ចំណាត់ថ្នាក់កេរ្តិ៍ឈ្មោះក្រុមចម្រៀងខេប៉ុបល្បីបំផុតប្រចាំខែតុលា

កាលពីពេលថ្មីៗនេះ វិទ្យាស្ថានស្រាវជ្រាវពាណិជ្ជកម្មកូរ៉េបានចេញផ្សាយចំណាត់ថ្នាក់កេរ្តិ៍ឈ្មោះ និងប្រជាប្រិយភាពរបស់ក្រុមចម្រៀង K-POP ប្រចាំខែតុលា ឆ្នាំ ២០២៤ ដោយផ្អែកលើការវិភាគទិន្នន័យប្រមូលបានចាប់ពីពាក់កណ្ដាលខែកញ្ញា ដល់ពាក់កណ្ដាលខែតុលា ពាក់ព័ន្ធការចូលស្ដាប់និងទស្សនាចម្រៀង ទំនាក់ទំនងសាធារណៈ ការលេចមុខ លេចឈ្មោះលើប្រព័ន្ធផ្សព្វផ្សាយ និងការ Search រកលើបណ្ដាញអ៊ីនធឺណិត។

សម្រាប់ផ្នែកក្រុមនារី ចំណាត់ថ្នាក់លេខ១ បានទៅលើ Le Sserafim ជាមួយសន្ទស្សន៍កេរ្តិ៍ឈ្មោះសរុប ៤,៨៨ លានពិន្ទុ ពោលគឺកើនឡើង ៣៧ ភាគរយធៀបនឹងខែមុន។ ពាក្យគន្លឹះពេញនិយមពាក់ព័ន្ធ Le Sserafim ដែលមានអ្នក Search រកច្រើនជាងគេមានដូចជាពាក្យ “CRAZY” “College Festival” និងពាក្យ “Career High” ខណៈបទចម្រៀងចុងក្រោយរបស់ពួកគេគឺបទ “CRAZY” កំពុងមានភាពល្បីល្បាញ ហើយការសម្ដែង Tour តាមសាកលវិទ្យាល័យក៏ទទួលបានការគាំទ្រដូចគ្នា។

ចុះមកចំណាត់ថ្នាក់លេខ២ គឺក្រុម aespa ជាមួយសន្ទស្សន៍កេរ្តិ៍ឈ្មោះប្រកៀកប្រកិតចំនួន ៤,៨៤ លានពិន្ទុ ខណៈសមាជិកទាំង ៤ កំពុងមមាញឹកក្នុងការធ្វើដំណើរប្រគំតន្ត្រីទេសចរណ៍ពិភពលោក “PARALLEL LINE” ព្រមទាំងបានបញ្ចេញបទចម្រៀងទោលម្នាក់១បទកាលពីពេលថ្មីៗ។

ចំណាត់ថ្នាក់លេខ៣ គឺក្រុមចម្រៀង IVE (អាយហ្វ៍) ក៏ទទួលបានពិន្ទុខ្ពស់ប្រហាក់ប្រហែលគ្នាគឺ ៤,៦៨ លានពិន្ទុ។ ត្បិតថាពេលនេះសមាជិកម្នាក់ៗបានចែកគ្នាចេញទទួលការងារផ្នែកហ្វេសិន ការងារ MC និងផ្សាយពាណិជ្ជកម្មផ្សេងៗ ប៉ុន្តែពួកគេក៏បានចេញបញ្ចាំងភាពយន្តឯកសារពីការប្រគំតន្ត្រីដើម្បីកំដរអារម្មណ៍អ្នកគាំទ្រ មានចំណងជើងថា “IVE THE 1ST WORLD TOUR in CINEMA : SHOW WHAT I HAVE”។

ចំណាត់ថ្នាក់បន្តបន្ទាប់រួមមានក្រុម BLACKPINK ជាប់លេខ៤ ក្រុម FIFTY FIFTY ជាប់លេខ៥ ក្រុម TWICE ជាប់លេខ៦ ក្រុម (G)I-DLE ជាប់លេខ៧ ក្រុម Red Velvet ជាប់លេខ៨ ក្រុម Girls’ Generation ជាប់លេខ៩ និងក្រុម MAMAMOO ជាប់លេខ ១០​។

ក្រឡេកមកចំណាត់ថ្នាក់ផ្នែកក្រុមបុរសវិញ ឃើញថា SEVENTEEN នៅតែគ្រងតំណែងលេខ១ ដដែលជាមួយសន្ទស្សន៍កេរ្តិ៍ឈ្មោះរហូតដល់ ៦,៥ លានពិន្ទុ ដោយកើនឡើងជាង ៩៧ ភាគរយធៀបនឹងខែមុន ខណៈដែលពួកគេទើបតែបញ្ចេញមីនីអាល់ប៊ុមទី១២ មានចំណងជើងថា “Spill The Feels” ព្រមទាំងបានប្រកាសរៀបចំការប្រគំតន្ត្រីទេសចរណ៍ពិភពលោក SEVENTEEN [RIGHT HERE] WORLD TOUR។

ចំណាត់ថ្នាក់ទី២ បានទៅលើក្រុម BTS ជាមួយសន្ទស្សន៍កេរ្តិ៍ឈ្មោះសរុប ៥,៥ លានពិន្ទុ ដោយព័ត៌មានពាក់ព័ន្ធនឹងពួកគេនៅតែជាប្រធានបទពេញនិយម ដូចជាការ Comeback របស់សមាជិក Jin ជាមួយបទ “Super Tuna” បែប Full Version និងការបំបែកកំណត់ត្រាផ្សេងៗជាច្រើនទៀតរបស់សមាជិកក្រុមនៅសហរដ្ឋអាមេរិក។

ចំណាត់ថ្នាក់កំពូលទី៣ ក៏មិនទាន់ទៅណាពីតារាផលិតកម្ម HYBE ដែរ នោះគឺក្រុមចម្រៀងថ្មី TWS ដែលទទួលបានសន្ទស្សន៍កេរ្តិ៍ឈ្មោះសរុប ២,៩ លានពិន្ទុ។ បន្ទាប់ពីទទួលបានជោគជ័យខ្លាំងជាមួយបទចម្រៀង “Plot Twist”​ TWS កំពុងត្រៀមវិលត្រលប់មកឆាកតន្ត្រីវិញនៅខែវិច្ឆិកាខាងមុខនេះ។

ចំណាត់ថ្នាក់បន្តបន្ទាប់រួមមានក្រុម Stray Kids ជាប់លេខ៤ ក្រុម BOYSNEXTDOOR ជាប់លេខ៥ SHINee ជាប់លេខ៦ ENHYPEN ជាប់លេខ៧ ក្រុម ZEROBASEONE ជាប់លេខ៨ ក្រុម 2PM ជាប់លេខ៩ និងក្រុម THE BOYZ ជាប់លេខ១០  ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ



Leave a Reply

Your email address will not be published.Required fields are marked *