ខណៈមេ YG មិនប្រកាន់ខឹង​ តែ Park Bom នៅបន្តទម្លាយអារម្មណ៍ខកចិត្ត មិនលាក់បាំងតទៀត ​

ប្រភពជិតស្និទ្ធបានចែករំលែកថា លោក Yang Hyun-suk ដែលជាសហស្ថាបនិក YG Entertainment មិនបានបង្ហាញអាម្មណ៍ខឹង ឬអាក់អន់ចិត្តចំពោះ Park Bom នោះទេ។​​ យ៉ាងណាមិញ នៅយប់ថ្ងៃទី២៣ នេះ Park Bom បានចេញមកទម្លាយអារម្មណ៍ខកចិត្តបន្ថែមទៀត។

ប្រភពជិតស្និទ្ធដែលមិនបានបង្ហាញអត្តសញ្ញាណនេះ បានប្រាប់ទៅកាន់សារព័ត៌មាន OSEN នៅថ្ងៃទី២៣ ខែតុលាថា Yang Hyun-suk មិនមានអារម្មណ៍ខឹងសម្បារអ្វីនោះទេ ដែល Park Bom បានចោទប្រកាន់ថា ក្រុមហ៊ុនមិនបានទូរទាត់តម្លៃខ្លួនចំនួន ១០០២០០៣០០៤០០៦០០៧០០១០៤០​០៣៧ វ៉ុន ឬប្រមាណ ៤.៥ ក្វាទ្រីលានដុល្លារអាមេរិកឱ្យនាង។ ផ្ទុយមកវិញ លោកបានព្រួយបារម្ភជាខ្លាំង ចំពោះស្ថានភាពសុខភាពរបស់សិល្បករនៅពេលនេះ។

ដោយឡែក នៅយប់ថ្ងៃតែមួយ តារាស្រីវ័យ ៤១ឆ្នាំបានបង្ហោះសំណេរចំនួន ៣សន្លឹកផ្សេងទៀត នៅលើគណនី Instagram បង្ហាញការមិនពេញចិត្តថា YG ធ្លាប់បានសើចចំអកលើរូបរាងរបស់នាង ព្យាយាមប្រើប្រាស់នាង និងក្រុមគ្រួសារគ្រប់វិធីក្នុងរយៈពេលជាច្រើនឆ្នាំ រួមទាំងបញ្ហាក្រេឌីត និងប្រាក់ចំណូលផងដែរ។

Park Bom បានរំឭកដល់កាលដែល YG បានសើចចំអកទៅលើសម្រស់របស់នាងថា៖ “ពួកគេនិយាយថា ខ្ញុំធ្វើឱ្យមុខខ្ញុំខ្លួនឯងមើលទៅអាក្រក់ ដើម្បីឱ្យពួកគេអាចចំអកបាន។ គិតទៅ YG មិនដែលបង់ប្រាក់សម្រាប់ការវះកាត់កែសម្ផស្សរបស់ខ្ញុំទេ។ ខ្ញុំបានចំណាយទាំងអស់ដោយខ្លួនឯង”។  

សមាជិកក្រុម 2NE1 រូបនេះបានបន្តរៀបរាប់ថា ក្រោយមក ធ្លាប់មានមនុស្សម្នាក់បានមកសុំទោសនាងនៅលើជណ្តើរ។ ពេលនាងសួរថាហេតុអ្វី អ្នកនោះបានឆ្លើយថា គេបានដឹងខុស ដែលបានយករឿងវះកាត់កែសម្ផស្សរបស់នាងយកទៅនិយាយលេង ក្នុងអត្ថន័យសើចចំអក។

និយាយពីបញ្ហាកម្មសិទ្ធិបញ្ញាវិញ Park Bom បានបង្ហើបថា៖ “ខ្ញុំបានសរសេរបទចម្រៀងទាំងអស់របស់ YG។ ប៉ុន្តែពួកគេមិនដែលឱ្យកម្រៃមកខ្ញុំទេ ហើយខ្ញុំក៏មិនដែលទទួលបានក្រេឌីតដែរ។ អ្នកសាកទៅស្វែងរកក្រេឌីតទៅ នឹងមិនឃើញឈ្មោះខ្ញុំទេ”។

​បន្ថែមពីនេះ នាងបានឱ្យដឹងទៀតថា នាងខកចិត្តចំពោះក្រុមហ៊ុន ព្រោះបើទោះបីជានាងព្យាយាមធ្វើការងារខ្លាំងកម្រិតណា ក៏នៅតែមិនគ្រប់គ្រាន់ ហើយក្រុមហ៊ុនមិនដែលមើលឃើញពីការខិតខំនេះឡើយ។

គួរឱ្យដឹងផងដែរថា បច្ចុប្បន្ននេះ Park Bom បានលុបចោលការបង្ហោះទាំងពីរខាងលើចេញពីគណនី Instagram វិញហើយ ខណៈអ្នកគាំទ្រកាន់តែព្រួយបារម្ភពីបញ្ហាសុខភាពរបស់នាង៕  



