រាជិនីសំឡេង មាស មាស សុខសោភាព ដែលនរណាៗក៏លើកសរសើរពីទឹកដមសំនៀងដ៏ក្រអួនក្រអៅមានមនោសញ្ចេតនាជ្រាលជ្រៅ មិនត្រឹមឆក់គ្របួចចិត្តប្រជាជនទូទាំងប្រទេសប៉ុណ្ណោះទេ សូម្បីតែតារាចម្រៀងដូចគ្នាក៏អាចស្រូបទាញបានដែរ ដូចជាកំពូលតារារ៉េបកំពុងល្បីក្នុង និងក្រៅប្រទេស វណ្ណដា ក៏កោតសរសើរ និងបង្ហោះ story លើកសរសើររៀមច្បងម្នាក់នេះពេញៗមាត់។


តួយ៉ាង ថ្មីៗនេះម្ចាស់បទ “មេឃបើកថ្ងៃ” និងតារាចម្រៀង មាស សុខសោភា បានជួបក្នុងកម្មវិធីធំមួយ ដោយម្ចាស់បទ «១០០០រាត្រី» បានឡើងបកស្រាយចម្រៀងយ៉ាងពីរោះរណ្តំចិត្ត ជូនអ្នកចូលរួមស្តាប់កម្សាន្ត។ ក្នុងនោះ ក៏មានតារារ៉េប វណ្ណដា ម្នាក់ផងដែរ។
ក្រោយបានស្តាប់ចម្រៀងដ៏ពីរោះរបស់ មាស សុខសោភា វណ្ណដា ក៏បានបង្ហោះ story មួយ ដោយបានលើកឡើងចំៗថា «Her voice Emotional support for my bong @meassoksophea_official»។ នេះពិតជាកម្របានឃើញខ្លាំងណាស់ ព្រោះកំពូល Rapper រូបនេះមិនងាយដាក់ story ពីតារាចម្រៀងផ្សេងប៉ុន្មានឡើយ លើកលែងតែបុគ្គលម្នាក់នោះជារៀមច្បង និងជាមនុស្សមនុស្សគួរឱ្យគោរពពិតប្រាកដ។

កន្លងមក ម៉ាន់ វណ្ណដា តែងឱនលំទោនបង្ហាញការគោរពទៅកាន់សិល្បកររៀមច្បង សូម្បីតែហ្វេនៗរបស់លោកក៏តារាប្រុសមកពីខេត្តព្រះសីហនុរូបនេះ បង្ហាញការគោរពដែរ ព្រោះលោកតែងលើកឡើងថា អាចឈរនៅចំនុចរាល់ថ្ងៃនេះបាន គឺដោយសារសន្ទុះការគាំទ្ររបស់ហ្វេនៗ។
មិនមែនតែ វណ្ណដា ម្នាក់ទេ ដែលចាត់ទុក មាស សុខសោភា ជា idol ក្នុងដួងចិត្ត សូម្បីម្ចាស់បទ «ដោះសា» ក៏ចាត់ទុកកំលោះអ្នកខេត្តព្រះសីហនុជា idol របស់នាងដែរ ដោយកន្លងមកគេធ្លាប់ឮ សោភា ស្រែកហៅ វណ្ណដា ថា idol នៅក្នុងហ្វូងមនុស្សយ៉ាងច្រើនកុះករ រីឯ វណ្ណដា ក៏បានលើកដៃប្រណព្វសំពះរៀមច្បងរូបនេះដោយក្តីគោរពស្រលាញ់ពេលអ្នកទាំងពីរគ្នាតាមព្រឹត្តិការណ៍ជាតិធំៗ កាលពីពេលកន្លងទៅ៕





















































Account
Security
Favourite Content