អ្នកទើបរៀនចប់ ចេញធ្វើការគួរដឹង ប្រសិនបើការងារជាក់ស្ដែងខុសពីការរំពឹង

មនុស្ស​គ្រប់​រូប​តែង​តែ​រំភើប​ចំពោះ​ការងារ​ថ្មី​ដែល​ខ្លួន​ទើប​តែ​ទទួល​បាន​។ ប៉ុន្តែ​មាន​មនុស្ស​ដែល​ទទួល​បាន​ការងារ​ថ្មី​ចំនួន​ ៦១ ភាគរយ​បាន​និយាយ​ថា​ពេល​ដែល​បាន​ចូល​ធ្វើ​ការ​ទៅ​លើ​ការងារ​នោះហើយ វា​ហាក់​បី​ដូចជា​ខុស​ពី​ការ​រំពឹង​ទុក​របស់​ខ្លួន​ដែល​បាន​ជជែក​គ្នា​ពេល​សម្ភាសន៍។ ក្នុង​ករណី​ដែល​ការងារ​នោះ​ខុស​ពី​ការ​រំពឹង​ទុក​របស់​អ្នក​នោះ​តើ​អ្នក​គួរ​ធ្វើ​បែប​ណា។ គួរ​បន្ត​ធ្វើ​ការ​ដោយ​មិន​ពេញ​ចិត្ត​ពេញ​មួយ​ជីវិត​ ឬ​យ៉ាង​ណា? ខាងក្រោម​នេះ​គឺ​ជា​អ្វី​ដែល​អ្នក​គួរ​ពិចារណា និង​អាច​ធ្វើ​បាន​នៅ​ក្នុង​ស្ថានភាព​បែប​នេះ។

១ និយាយ​ត្រង់​ៗ​ដោយ​ផ្ទាល់​ជា​មួយ​មេ​របស់​អ្នក

ពេល​ចាប់​ផ្ដើម​ អ្នក​គួរ​ព្យាយាម​ស្វែង​យល់​ពី​ភាព​ខុស​ប្រក្រតី។ ព្យាយាម​ទាក់​ទង​មេ​ផ្នែក​របស់​ខ្លួន​ពេល​សម្រាក​ ឬ​ពេល​បាយ​ដោយ​ប្រាប់​ពី​ចំណាប់​អារម្មណ៍​របស់​អ្នក​ចំពោះ​ការងារ​នោះ។ ​ប៉ុន្តែ​អ្នក​ក៏​មិន​គួរ​ប្រាប់​គាត់​ថា​អ្នក​មិន​ចូល​ចិត្ត​ការងារ​មួយ​នោះ​ដែរ។ អ្នក​គួរ​តែ​បញ្ជាក់​ឲ្យ​ច្បាស់​ជា​មួយ​នឹង​គាត់​អំពី​ការងារ​ដែល​បាន​និយាយ​គ្នា​ពេល​សម្ភាសន៍ អំពី​ទំហំ​ការងារ និង​ឧស្សាហ៍​រំលឹក​គាត់​ពី​ចំណង់​ចំណូល​ចិត្ត​របស់​អ្នក​។

២ សួរ​ពី​បទ​ពិសោធន៍​រៀមច្បង​ក្នុង​ក្រុមហ៊ុន

ប្រសិន​បើ​មេ​របស់​អ្នក​មាន​ភាព​រវល់​ខ្លាំង​ពេក។ អ្នក​អាច​ជជែក​ជា​មួយ​នឹង​រៀមច្បង​ដែល​រួសរាយ និង​រីករាយ​ក្នុង​ការ​ចែក​រំលែក​បទ​ពិសោធន៍​ទៅ​អ្នក។ សួរ​ពួកគាត់​អំពី​បទ​ពិសោធន៍​របស់​ពួកគាត់​ពេល​ដែល​ចាប់​ផ្ដើម​ដំបូង​នៅ​កន្លែង​នេះ​ដូច​អ្នក ហើយ​ទទួល​យក​វា​ដើម្បី​យក​មក​បត់​បែន​ខ្លួន​ក្នុង​កន្លែង​ការងារ​មួយ​នោះ។