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

លោក ឯល ប៊ុនណុល ចង់ឱ្យមានសិស្សរៀនជំនាញសិល្បៈបុរាណត្រូវផ្ដល់ក្ដីសង្ឃឹម និងការត្រួសត្រាយផ្លូវ

លោក ឯល ប៊ុនណុល គឺជាមន្ត្រីជាន់ខ្ពស់ និងជាអ្នកដឹកនាំក្នុងវិស័យសិល្បៈវប្បធម៌ខ្មែរ ដោយបច្ចុប្បន្នលោកមានតួនាទីជាអនុប្រធាននាយកដ្ឋានសិល្បៈទស្សនីយភាព នៃក្រសួងវប្បធម៌ ន

ព្រះនាង នរោត្តម ជេនណា ឲ្យតម្លៃការសិក្សាខ្លាំង សុខចិត្តបោះបង់ឱកាសក្លាយជាតារា Kpop

ព្រះនាង នរោត្តម ជេនណា ដែល​ជាខត្តិយៈ​ត្រកូល​ខ្មែរ បាន​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ទាំង​បុរាណ និង​សម័យ​តែងតែ​ត្រូវ​បាន​គេ​ប្រសិទ្ធិនាម​ថា ឯកអគ្គរដ្ឋទូត​វប្បធម៌​វ័យ​

ការសិក្សា៖ ទឹកនោមពីអ្នកឡើងភ្នំ ធ្វើឱ្យទឹកកកលើភ្នំ Everest រលាយអស់ជាង ១៥៤ តោនត្រឹមពេល ៥០ថ្ងៃ

វត្តមានមនុស្សរាប់ពាន់នាក់ដែលឡើងលើភ្នំ Everest បានបញ្ចេញទឹកនោមប្រមាណ ៦ ០០០ លីត្រជារៀងរាល់ថ្ងៃ ដែលអាចរួមចំណែកដល់ការរលាយទឹកកកប្រមាណ ១៥៤ តោន ក្នុងរដូវកាលឡើងភ្នំ

រដ្ឋមន្ត្រីក្រសួងអប់រំផ្ដល់អាហារូបករណ៍ដល់សិស្សទី១២ ដែលរស់នៅតាមបណ្ដាខេត្តថៃឈ្លានពាន

ដំណឹង​ល្អ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ​ យុវជន និងកីឡា បាន​​សម្រេច​ផ្ដល់​ជូន​ដល់​សិស្ស​ទើប​ចប់​ទី១២ ក្នុង​ឆ្នាំ​ន

ស្រាយចម្ងល់ ជនរងគ្រោះពីការបាក់ដីនៅនេប៉ាល់អាចនៅរស់របៀបណា ក្រោយជាប់នៅក្រោមដីដាច់បាយដាច់ទឹកអស់ ៩ ថ្ងៃ?

កាលពីថ្ងៃទី ២៦ ខែសីហា គ្រោះមហន្តរាយបាក់ផ្ទាំងទឹកកកដ៏ធ្ងន់ធ្ងរនៅជ្រលងភ្នំ Trishuli ប្រទេសនេប៉ាល់ បានបង្កឱ្យមានជំនន់ទឹកភក់ និងការបាក់ដីយ៉ាងសន្ធឹក

កម្មវិធីសំពះគ្រូ ដែលរៀបចំឡើងរាល់ឆ្នាំមានអត្ថន័យធំធេងខ្លាំង

សិស្ស​របាំ​ច្រើន​ខេត្ត​ក្រុង​បាន​មក​រាជធានី​ភ្នំពេញ ​ដើម្បី​រៀបចំ​កម្មវិធី​គ្រូល្ខោនប្រចាំឆ្នាំ២០២៦ ក្រោម​ប្រធាន​បទ «មោ​ទ​ក​ភាព​គ្រូ» រៀបចំ​ដោយ​ក្រុម​សិល្បៈ​យុវ

កុំខកខាន! «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» រៀបចំឡើងកាន់តែធំ និងអស្ចារ្យជាងមុននៅកោះពេជ្រ

ព្រឹត្តិការណ៍ពាណិជ្ជកម្មឌីជីថលដ៏ធំសម្បើមប្រចាំឆ្នាំគឺ «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ ១៣ ខែកញ្ញា

​សាស្ត្រាចារ្យ​សិល្បៈ ប៉ុក សុវណ្ណា ចំណុច​ពិសេស «ល្ខោន​និយាយ» តួ​អង្គ​ចេះ​បង្កើត​ទំនាក់ទំនង​ជាមួយទស្សនិកជន

មិន​បត់​បែន​វែង​ឆ្ងាយ​បែក​ជា​អូរ​ហូរ​ជា​ស្ទឹង សាស្ត្រាចារ្យ​សិល្បៈ​ខ្មែរ​អ្នក​គ្រូ ប៉ុក សុវណ្ណា បង្ហាញ​ប្រាប់​ពី​តម្លៃ​ពិត​នៃ​ទម្រង់​ល្ខោន​និយាយ ថា​បើ​សិន​រៀប​ច

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​



Leave a Reply

Your email address will not be published.Required fields are marked *