ឆ្នាំ ២០២៤ សមាជិកក្រុមចម្រៀងនារីខេប៉ុបល្បី Red Velvet គឺ Wendy ឈានចូលវ័យ ៣០ ឆ្នាំហើយ។ កំឡុងថ្ងៃខួបកំណើតរបស់ខ្លួនកាលពីថ្មីៗ នេះ នាងបាន live និយាយលេងកម្សាន្ដជាមួយអ្នកគាំទ្រក្នុងបណ្ដាញសង្គម។ រូបនាងបានឆ្លៀតពេលវេលាអបអរខួបកំណើតរបស់ខ្លួន និងជជែកកម្សាន្ដឆ្លើយសំនួរជាច្រើនរបស់អ្នកគាំទ្រ។



ក្នុងចំណោមសំនួរទាំងអស់ សំនួរដែលធ្វើឲ្យមហាជន និងអ្នកគាំទ្រជាច្រើនចាប់អារម្មណ៍ជាងគេនោះគឺ អ្នកគាំទ្រម្នាក់បានសួរថា៖ តើមានអារម្មណ៍បែបណានៅពេលដែលឈានចូលដល់វ័យ ៣០ ឆ្នាំ?
មុនឆ្លើយតប តារាស្រី Wendy ក៏បានគិតមួយសន្ទុះ និងលើកឡើងថា៖ អ្វីគ្រប់យ៉ាងស្ទើរតែមិនផ្លាស់ប្ដូរទេ តែអារម្មណ៍គឺមានការហត់នឿយជាងមុន នៅពេលធ្វើការច្រើន។



មែនទែនទៅ ចម្លើយរបស់តារាស្រីរូបនេះធ្វើឲ្យអ្នកគាំទ្រជាច្រើនអស់សំណើច និងលើកឡើងថា វាជាការពិតហើយពួកគេកំពុងស្ថិតក្នុងស្ថានភាពដូចគ្នាឆាប់ហត់ អស់កម្លាំង និងគិតច្រើន នៅពេលអាយុកាន់តែច្រើន។ អ្នកខ្លះក៏បានបន្ថែមថា មិនទាន់ឈាន់ដល់វ័យ ៣០ ឆ្នាំផង តែពួកគេមានអារម្មណ៍បែបនេះទៅហើយ។ ស្របពេលជាមួយគ្នាមតិមួយចំនួនទៀត ក៏មានការព្រួយបារម្ភចំពោះតារាស្រី Wendy ដោយសារតែរូបនាងធ្លាប់ ជួបគ្រោះថ្នាក់ធ្លាក់ពីលើឆាកកម្ពស់ជាង ២ ម៉ែត្រធ្វើឲ្យនាងបាក់ឆ្អឹងត្រគាកខាងស្ដាំ បាក់ឆ្អឹងកដៃ និងផ្ទៃមុខ ជាហេតុធ្វើឲ្យសុខភាពរបស់នាងមិនដូចដើម ព្រមទាំងអាចឆាប់ហត់ប្រសិនបើមានការងារច្រើន។
គួរបញ្ជាក់ថា Wendy នឹងត្រឡប់មកជាមួយបទចម្រៀងទោលថ្មីលើកដំបូងនៅថ្ងៃទី ១២ ខែ មីនា ឆ្នាំ ២០២៤ ខាងមុខ។ សម្រាប់អាល់ប៊ុមគឺមានឈ្មោះថា “Wish You Hell”៕




























































Account
Security
Favourite Content