៣​ ព្យាយាម​រៀន​ពី​អ្វី​ដែល​អ្នក​រៀន​បាន​

បើ​ទោះ​ជា​ការងារ​ថ្មី​វា​ហាក់​ខុស​ប្លែក​ពី​តំណែង​ពិត ឬ​ជំនាញ​របស់​អ្នក​ក៏​ដោយ​ ក៏​អ្នក​គួរ​ព្យាយាម​ចាប់​យក​ជំនាញ​ថ្មី​នោះ​ឲ្យ​បាន​កាន់​តែ​ច្រើន​កាន់​តែ​ល្អ​។ ពេល​ខ្លះ​ជំនាញ​ទាំង​នោះ​ជួយ​ឲ្យ​អ្នក​រក​ឃើញ​​ចំណូល​ចិត្ត​ពិត​ប្រាកដ​ ឬ​អាច​ផ្លាស់​ប្ដូរ​អាជីព​ការងារ​ទៅ​ថ្ងៃ​មុខ​ទាំង​ស្រុង​ក៏​ថា​បាន។ ប្រសិន​បើ​អ្នក​នៅ​តែ​មិន​ពេញ​ចិត្ត​ចំពោះ​ការងារ​នោះ​ក៏​អ្នក​ចេះ​ជំនាញ​ថ្មី​ ដែល​អាច​ដាក់​ក្នុង​ប្រវត្តិរូប​សង្ខេប​ចំពោះ​ការងារ​បន្ទាប់​បាន។

៤ ធ្វើ​អ្វី​ដែល​អ្នក​ស្រលាញ់​នា​ថ្ងៃ​សម្រាក

អ្នក​ធ្វើ​ការ​គ្រប់​រូប​ប្រាកដ​ជា​បាន​ដឹង​ ថា​ការ​ធ្វើ​ការងារ​ដែល​ខ្លួន​មិន​ពេញ​ចិត្ត​មាន​សម្ពាធ​ខ្លាំង​ណាស់ ហើយ​ការ​ធ្វើ​ការ​ដែល​ខ្លួន​មិន​បាន​ស្រលាញ់​អាច​ធ្វើ​ឲ្យ​អ្នក​ពិចារណា​ក្នុង​ការ​ផ្លាស់​ប្ដូរ​ការងារ​។ យ៉ាង​ណា​ប្រសិន​បើ​អ្នក​មិន​ចង់​បោះ​បង់​ការងារ​មួយ​នោះ​ដោយ​សារ​កត្តា​សេដ្ឋកិច្ច​ ឬ​ឱកាស​នោះ ដើម្បី​ប្រឆាំង​ជា​មួយ​នឹង​ថាមពល​អវិជ្ជមាន​​អ្នក​អាច​ចាប់​ផ្ដើម​ធ្វើ​អ្វី​ដែល​ខ្លួន​ស្រលាញ់​ដើម្បី​ការពារ​ផ្លូវ​ចិត្ត​ និង​បន្ត​ការងារ​បាន​។

៥ ទទួល​យក​វា

តើ​អ្នក​ដឹង​ទេ​ថា​មាន​មនុស្ស​ជា​ច្រើន​ដែល​គ្មាន​ការងារ​ធ្វើ​ ឬ​គ្មាន​លទ្ធភាព​ចូល​ធ្វើ​ការងារ​ទាំង​នោះ​បាន​។ ដូច្នេះ​ហើយ​ជំនួស​ឲ្យ​ការ​ចាក​ចេញ​ពី​ការងារ​ហើយ​ក្លាយ​ជា​មនុស្ស​ដែល​គ្មាន​ការងារ​ធ្វើ​ អ្នក​គួរ​ចាប់​យក និង​អរគុណ​ចំពោះឱកាស​ដែល​អ្នក​មាន តែ​ក៏​មិន​មែន​មាន​ន័យ​ថា​អ្នក​នឹង​ត្រូវ​ចំណាយ​ពេល​មួយ​ជីវិត​របស់​អ្នក​ចំពោះ​ការងារ​នោះ​ដែរ។ ពេល​ខ្លះ​ដំបូង​ៗ​អាច​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ថា​ពិបាក​ ប៉ុន្តែ​ពេល​ដែល​អ្នក​ចំណាយ​ពេល​ច្រើន​ជា​មួយ​វា​អ្នក​អាច​ចាប់​ផ្ដើម​ចូល​ចិត្ត​វា​ក៏​ថា​បាន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម