Winter សមាជិក aespa ប្រាប់ពីរបៀបដែលនាងរក្សាទម្ងន់តាមរយៈការ Live វីដេអូ ដើម្បីឆ្លើយតបនឹងចម្ងល់ថា “ហេតុអ្វីនាងនៅតែមានរាងតូច បើទោះបីជានាងពូកែញ៉ាំក្ដី?” ។

មួយរយៈចុងក្រោយនេះ អ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមបានភ្ញាក់ផ្អើលម្ដងរួចមកហើយ ក្រោយពីបានឃើញទំហំសម្លៀកបំពាក់សម្រាប់ឡើងសម្ដែងលើឆាករបស់ក្រុមតារាចម្រៀងខេប៉ុបរបស់កូរ៉េខាងត្បូងមួយនេះ នៅក្នុងការតាំងពិព័រណ៍មួយ។

ដោយឡែក ក្នុងពេលថ្មីៗនេះម្នាក់ក្នុងចំណោមសមាជិក ៣រូបផ្សេងទៀត Winter បានបកស្រាយពីវិធីសាស្រ្តក្នុងការរក្សាទំហំដងខ្លួនរបស់នាងតាមរយៈការ live និយាយលែងមួយជាមួយនឹងអ្នកគាំទ្រ។
ត្បិតមានរូបរាងតូចពីកំណើតក៏ពិតមែន ប៉ុន្មានសកម្មភាពប្រចាំថ្ងៃរបស់តារាស្រីវ័យ ២៣ឆ្នាំរូបនេះក៏បានរួមចំណែកក្នុងការដុតកាឡូរីចេញពីរាងកាយនាងផងដែរ។ ជាកស្ដែងក្រៅពីការហាត់រាំជាប្រចាំ Winter ក៏ឧស្សាហ៍ទៅហាត់ប្រាណនៅឯក្លឹបហាត់ប្រាណផងដែរ។
តារាស្រីដែលមានឈ្មោះដើម Kim Min-jeong និយាយថា៖ “អ្នកទាំងអស់គ្នាហាក់មិនឃើញខ្ញុំឡើងគីឡូទេមែនទេ បើទោះបីជាឃើញខ្ញុំញ៉ាំច្រើនក្ដី? កាលពីសប្តាហ៍មុន ខ្ញុំបានទៅហាត់ប្រាណនៅ Gym បួនដង។ សម្រាប់សប្ដាហ៍នេះវិញ ខ្ញុំក៏បានកក់ថ្នាក់ហាត់ប្រាណបែប pilates ប្រមាណ ៣ទៅ ៤ដងទៀតដែរ”។
បន្ថែមពីការហាត់ប្រាណ តារាស្រីរូបនេះក៏បាននិយាយថា នាងតែងតែដើរហាត់ប្រាណជាប្រចាំ ព្រោះនេះជាចំណង់ចំណូលចិត្តផ្ទាល់ខ្លួន។ Winter ក៏បានប្រាប់ពីគោលបំណងនៃការព្យាយាមហាត់ប្រាណផងដែរ ដោយនាងអះអាងថាខ្លួនធ្វើដើម្បីសុខភាព មិនមែនដើម្បីតែសម្រស់តែមួយមុខនោះទេ៕

























Account
Security
Favourite Content