធំៗដូចជា The Odyssey, Oppenheimer និង Interstellar... គឺ

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្ដល់អនុសាសន៍បំផុសគំនិតលើកស្ទួយមង្គលការខ្មែរ

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រី​ទី​១​នៃ​កម្ពុជា​បាន​បង្ហាញ​វត្តមាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​ពិព័រណ៍​អាពាហ៍ពិពាហ៍ លើក​ទី៣។ ជាមួយ​គ្នា លោក​ជំទាវ​ក៏​បាន​ផ្ដល់​ជា​អនុសាសន៍​សំខាន់ៗ ៥ ចំណុច​ដើម្បី​ឱ្យ​មង្គលការ​

ប្រជាជនជប៉ុនពិចារណាទិញ “ផ្ទះមានខ្មោច” ក្នុងពេលទីផ្សារអចលនទ្រព្យឡើងថ្លៃ

ប្រសិនបើដឹងថាផ្ទះមួយនេះធ្លាប់មានប្រវត្តិគួរឱ្យខ្លាច តើអ្នកនៅតែហ៊ានទិញ ឬជួលដែរឬទេ? សម្រាប់ប្រជាជនជប៉ុន សំណួរនេះអាចមិនមែនត្រឹមតែជាជំនឿទាក់ទងនឹងរឿងខ្មោចនោះទេ ប៉ុន្តែវាក៏ជះឥទ្ធិពលដល់ទីផ្សារ

Julia Russell បវរកញ្ញាកូនកាត់ខ្មែរ-អង់គ្លេស មានទាំងចំណេះដឹង និងរូបសម្រស់ អាចចេញទៅប្រកួតលើឆាកអន្តរជាតិម្ដងទៀតឬទេ?

រ៉ូសស្យែល ហ្សូលីយ៉ា កូន​ខ្មែរ​កាត់​អង់គ្លេស​ដែល​មាន​ទាំង​ចំណេះដឹង រូប​សម្រស់ និង​ធ្លាប់​តំណាង​កម្ពុជា​លើ​ឆាក​អន្តរជាតិ​ទៀត​នោះ បាន​វិល​មក​កាន់​ឆាក​ប្រកួត​បវរកញ្ញា​ក្នុង​ស្រុក​ម្ដង​ទៀត​ហើយ ដើម្បី​អាច​មាន​ឱកាស​ចេញ​ទៅ​តំណាង​កម្ពុជា លើ​ឆាក​បវរកញ្ញា​

Angelina Jolie បង្ហាញអារម្មណ៍ក្ដុកក្ដួលចំពោះប្រជាជនកម្ពុជា ក្នុងគម្រប់ខួបមួយឆ្នាំនៃការផ្ទុះអាវុធនៅព្រំដែន

នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ដែលជាគម្រប់ខួបមួយឆ្នាំនៃការឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា កំពូលតារាសម្ដែងស្រីអាមេរិក Angelina Jolie បានបង្ហោះសារបង្ហាញពីការលំបាករបស់ប្រជាជនកម្ពុជាដែលមិនទាន់

មូលនិធិម៉ាដក្សរបស់ Angelina Jolie ជួយប្រជាជនសំឡូតអស់ពេលជាង ២៣ ឆ្នាំ

នៅថ្ងៃទី២៣​ ខែកក្កដា នេះ តារាសម្ដែងហូលីវូដ Angelina Jolie បានចែករំលែកព័ត៌មានពីមូលនិធិម៉ាដក្សភ្ជាប់ជាមួយនឹងរូបភាពកាលដែលលោកស្រីបានធ្វើដំណើរមកកាន់ទឹកដីស្រុកសំឡូត ខេត្តបាត់ដំបង។

ហេតុផលគួរឱ្យភ្ញាក់ផ្អើលដែល Madonna, Shakira, BTS និង Justin Bieber មិនទទួលបានប្រាក់ឈ្នួលសូម្បី ១ ដុល្លារពីការសម្ដែងនៅ World Cup

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រដែលការប្រកួតផ្តាច់ព្រ័ត្រ FIFA World Cup ឆ្នាំ 2026 បានបង្ហាញនូវកម្មវិធីសម្តែងពេលសម្រាកពាក់កណ្តាលតង់តាមបែប Super Bowl។ ខណៈដែលអេស្ប៉ាញ និងអាហ្សង់ទីនចាកចេញពី

ស្ថានីយប៉ូលិសចិន ទទួលចិញ្ចឹមឆ្មាគ្មានផ្ទះសម្បែង និងឱ្យធ្វើជា «ប៉ូលិសឆ្មា» ជួយចាប់សត្វកណ្តុរ

ស្ថានីយប៉ូលិសជាច្រើននៅប្រទេសចិន បានចាប់ផ្តើមទទួលចិញ្ចឹមសត្វឆ្មាគ្មានផ្ទះសម្បែងដែលត្រាច់ចរតាមដងផ្លូវជិតស្ថានីយ និងបានធ្វើការតែងតាំងក្រៅផ្លូវការឱ្យឆ្មាទាំងនេះធ្វើជា «ប៉ូលិសឆ្មា» ប្រចាំការនៅតាមស្ថានីយ

យុវជន Gen Z ចិនយកសម្លៀកបំពាក់បុរាណ ជាការរត់គេចពីភាពហត់នឿយនឹងពិភពបច្ចុប្បន្ន

ការរស់នៅក្នុងសង្គមដែលទីផ្សារការងារមានការប្រកួតប្រជែងកាន់តែខ្លាំង ជាការដាក់សម្ពាធលើបញ្ហាសេដ្ឋកិច្ច រហូតដល់ប្រជាជនចិនជាច្រើនបានសម្រេចចិត្តពន្យារពេលរៀបការ និងមានកូន ទុក្ខលំបាកទាំងនេះបានរុញច្រានឱ្យឧស្សាហកម្មសម្លៀកបំពាក់

Leave a Reply

Your email address will not be published.Required fields are marked *